ដើម្បីអភិវឌ្ឍន៍ដោយនិរន្តរភាព ផ្នែកទេសចរណ៍វៀតណាមកំពុង កែលំអគុណភាពផលិតផលទេសចរណ៍ពីមួយថ្ងៃទៅមួយថ្ងៃ ពីនោះលើកកំពស់ សមត្ថភាពប្រកួតប្រជែង បង្កើតកម្លាំងទាក់ទាញចំពោះភ្ញៀវទេសចរអន្តរជាតិ ហើយអះអាងនូវពាណិជ្ជសញ្ញាទេសចរណ៍វៀតណាម។
គិតដល់ដំណាច់ខែកញ្ញាឆ្នាំ២០១៧ មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៩លាន៥សែននាក់ មកវៀតណាម កើន២៨%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៦។ ក្នុងអំឡុងពេលនោះ ភ្ញៀវទេសចរជាតិមានចំនួន៥៨លាននាក់។ ប្រាក់ចំណូលសរុបពីបរិមាណភ្ញៀវទេសចរនេះគឺ៣៧៦លាន លានដុង ។ ក្នុងប៉ុន្មានខែចុងឆ្នាំ បិរមាណភ្ញៀវទេសចរអន្តរជាតិមកវៀតណាមត្រូវបាន សង្ឃឹមថា នឹងបន្តកើនឡើងយ៉ាងខ្លាំងក្លា តាមនោះរួមចំណែកសំរេចគោលដៅ កំណើន៣០%ក្នុងឆ្នាំ២០១៧ របស់វិស័យទាំងមូល។
លោក Nguyen Van Tuan អគ្គនាយកអគ្គនាយកដ្ឋាន ទេសចរណ៍វៀតណាម (រូបថត៖ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម) |
ជាធម្មតាចាប់ពីខែកក្កដាដល់ខែកញ្ញាជារៀងរាល់ឆ្នាំ បរិមាណភ្ញៀវទេសចរ អន្តរជាតិមក វៀតណាមមិនសូវខ្ពស់ទេ ប៉ុន្តែក្នុងឆ្នាំនេះវាកើនឡើងយ៉ាងខ្លាំង។ ប្រការនេះសរឲ្យឃើញថា វៀតណាមកំពុងជាតំបន់ដីគួរឲ្យទាក់ទាញចំពោះ ភ្ញៀវទេសចរអន្តរជាតិ។ លោក Nguyen Van Tuan អគ្គនាយកអគ្គនាយកដ្ឋាន ទេសចរណ៍វៀតណាមចាត់ទុកថា ចាំបាច់ត្រូវកសាងនិងអភិវឌ្ឍន៍វិស័យ ទេសចរណ៍ឲ្យមានវិជ្ជាជីវៈថែមទៀត ដើម្បីប្រកួតប្រជែងជាមួយទីផ្សារផ្សេងៗក្នុង តំបន់និងលើពិភពលោក។
“ការអភិវឌ្ឍន៍នៃវិស័យទេសចរណ៍វៀតណាមមិនទាន់មានលក្ខណៈនិរន្តរភាពនៅឡើយ។ កំណើនខ្ពស់បង្គួរប៉ុន្តែវិស័យទេសចរណ៍ត្រូវប្រឈមមុខជាមួយការ លំបាកសាកល្បងជាច្រើន ដោយសារសមត្ថភាពប្រកួតប្រជែងមិនសូវខ្ពស់។ តាមការវាយតំលៃរបស់វេទិកាសេដ្ឋកិច្ចពិភពលោកថា ក្នុងដំណាក់កាល២០១៥-២០១៧ សមត្ថភាពប្រកួតប្រជែងរបស់ទេសចរណ៍វៀតណាមត្រឹមតែឈរលំដាប់ ថ្នាក់ទី៦៧ក្នុងចំណោមខឿនសេដ្ឋកិច្ចទាំង១៣៦។ កំហិតធំបំផុតគឺគុណភាព ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ការចំណាយរបស់រដ្ឋាភិបាលសំរាប់ទេសចរណ៍ និងសន្ទស្សន៍ទាបពេកស្ដីពីទិដ្ឋាការចូលក្នុងប្រទេសក្នុងប្លុងអាស៊ាន”។
