ជីវភាពរស់នៅថ្មីរបស់ប្រជាពលរដ្ឋនៅភូមិនេសាទខេត្ត Thua Thien Hue

Chia sẻ
(VOVWORLD) - ក្រោយពីទិវាបុណ្យឯករាជ្យជាតិទី២កញ្ញាឆ្នាំ១៩៤៥ អាជ្ញាធរក្មេងខ្ញីនៃប្រទេសវៀតណាម ប្រជាធិបតេយ្យសាធារណៈរដ្ឋ ត្រូវប្រឈមនឹងការលំបាកលំបិនជាច្រើន ក៏ដូច ជាគ្រោះអត់ឃ្លាន គ្រោះអវិជ្ជា និងការហ៊ុំព័ទ្ធពីពួកខ្មាំងសត្រូវឈ្លានពានទៀតផង។ 

យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រោះអវិជ្ជា លុបបំបាត់អនក្ខរភាពត្រូវបាន ចាត់ទុក ជាភារកិច្ចបន្ទាន់ទី២ក្នុងចំណោមភារកិច្ចបន្ទាន់ទាំង៦របស់អាជ្ញាធរ បដិវត្តន៍។ នៅខេត្ត Thua Thien Hue រឿងរ៉ាវស្ដីពីការលុបបំបាត់អនក្ខរភាពរបស់ ប្រជាពលរដ្ឋនៅតាមភូមិនេសាទបានក្លាយទៅជាភារកិច្ចជាប្រចាំរបស់អាជ្ញាធរ តំបន់ ក៏ដូចជារបស់ប្រជាពលរដ្ឋម្នាក់ៗ រហូតមកដល់សព្វថ្ងៃនេះ។

នៅក្នុងផ្ទះតូចដែលស្ថិតនៅក្នុងតំបន់ប្រជុំជន Kim Long ទីក្រុង Hue លោកស្រី Bach Thi Ngoc Hanh ចាប់ផ្ដើមដំណាលរឿងស្ដីពីការបង្រៀនឲ្យ កុមារនៅភូមិនេសាទក្នុងដំណាក់កាលដ៏លំបាកលំបិនមុននេះ។ នាគ្រានោះ គ្រួសារលោកស្រី Hanh រស់នៅតំបន់ Ben Me ទីក្រុង Hue។ លោកស្រីបញ្ចប់ការ សិក្សាថ្នាក់វិទ្យាល័យនៅឆ្នាំ១៩៧៥ ក៏ជាឆ្នាំដែលប្រទេសត្រូវបានឯកភាពផង ដែរ។នៅពេលនោះ Ben Me ជាភូមិនេសាទដ៏ក្រីក្រមួយ។ ប្រជាពលរដ្ឋនៅទីនេះ រស់នៅហើយប្រកបរបររកស៊ីរសាត់អណ្ដែតលើផ្ទៃទឹក គ្មាននរណាម្នាក់យកចិត្តទុកដាក់ដល់ការ សិក្សារៀនសូត្ររបស់កូនៗឡើយ ហេតុដូច្នេះ កុមារទាំងអស់សុទ្ធតែមិនចេះអក្សរនោះ ទេ។ ជាមនុស្សស្រឡាញ់កុមារម្នាក់ លោកស្រី Hanh បានបើកថ្នាក់អនក្ខរកម្ម សម្រាប់ប្អូនៗកុមារ។ នៅពេលយប់ជារៀងរាល់ថ្ងៃ លោកស្រីតែងតែរៀបចំការ លេងកំសាន្ត ហើយបង្រៀនប្អូនៗកុមារក្នុងភូមិឲ្យចេះអាន សរសេរអក្សរនិងចេះ ច្រៀងទៀតផង។

ជីវភាពរស់នៅថ្មីរបស់ប្រជាពលរដ្ឋនៅភូមិនេសាទខេត្ត Thua Thien Hue - ảnh 1ថ្នាក់បង្រៀនរបស់អ្នកស្រី Ngoc Hanh នៅទីប្រជុំជនថ្មី Kim Long។ (រូបថត៖ VOV) 

ដល់ឆ្នាំ១៩៩៥ ទីក្រុង Hue បានបម្លាសទីភូមិនេសាទ Ben Me ឡើងគោក មកតំបន់ប្រជុំជនថ្មីនៅសង្កាត់ Kim Long វិញ។ រដ្ឋក៏បានចេញផ្សាយគោលនយោ បាយជួយឧបត្ថម្ភដល់ការសិក្សារៀនសូត្ររបស់កុមារផងដែរ។ ប៉ុន្តែ កុមារភាគ ច្រើននៅតំបន់ប្រជុំជនថ្មីបានហួសអាយុពីការសិក្សាហើយមួយផ្នែកទៀតមិនអាចតាម ទាន់កម្មវិធីសិក្សាថ្នាក់វិទ្យាល័យបានទេ ហេតុដូច្នេះកុមារជាច្រើនបានបោះបង់ ចោលការសិក្សាតែម្ដង។ ដោយមានបំណងចង់ជួយក្មួយៗកុមារនៅទីនេះ លោកស្រី Hanh នៅតែបង្រៀនដោយឥតគិតថ្លៃ ជួយឲ្យក្មួយៗចេះអាន ចេះសរសេរ និងក្លាយទៅជាមនុស្សមានប្រយោជន៍។ នាសព្វថ្ងៃ ទោះបីជាមានអាយុចាស់ៗ ហើយក៏ដោយ ប៉ុន្តែលោកស្រី Bach Thi Ngoc Hanh នៅតែបង្រៀនឲ្យក្មួយៗ។ លោកស្រីបានចែករំលែកថា៖

