វៀតណាមខំប្រឹងប្រែងជ្រៀតចូលទីផ្សារសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប

ANH TU-TO TUAN
Chia sẻ
(VOVWORLD) -ក្នុងរយៈពេល២ឆ្នាំកន្លងមក ជាពិសេសក្នុងឆមាសទី ១ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីទទួលបានកំណើនយ៉ាងខ្លាំងក្លា។ ក្នុងចំណោមប្រទេសអាស៊ាននានា វៀតណាមឈរលំដាប់ថ្នាក់ទី២អំពីទំហំនាំចេញនិងនាំចេញហួសកម្រិតទៅក្នុងរុស្ស៊ី។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបបានចូលជាធរមានចាប់ពីថ្ងៃទី៥ តុលា ឆ្នាំទៅមិញ ដោយពន្ធដាចំនួន៩០%ត្រូវបានកាត់បន្ថយតាមដំណើរការ តាមនោះ បង្កើតឡើងកម្លាំងប្រកួតប្រជែងដ៏ល្អជាងសំរាប់ទំនិញនៃភាគីទាំង ២។ 
វៀតណាមខំប្រឹងប្រែងជ្រៀតចូលទីផ្សារសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប - ảnh 1ទំនិញវៀតណាមបានតាំងបង្ហាញនៅមជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ-ម៉ូស្គូ 

ក្នុងឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងរុស្ស៊ីទទួលបាន២ពាន់៧រយលានដុល្លាអាមេរិក ក្នុងនោះទំហំនាំចេញរបស់ វៀតណាមគឺ១ពាន់៧រយលានដុល្លាអាមេរិក កើនឡើង១២%។ ក្នុងឆមាសទី១ឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២បន្តកើនឡើងយ៉ាងខ្លាំង ដោយទទួលបាន១ពាន់៧រយលានដុល្លាអាមេរិក កើនជាង២៦% ក្នុងនោះ ទំហំនាំចេញរបស់វៀតណាមទៅក្នុងរុស្ស៊ីទទួលបាន១ពាន់២រយលានដុល្លាអាមេរិក កើនជាង៣៤%។ មុខទំនិញនានាដែលត្រូវបាននិយមចូលចិត្តនោះគឺ ជលផល បន្លែផ្លែឈើ កាហ្វេ ទំនិញតម្បាញកាត់ដេរ ស្បែកជើង កុំព្យូទ័រនិងគ្រឿងបន្លាស់ ជាដើម។ តាមលោក Duong Hoang Minh ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំរុស្ស៊ី ថា ក្រៅពីលក្ខណៈងាយស្រួលអំពីពន្ធដាដែល FTA រវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនាំមកនោះ នៅតែមានកត្តាសំខាន់ខ្លះដែលជួយការនាំចេញរបស់វៀតណាមទៅក្នុងរុស្ស៊ីកាន់តែអភិវឌ្ឍន៍ទៀតផង។

        “នាពេលកន្លងទៅ ភាគីទាំង២បានផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ជាច្រើន ជាពិសេសនាចុងខែមិថុនានិងដើមខែកក្កដាកន្លងទៅ គណៈ ប្រតិភូជាន់ខ្ពស់ដឹកនាំដោយប្រធានរដ្ឋវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី។ នេះជាសកម្មភាពមានអត្ថន័យធំធេងក្នុងការជំរុញកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង ២។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនេះ ភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងកិច្ចសន្យាសេដ្ឋកិច្ចជាច្រើន។ ទន្ទឹមនឹងនោះ មានសកម្មភាពពន្លឿនពាណិជ្ជកម្មជាច្រើនត្រូវបានរៀបចំឡើងផងដែរ”។

        ទន្ទឹមនឹងនោះ ចាប់ពីដើមឆ្នាំមក មានសកម្មភាពជាច្រើនដែលត្រូវបានស្ថានទូតវៀតណាមរៀបចំឡើងសំដៅតភ្ជាប់ជាមួយនឹងខេត្តក្រុងនានារបស់រុស្ស៊ីដូចជាIaroxlap ខេត្ត Xvetlop ខេត្ត Kursk នៃសាធារណៈរដ្ឋ Bashkortostan ចំណុះរុស្ស៊ីជាដើម តាមនោះជួយឲ្យសហគ្រាសតំបន់របស់រុស្ស៊ីយល់ដឹងបន្ថែមអំពីទីផ្សារវៀតណាម ហើយមានបំណងជំរុញកិច្ចសហប្រតិបតិ្តការជាមួយសហគ្រាសវៀតណាម។ នាបច្ចុប្បន្ន មានសហគ្រាសវៀតណាមមួយចំនួនដែលកំពុងកសាងទំនាក់ទំនងអាជីវកម្មកាន់តែជំនាញនៅទីផ្សាររុស្ស៊ី ឧទាហរណ៍គឺក្រុមហ៊ុនតម្បាញកាត់ដេរលេខ១០។ លោក Than Duc Viet អគ្គនាយករងក្រុមហ៊ុនតម្បាញកាត់ដេរលេខ១០អះអាងថា៖

