ECO-HOUSE - គម្រោងរបស់និស្សិតជួយឧបត្ថម្ភកសិករធ្វើកសិកម្មបៃតង

Chia sẻ
(VOVWORLD) - ក្នុងនាមជាមនុស្សដែលជក់ចិត្តនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយមានស្រុកកំណើតនៅជង្រុកស្រូវនៃតំបន់ដីសណ្តទន្លេ Cuu Long និងយោគយល់អំពីការលំបាករបស់ប្រជាកសិករ ក្រុមនិស្សិតនៅមហាវិទ្យាល័យឧស្សាហកម្មទីក្រុងហូជីមិញបានបង្កើតគម្រោង "ដំណោះស្រាយកសិកម្មបៃតង"។ (ECO-HOUSE) សំដៅជួយប្រជាកសិករប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងកត្តាពាក់ព័ន្ធនឹងរដូវប្រមូលផល។
ECO-HOUSE - គម្រោងរបស់និស្សិតជួយឧបត្ថម្ភកសិករធ្វើកសិកម្មបៃតង - ảnh 1និស្សិតប្រើប្រាស់បច្ចេកវិទ្យាដើម្បីជួយកសិករ។ រូបថត៖ NVCC

ECO-HOUSE គឺជាគម្រោងដែលទទួលបានជ័យលាភីលេខ១ ប្លុកនិស្សិតក្នុងការប្រឡង “សិស្ស និស្សិតជាមួយនឹងគំនិតផ្ដួចផ្ដើមលើវិស័យអាជីវកម្មថ្មី” លើកទី ៥ ឆ្នាំ២០២៣ ដែលរៀបចំដោយក្រសួងអប់រំ និងបណ្តុះបណ្តាល។ គម្រោងនេះត្រូវបាននិស្សិតចំនួន ៣ នាក់ មកពីជំនាញផ្សេងៗគ្នាទាំង ៣ គឺ ប្អូន Ho Thanh Huy ប្រធានក្រុម និស្សិតឆ្នាំទី ៤ នៃដេប៉ាតឺមង់បច្ចេកវិទ្យាអេឡិចត្រូនិច ប្អូន Le Hoang Minh Chau - និស្សិតឆ្នាំទី ៤ នៃដេប៉ាតឺម៉ង់គ្រប់គ្រងអាជីវកម្ម និងប្អូន Tran Thi Tram និស្សិតឆ្នាំទី ៣ ដេប៉ាតឺម៉ង់ពាណិជ្ជកម្ម-ទេសចរណ៍) ក្រោមការណែនាំរបស់ លោកអនុបណ្ឌិត Thái Duy Tùng គ្រូបង្រៀនដេប៉ាតឺម៉ង់ហិរញ្ញវត្ថុ និងធនាគារ)។ ផលិតផលរបស់ក្រុមគឺជាឧបករណ៍តូចមួយ ដែលបានរៀបដាក់នៅសួនច្បារ រួមបញ្ចូលគ្នាជាមួយនឹងកម្មវិធីបញ្ជាពីចម្ងាយនៅលើទូរស័ព្ទ ក្នុងនោះរួមបញ្ជូលការគ្រប់គ្រងតូរលេខដ៏សំខាន់ៗដូចជាសីតុណ្ហភាព សំណើម បរិមាណទឹក ជីជាតិក្នុងដី បរិមាណ N-P-K, កម្រិត pH។ តាមនោះ រកឃើញបញ្ហាមិនប្រក្រតី និងម្ចាស់ការព្រមាន ធ្វើចំណាត់ការទាន់ពេលវេលា ជួយប្រជាកសិករកាត់បន្ថយហានិភ័យ និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់ប្រសិទ្ធភាពផលិតភាព និងសន្សំសំចៃអគ្គិសនី ទឹក។