“ខ្ញុំអាណិតក្មួយៗណាស់ ដូចកូនៗរបស់ខ្ញុំអញ្ចឹង។ ខ្ញុំគិតថា ឪពុកម្ដាយក៏ អាណិតក្មួយៗដែរប៉ុន្តែគេមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីឲ្យកូនៗទៅរៀនច ប់ចុងចប់ដើមបានឡើយ។ ហេតុដូច្នេះ ខ្ញុំគិតថា ខ្ញុំចំណាយវេលាប្រហែល២ដល់ ៣ម៉ោងនៅពេលយប់ជារៀងរាល់ថ្ងៃ ដើម្បីបង្រៀនក្មួយៗ ហើយធ្វើអ្វីៗដ៏មាន ប្រយោជន៍ចំពោះក្មួយៗ”។

១០ឆ្នាំមុននេះ ខេត្ត Thua Thien Hue បានអនុវត្តការបម្លាសទីជននេសាទ ឡើង លើគោកដោយទ្រង់ទ្រាយធំ។ ប្រជាពលរដ្ឋប្រមាណ១ពាន់គ្រួសារនៅភូមិនេ សាទនៃសង្កាត់ Phu Binh និងសង្កាត់ Vy Da ត្រូវបានប្ដូរទីតាំងឡើងលើគោកមក សង្កាត់ Huong So ទីក្រុង Hue និងឃុំ Phu Mau ស្រុក Phu Vang វិញ។ នៅពេល មករស់នៅទីប្រជុំជនថ្មី កុមារទាំងអស់សុទ្ធតែត្រូវបានទៅសាលារៀន។ លោក Nguyen Tri នៅទីប្រជុំជនថ្មី Huong So បានឲ្យដឹងថា៖

“ក្រោយពីឡើងគោក ជីវភាពរស់នៅរបស់យើងខ្ញុំកាន់តែប្រសើរឡើង។ មុននេះ រស់នៅលើទូក ទៅណាក៏នាំកូនៗតាមខ្លួន ធ្វើឲ្យក្មួយៗមិនអាចទៅរៀន បានទេ។ ប៉ុន្តែ នាសព្វថ្ងៃនេះ យើងខ្ញុំមានផ្ទះសម្បែងថ្មី ជីវភាពរស់នៅមានផា សុខភាព ហើយកុមារទាំងអស់បានទៅសាលារៀនផងដែរ។ គណៈកម្មាធិការ ប្រជាជនសង្កាត់ ហើយសាលារៀន យកចិត្តទុកដាក់ដល់ទីប្រជុំជនថ្មីជាច្រើន ណាស់។ ប្រសិនបើ គ្រួសារណាជួបការលំបាក កូនមិនបានទៅរៀន គឺអាជ្ញាធរ សង្កាត់នឹងជូនសៀវភៅ ខោអាវដើម្បីលើកទឹកចិត្តគេឲ្យកូនៗទៅរៀន មិនទុក ឲ្យក្មួយៗត្រូវបោះបង់ចោលការសិក្សានោះឡើយ”។

ជីវភាពរស់នៅថ្មីរបស់ប្រជាពលរដ្ឋនៅភូមិនេសាទខេត្ត Thua Thien Hue - ảnh 2ទីប្រជុំជនថ្មីនៅសង្កាត់ Huong So ទីក្រុង Hue។ (រូបថត៖ VOV)

អាស្រ័យដោយមានការយកចិត្តទុកដាក់របស់អាជ្ញាធរ ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅភូមិនេសាទកាន់តែស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជាពលរដ្ឋ គ្រប់គ្នាមានការងារធ្វើ មនុស្សជាច្រើនបានផ្លាស់ប្ដូរការប្រកបរបររកស៊ីដូចជា បើកបររថយន្ត បើកសេវាកម្មហូបចុក និងអាជីវកម្មខ្នាតតូចផ្សេងៗទៀត ហើយក្មួយៗកុមារជា ច្រើនរៀនសូត្រពូកែ មានអនាគតដ៏ល្អប្រសើរ ផងដែរ។ លោក Mai Van Thanh ប្រធានទីប្រជុំជនលេខ ១៦ សង្កាត់ Huong So ទីក្រុង Hue បានឲ្យដឹងថា៖        

“បងប្អូនមកដល់ទីនេះអស់រយៈពេល១០ឆ្នាំមកហើយ។ ជីវភាពរស់នៅ មានលក្ខណៈល្អប្រសើរជាងច្រើនបើប្រៀបធៀបនឹងជីវភាពនៅភូមិនេសាទ។ មុននេះជួបការលំបាកលំបិនខ្លាំងណាស់ ប៉ុន្តែនាសព្វថ្ងៃ បងប្អូនជាច្រើនមានផ្ទះ ធំស្អាត ហើយរថយន្តក៏មានដែរ។ មុននេះ នៅភូមិនេសាទ អត្រាកុមារទៅរៀន ខ្ពស់បំផុតត្រឹម៤០%តែប៉ុណ្ណោះ។ នាសព្វថ្ងៃ បានឡើងទៅ៩០ដល់៩៥% ហើយ”។      

ជីវភាពរស់នៅរបស់ប្រជាជននៅភូមិនេសាទបានឈានដល់ទំព័រថ្មី។ ក្រោយរយៈពេល១០ឆ្នាំប្ដូរទីតាំងឡើងលើគោក ផ្នត់រស់នៅចាស់គំនិតរបស់ប្រជាជននៅ ទីនេះបានផ្លាស់ប្ដូរជាបណ្ដើរៗដើម្បីបន្សាំនឹងជីវភាពរស់នៅសម័យទំនើប៕

ប្រតិកម្មទៅវិញ