        “ឥឡូវយើងខ្ញុំកំពុងនាំចេញអាវស៊ីមីចំនួន១សែនកំប្លេទៅក្នុងទីផ្សាររុស្ស៊ីតាមកិច្ចសន្យាជាមួយក្រុមហ៊ុនម៉ូដ Henderson។ បើប្រៀបនឹងទីផ្សារអាមេរិកនិងទី្វបអឺរ៉ុបគឺទាបជាងច្រើន ប៉ុន្តែរុស្ស៊ីជាទីផ្សារពិសេសដូច្នេះបានជាតួរលេខនេះមិនតិចតួចទេ។ យើងខ្ញុំមិនត្រឹមតែស្វែងរកដៃគូរុស្ស៊ីប៉ុណ្ណោះទេ ថែមទាំងសហប្រតិបតិ្តការជាមួយសហគ្រាសវៀតណាមដែលកំពុងធ្វើផលិតកម្មនៅរុស្ស៊ីដើម្បីជ្រៀតចូលទីផ្សារជាបណ្ដើៗ តាមរយៈទីប្រឹក្សាពាណិជ្ជកម្មឬអាណិកជនវៀតណាមនៅរុស្ស៊ី ដែលយល់ច្បាស់អំពីតម្រូវការរបស់អតិថិជនរុស្ស៊ី”។

        អាចឃើញច្បាស់ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមជាមួយរុស្ស៊ីនិយាយដោយឡែក និងជាមួយប្រទេសសមាជិកសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនានានិយាយរួម ទទួលបានការរីកចម្រើនជាច្រើន ប៉ុន្តែលទ្ធផលនេះមិនទាន់សក្តិសមជាមួយសក្ដានុពលរបស់ភាគីនា នា។ លោក Dang Hoang Hai ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុប ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម ចាត់ទុកថា ឧបសគ្គមួយក្នុងចំណោមឧបសគ្គធំបំផុតគឺការត្រួតពិនិត្យផលិតផល ជាពិសេសគឺកសិផល រុក្ខផលនិងជលផល។

        “មានក្រុមហ៊ុនតែ២៥ក្នុងចំណោមក្រុមហ៊ុននាំចេញជលផលសរុប២០០របស់វៀតណាមដែលចុះឈ្មោះនាំចេញទៅក្នុងរុស្ស៊ី។ នេះជាតួរលេខតូចណាស់បើប្រៀបនឹងក្រុមហ៊ុនចំនួន៥០០ដែលនាំចេញ ទៅក្នុង EU។ ម្យ៉ាងវិញទៀត ស្ថាប័នត្រួតពិនិត្យអាសន្នរោគនិងគុណភាពស្បៀងអាហាររបស់ភាគីទាំង២ក៏មិនទាន់មានយន្តការប្រតិបត្តិយ៉ាងច្បាស់លាស់និងតម្លាភាពនៅឡើយ។ នាពេលខាងមុខ យើងខ្ញុំសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបតិ្តការរវាងស្ថាប័នត្រួតពិនិត្យអាសន្នរោគនិងគុណភាពស្បៀងអាហាររវាងភាគីទាំង២”

        បើទោះបីជា មានការលំបាកជាច្រើនក្ដី ប៉ុន្តែទីផ្សាររុស្ស៊ីនិយាយដោយឡែកនិងទីផ្សារសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនិយាយរួម គឺជាទីផ្សារធំមួយដោយ ហើយវៀតណាមនៅមានឱកាសជាច្រើនដើម្បីជំរុញខ្លាំងការនាំចេញទៅក្នុងទីផ្សារពោរពេញទៅដោយសក្ដានុពលនេះ៕

ប្រតិកម្មទៅវិញ