|
រដ្ឋធានីហាណូយខំប្រឹងប្រែងក្តាប់ជាប់ឱកាសពីកិច្ចព្រមព្រៀង TPP (Image: VNA) |
(VOVworld) – រួមជាមួយប្រទេសទាំងមូល ទីក្រុងហាណូយកំពុងចូលរួមយ៉ាង
សកម្មក្នុងកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មសេរីឆ្លងមហាមុទ្រប៉ាស៊ីហ្វិក (TPP)។
ដោយមានឱកាសជាច្រើនដែលមានស្រាប់និងជាទីក្រុងមួយក្នុងចំណោមទីក្រុង
ចំនួន ២ នៅវៀតណាមដែលមានបរិមាណក្រុមហ៊ុនច្រើនបំផុត ទីក្រុងហាណូយ
កំពុងបង្កើនវិធានការទាក់ទាញការវិនិយោគ ជំរុញការនាំចេញ និងបើkទូលាយ
ទីផ្សារក្នុងពេលកិច្ចព្រមព្រៀង TPP ចូលជាធរមានជាផ្លូវការ។
ដោយសក្តានុភាពមានស្រាប់ជាច្រើនដូចជាប្រភពធនធានមនុស្សដែល
មានគុណភាពខ្ពស់ជាងបើប្រៀបនឹងតំបន់ផ្សេងៗទៀតក្នុងទូទាំងប្រទេស
វត្ថុធាតិ ដើមផលិតកម្មមានស្រាប់ ស្ថានភាពនយោបាយស្ថិរភាព ទីក្រុងហា
ណូយបាន មានការត្រៀមរៀបចំដើម្បីឆ្លៀតយករាល់ឱកាសពីកិច្ចព្រមព្រៀង
TPP។ លោក Nguyen Duc Chung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហាណូយ បានឲ្យ ដឹងថា៖
«ទីក្រុងហាណូយមានការផ្លាស់ប្តូរវិជ្ជមានក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច
កសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធនគរ កែលំអរបរិយាកាសវិនិយោគអាជីវកម្ម
ជំរុញយ៉ាងខ្លាំងកំណែទម្រង់រដ្ឋបាល។ រដ្ឋអំណាចទីក្រុងហាណូយសន្យានឹង
បង្ក លក្ខណៈងាយស្រួលដើម្បីជួយឧតប្ថម្ភអាជីវករលើគ្រប់វិស័យវិនិយោគទាំង
ក្នុងអាជីវកម្មនិងទេសចរណ៍។»
នាពេលចូលជាធរមាន កិច្ចព្រមព្រៀង TPP មិនត្រឹមតែបង្កើតឱកាស
សំរាប់ទីក្រុងហាណូយទទួលច្រើនថែមទៀតប្រភពទុនវិនិយោគជាផ្ទាល់លើ
វិស័យសេវ៉ាកម្មខ្ពស់ ឧស្សាហកម្មតម្បាញ់កាត់ដេរ កសិកម្ម ប៉ុណ្ណោះទេថែម
ទាំង ទាក់ទាញរលកប្រភពទុនវិនិយោគផ្ទាល់តាមរយៈការជួញដូរនឹងរួមបញ្ជូល
ក្រុម ហ៊ុន ទៀតផង។ ប៉ុន្តែ កិច្ចព្រមព្រៀង TPP ក៏មានការសាកល្បងជាច្រើន
ដែរ។ ដំបូងបង្អសគឺសម្ពាធប្រកួតប្រជែងដ៏សាហាវនៅទីផ្សារក្នុងប្រទេសក៏
ដូចជា ទីផ្សារនៅឯបរទេស។ ក្រៅពីនោះ គឺការប្រកួតប្រជែងទាក់ទាញប្រភព
ទុនពី បរទេស ដោយសារ ឱកាសទាក់ទាញវិនិយោគតាមរយៈកិច្ចព្រមព្រៀង
TPP មិន ត្រឹមតែលៃទុកសំរាប់វៀតណាមតែប៉ុណ្ណោះទេ។ ប្រសិនបើ បរិយា
កាសវិនិយោគមិនត្រូវបានកែលំអរទេ នោះគឺមិនអាចឆ្លៀតយកឱកាសទាក់
ទាញទុនវិនិយោគពី TPP បានឡើយ។ ចំពោះមុខឱកាសនិងការសាកល្បង
នោះ ទីក្រុងហាណូយ បានកសាងទិសដៅក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
លោក Nguyen Doan Toan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហា
ណូយ បានលើកច្បាស់ថា៖
«ទីក្រុងហាណូយផ្លាស់ប្តូរថ្មីគោលនយោបាយទាក់ទាញការវិនិយោគពីបរ
ទេសតាមទិសជ្រើសរើសល្អ ប្រមូលផ្តុំទៅលើគុណភាពជំនួសឲ្យបរិមាណ។
ជួយ ឧបត្ថម្ភខាងបែបបទរដ្ឋបាលឲ្យងាយស្រួលបំផុតសំរាប់ក្រុមហ៊ុនដែល
មានគំរោង ការណ៍ទ្រង់ទ្រាយធំ ប្រើប្រាស់បច្ចេកវិទ្យាទំនើបនិងស្និតស្នាល
ជាមួយបរិស្ថាន។ជាពិសេសគឺវិស័យបច្ចេកវិទ្យាព័ត៌មាន បច្ចកវិទ្យាខ្ពស់និង
បច្ចេកវិទ្យាបំរើការ អភិវឌ្ឍន៍កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធនិងការបណ្តុះបណ្ដាល
ប្រភពធនធានមនុស្ស គុណភាពខ្ពស់។»
ក្នុងរយៈពេលកន្លងទៅនេះ ទីក្រុងហាណូយតែងតែផ្សព្វផ្សាយអំពីកិច្ចព្រម
ព្រៀង TPP តាមរយៈស្ថាប័នសារព័ត៌មាន ព្រមទាំង រៀបចំបណ្ដាសិក្ខាសាលា
ជំនាញស្តីពីកិច្ចព្រមព្រៀង TPP ផងដែរ។ លោក Le Phuoc Vu ប្រធានក្រុម
ប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុនភាគហ៊ុន «Hoa Sen» បានចែករំលែកថា៖
«សហគមន៍អាជីវករគប្បីខំប្រឹងប្រែងថែមទៀត បង្កើតតំលៃពាណិជ្ជសញ្ញា
និងតំលៃសំរាប់ខឿនសេដ្ឋកិច្ច ពីនោះ អាចប្រកួតប្រជែងបាន។ ប្រសិនបើ
សហគមន៍អង្គភាពអាជីវកម្មមានចំណះដឹងផលិតទំនិញដែលអាចប្រកួតប្រជែង
នោះគឺសមត្ថភាពជាតិអាចត្រូវបានបង្កើន។»
ដោយមានសក្តានុភាពនិងប្រៀបខ្លាំងរបស់ខ្លួន ទីក្រុងហាណូយកំពុងខំប្រឹង
ប្រែងកែលំអរយន្តការបរិយាកាសអាជីវករតាមទិសតម្លាភាព ពីនោះ ជំរុញការវិនិ
យោគប្រភពទុនផ្ទាល់ (FDI) ពីបរទេសរបស់បណ្ដាដៃគូ TPP បើកទូលាយទីផ្សារ
នាំចេញនាំចូលទំនិញ៕