មជ្ឈដ្ឋានអ្នកជំនាញការខាងទេសចរណ៍ចាត់ទុកថា ដើម្បីលើកកំពស់ សមត្ថភាពប្រកួតប្រជែងគឺត្រូវលើកកំពស់លក្ខណៈវិជ្ជាជីវៈក្នុងវិស័យទាំងអស់ មិនត្រឹមតែជាវិស័យនានាក្រោមការគ្រប់គ្រងរបស់វិស័យទេសចរណ៍ប៉ុណ្ណោះទេ។ លោកស្រី Truong Thi Hong Hanh នាយិការងមន្ទីរទេសចរណ៍ទីក្រុង Da Nang ឲ្យដឹងថា៖
“ចាំបាច់ត្រូវលើកកំពស់ការយល់ដឹងអំពីលក្ខណៈវិជ្ជាជីវៈក្នុងទេសចរណ៍លើវិស័យទាំងអស់ចាប់ពីអ្នកលក់ដូរតាមដងផ្លូវ អ្នកជិះស៊ីក្លូ រហូតដល់ស្ថាប័នសមត្ថ កិច្ចរបស់រដ្ឋ។ ការខំប្រឹងប្រែងរបស់វិស័យទេសចរណ៍តែប៉ុណ្ណោះគឺមិនគ្រប់គ្រាន់ ទេ។ ត្រូវមានការយល់ដឹងពីថ្នាក់ដឹកនាំដល់អ្នកធ្វើទេសចរណ៍និងកម្លាំងសន្តិសុខ នៅព្រលានយន្តហោះទើបទទួលបានប្រសិទ្ធភាព”។
ក្នុងឆ្នាំ២០១៦ បើទោះបីជាសមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍ វៀតណាមឈរលំដាប់ថ្នាក់ទី៦៧ក្នុងចំណោមប្រទេសចំនួន១៣៦ កើន៨ចំណាត់ថ្នាក់បើ ប្រៀបនឹងឆ្នាំ២០១៥ក្ដី ប៉ុន្តែទេសចរណ៍វៀតណាមនៅមានបញ្ហាជាច្រើនដែល ត្រូវការកែលំអ។ លោក Tran Trong Kien ប្រធានសម្ព័ន្ធក្រុមហ៊ុន Thien Minh ចាត់ទុកថា៖
“កសាងក្រុមប្រឹក្សាពន្លឿនផ្សព្វផ្សាយវៀតណាមតាមរូបសណ្ឋានអន្តរជាតិ។ ផ្សាភ្ជាប់ប្រភពកម្លាំងរដ្ឋនិងឯកជនដើម្បីរួមគ្នាកសាងទិសដៅអភិវឌ្ឍន៍សំរាប់ទីផ្សារទេសចរណ៍និមួយៗ។ យើងកំណត់ទិសដៅដ៏ច្បាស់លាស់សំរាប់ទីផ្សារ និមួយៗ ហើយបញ្ជូនផលិតផលិរបស់យើងទៅក្នុងទីផ្សារនោះ។ ក្រោយនោះ យើងស្វែងរកកាណាស់មានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីធ្វើការឧទ្ទេសនាមនិងផ្សព្វផ្សាយ”។
នាបច្ចុប្បន្ន តំបន់ជាច្រើននៅវៀតណាមបានផ្លាស់ប្ដូរថ្មីក្នុងការគ្រប់គ្រង បង្កើតបរិយាកាសទេសចរណ៍បៃតង ស្អាតនិងស្និទ្ធស្នាលដើម្បីទាក់ទាញភ្ញៀវ ទេសចរ។ ផលិតផលទេសចរណ៍មិនត្រឹមតែស្ថិតក្នុងរូបសណ្ឋានសំរាកលំហែ កាយប៉ុណ្ណោះទេ ថែមទាំងបើកទូលាយទៅដល់ការស្វែងយល់វប្បធម៌ ប្រវត្តិសាស្ត្រប្រពៃណី ជាដើម។ ទន្ទឹមនឹងនោះ មណ្ឌលលេងកំសាន្តនិងទេស ចរណ៍រមណីយដ្ឋានខ្នាតធំកំពុងត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងទូទាំងប្រទេស។ សមត្ថភាពប្រកួតប្រជែងក៏ត្រូវបានលើកកំពស់ជាបណ្ដើរៗ រួមចំណែកអះអាង នូវពាណិជ្ជសញ្ញាទេសចរណ៍វៀតណាមតាមទិសមានគុណភាពខ្ពស់ វិជ្ជាជីវៈនិង ទំនើប៕