និស្សិត Ho Thanh Huy បាននិយាយថា តាមរយៈការសិក្សាស្រាវជ្រាវ នាបច្ចុប្បន្ន ម្ចាស់សួនច្បារកំពុងត្រូវបានឧទ្ទេសនាមអំពីផលិតផលដែលមានប្រភពដើមមិនមានលក្ខណៈធានារ៉ាប់រង និងមិនស្និទ្ធស្នាលជាមួយប្រជាកសិករ។ ដូច្នេះហើយ ក្រុមបានរចនាផលិតផលដោយមានប្រតិបត្តិការសាមញ្ញ ជិតស្និទ្ធ  ងាយស្រួលប្រើប្រាស់ ជួយប្រជាកសិករលើកកម្ពស់តម្លៃកសិផល ជៀសវាងស្ថានភាពរដូវអំណោយផល ប៉ុន្តែធ្លាក់ថ្លៃ។ ប្អូន Thanh Huy បានឲ្យដឹងថា៖ “សមាជិកក្រុមរបស់ប្អូនជាកូនកសិករ ដោយកើត និងធំដឹងក្ដីនៅតំបន់វាលសណ្ដទន្លេ Cuu Long។ ទោះបីជាមិនប្រកបរបរកសិកម្មក៏ដោយ ប៉ុន្តែប្អូនៗ បានយោគយល់ពីការលំបាករបស់ប្រជាកសិករ។ ទន្ទឹមនឹងនោះ មិត្តភក្តិផ្នែកកសិកម្មក៏បានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភប្អូនៗ ដើម្បីបង្កើតផលិតផលជួយប្រជាកសិករ។ ដូច្នេះហើយ ប្អូនៗបានស្វែងរកឱកាសនៅស្រុកកំណើតផងដែរ”។

ដោយផ្អែកលើបច្ចេកវិទ្យាថ្មី IoT (Internet of Things) ជាមួយនឹងជម្រើសដ៏សម្បូរបែបផ្សេងៗ និងកំណត់ហេតុដាំដុះ ECO-HOUSE ជួយប្រជាកសិករតាមដានការស្រោចទឹក និងផ្តល់ជីជាតិដល់ដើមឈើ។ ប្រព័ន្ធម៉ាស៊ីន ECO-HOUSE នីមួយៗនឹងមានតម្លៃសមរម្យចំពោះហិរញ្ញវត្ថុ និងតម្រូវការរបស់ម្ចាស់សួនច្បារ។ និស្សិត Le Hoang Minh Chau សមាជិក ក្រុមបានចែករំលែកថា គម្រោងបានសំដៅដល់ប្រជាកសិករ និងសហករណ៍នានា។ នាបច្ចុប្បន្ន គម្រោងនេះបានសាកពិសោធន៍លើដើមឈើមួយចំនួនដូចជា ធូរេន ពុទ្រា ក្រូចថ្លុងនៅតាមខេត្ត Tien Giang   Ben Tre និងសួនផ្កាអ័រគីដេនៅខេត្ត Vung Tau៖ “នាបច្ចុប្បន្នប្រជាកសិករកំពុងបារម្ភអំពីការប្រើប្រាស់របស់របរថ្មីៗ។ ដូច្នេះហើយ ប្អូនៗបានដាក់ចេញដំណោះស្រាយ ដោយផ្អែកលើរបស់របរចាស់ ដើម្បីអភិវឌ្ឍន៍បន្ថែម ពោលគឺមិនមែនជាដករបស់ចាស់ចេញទាំងអស់ឡើយ”។

ECO-HOUSE - គម្រោងរបស់និស្សិតជួយឧបត្ថម្ភកសិករធ្វើកសិកម្មបៃតង - ảnh 2ទិវាបុណ្យចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិ។ រូបថត៖ NVCC

ជាមួយនឹងគម្រោងនេះ ក្រុមមានបំណងចង់អភិវឌ្ឍន៍ និងស្វែងរកប្រាក់ចំណូលពីប្រភពជាច្រើន មិនត្រឹមតែពីម៉ាស៊ីន ECO-HOUSE ប៉ុណ្ណោះទេ ថែមទាំងផ្ដល់ប្រឹក្សា រចនា ផ្តល់ដំណោះស្រាយប្រមូលផលកសិផល និងផលិតចេញផលិតផលជីវសាស្រ្តបម្រើកសិកម្មទៀតផង។ លើលពីនេះទៅទៀត តាមរយៈការប្រើប្រាស់ម៉ាស៊ីន ECO-HOUSE អ្នកប្រើប្រាស់កសិផលបានដឹងពីដំណើរការដាំដុះ ទីកន្លែងដាំដុះ ផលិតផល បរិមាណដី ហើយតើមានជាតិគីមីក្នុងដីឬអត់។ តាមនោះ ជួយលើកកម្ពស់តម្លៃកសិផលវៀតណាម។ និស្សិត Hồ Thanh Huy បានចែករំលែកថា៖ “ប្អូនបាននិយាយលេងជាមួយគ្នាថា៖ យើងជាអ្នកលក់បន្លែ។ ប្អូនៗលក់កសិផល ហើយមានបច្ចេកវិទ្យា ដើម្បីជួយសម្រួលការលក់កសិផល។ ប្អូនសង្ឈឹមថានឹងទទួលបានជោគជ័យ ហើយទីផ្សារនឹងទទួលយកផងដែរ”។

យោងតាមលោកបណ្ឌិត Nguyen Quoc Cuong អនុប្រធានដេប៉ាតឺម៉ង់ពាណិជ្ជកម្ម និងទេសចរណ៍ នៃមហាវិទ្យាល័យឧស្សាហកម្មទីក្រុងហូជីមិញ បានឲ្យដឹងថា នាបច្ចុប្បន្នវៀតណាមបានជំរុញខ្លាំងការអភិវឌ្ឍ ប្រព័ន្ធអេកូឡូស៊ីមូលដ្ឋានគ្រឹះ កសិកម្មឌីជីថល។ ដូច្នេះហើយ គម្រោងដូចជា ECO-HOUSE នឹងជួយវិស័យកសិកម្មបង្កើតតម្លៃថ្មី កាត់បន្ថយថ្លៃ កាត់បន្ថយផលប៉ះពាល់បរិស្ថាន បង្កើនគុណភាពផលិតផល បង្កើនប្រាក់ចំណេញ និងបង្កើនការពេញចិត្តរបស់អតិថិជន។ ទោះបីជា ECO-HOUSE ត្រឹមតែជាជំហានដំបូងក៏ដោយ ប៉ុន្តែបានជួយប្រជាកសិករធ្វើវប្បកម្មល្អជាង លើវិស័យរបស់ខ្លួន ហើយការពារបរិស្ថានកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំសម្លាប់សត្វល្អិត៖ “ដេប៉ាតឺម៉ង់យើងខ្ញុំនឹងផ្តល់ប្រឹក្សាអំពីជំនាញ ហើយនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីប្អូនៗបន្តអភិវឌ្ឍន៍គម្រោងឱ្យកាន់តែល្អប្រសើរ ហើយក្លាយទៅជាគំរូសហគ្រាសអនុវត្តន៍ និងធ្វើពាណិជ្ជកម្ម លទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យា (សហគ្រាស spin-off) ដែល នាំមកនូវតម្លៃជាក់ស្ដែងដល់សហគមន៍។ ជាពិសេសគឺសហគមន៍បានអភិវឌ្ឍន៍កសិកម្មតាមទិសដៅបច្ចេកវិទ្យាខ្ពស់ផងដែរ”។

ចំណុចខុសប្លែកនៃគម្រោង ECO-HOUSE បើធៀបនឹងគម្រោងផ្សេងៗទៀត  គឺជាការដែលប្អូនៗនិស្សិតបានធ្វើតេស្តគំរូនេះលើប្រភេទដីនីមួយៗយ៉ាងជាក់ស្ដែង ស្វែងយល់ពីតម្រូវការ និងទំនៀមទម្លាប់ធ្វើវប្បកម្មរបស់ប្រជាកសិករ។ ដោយមានការទទួលយក គាំទ្រឧបត្ថម្ភរបស់សលា និងប្រជាកសិករ គម្រោង ECO-HOUSE និងជួយជំរុញគម្រោងសិកម្មបៃតងបន្ថែមទៀតនាពេលអនាគត ដើម្បីរួមគ្នារួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសគឺ អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីមូលដ្ឋានកសិកម្មឌីជីថលរបស់ប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