កែច្នៃត្រីប្រាសម្រាប់ការនាំចេញនៅក្រុមហ៊ុនភាគហ៊ុនអាហរ័ណនីហរ័ណជលផល Can Tho (រូបថត៖ VNA) |
យោងតាមទិន្នន័យដែលទើបតែចេញផ្សាយដោយអគ្គនាយកដ្ឋានស្ថិតិបានសរឲ្យឃើញ «គំនូរច្បាស់លាស់» អំពីសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេល ២ ខែដើមឆ្នាំនេះ បានឆ្លុះបញ្ចាំងពីសញ្ញាវិជ្ជមានក្នុងវិស័យជាច្រើន។ ចំណុចនេះនឹងរួមចំណែកជាវិជ្ជមានដល់ការស្តារកំណើនសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសជាតិនាពេលខាងមុខ នៅពេលដែលក្នុងជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងជាបណ្តើរៗ។ សម្រាប់វិស័យផលិតកម្ម-ឧស្សាហកម្ម ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើង ៧,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ ទុនវិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល ២ ខែត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២,៥ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនផងដែរ។ លោក Tran Toan Thang ប្រធានគណៈព្យាករណ៍សេដ្ឋកិច្ច សហគ្រាសនៃមជ្ឈមណ្ឌលព័ត៌មាននិងព្យាករណ៍សេដ្ឋកិច្ចសង្គម - ក្រសួងផែនការនិងវិនិយោគវៀតណាម បានវាយតម្លៃថា៖
«យើងខ្ញុំជឿជាក់ថា វៀតណាមនៅតែស្ថិតនៅលើសន្ទុះនៃការស្តារ សេដ្ឋកិច្ចឡើងវិញ។ ចំណុចនេះត្រូវបានអនុវត្តចាប់ពីត្រីមាសទី ៣ និងត្រីមាសទី ៤ នៃឆ្នាំ ២០២០ ហើយសញ្ញាសេដ្ឋកិច្ចល្អៗនៃត្រីមាសទី ៤ ឆ្នាំ ២០២០ បានបង្កើតសន្ទុះសម្រាប់កំណើននៅខែមករាឆ្នាំ ២០២១ ដើម្បីទទួលបានរូបភាពរីកចម្រើនគួរសមជាពិសេសគឺការនាំចេញ-នាំចូល ការវិនិយោគ កសិកម្មឬក៏ស្ថានភាពទូទៅនៃតំបន់ផលិតកម្ម»។
លោក Nguyen Kim Hung នាយកស្តីទីវិទ្យាស្ថានវិទ្យាសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មនិងសេដ្ឋកិច្ចឌីជីថលវៀតណាមមានប្រសាសន៍ថា ការអនុវត្តការចាក់វ៉ាក់សាំង Covid -19 យ៉ាងទូលំទូលាយ នឹងរួមចំណែកជាវិជ្ជមានដល់ការស្តារ ឡើងវិញនូវកំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅក្នុងឆ្នាំនេះនិងបណ្តាឆ្នាំបន្តទៀតផងដែរ។ លោកបានបន្ថែមទៀតថា៖
«ខ្ញុំគិតថាប្រសិនបើរដ្ឋាភិបាលនៅតែអនុវត្តយ៉ាងប្តូរផ្តាច់នូវការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ គឺកំណើនផលិតផលក្នុងស្រុកសរុប ៦% ប្រសិនបើយើងនៅតែបន្តគ្រប់គ្រងឲ្យបានល្អ ហើយវ៉ាក់សាំងក៏មានប្រសិទ្ធិភាព នោះខ្ទង់កំណើនត្រីមាសទី ១ នឹងត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅក្នុងខែមករា នោះគឺជាការ បើកចំណាយថវិការសម្រាប់ការវិនិយោគសាធារណៈនៅតែល្អផង និងការបើកថវិការសម្រាប់វិនិយោគផ្ទាល់ពីបរទេស (FDI) ល្អផង ក៏ដូជជាការនាំចេញល្អនិងកំណើនមូលដ្ឋាននៃខឿនសេដ្ឋកិច្ចក៏បានល្អផងដែរ។ ខ្ញុំគិតថាវានឹងស្តារឡើងវិញនៅខែមីនា និងខែមេសា ខ្ញុំពិតជាមានទស្សនៈដ៏សុទិដ្ឋិនិយមមែនទែន»។
លោក Tran Toan Thang ប្រធានគណៈព្យាករណ៍សេដ្ឋកិច្ច សហគ្រាសនៃមជ្ឈមណ្ឌលព័ត៌មាននិងព្យាករណ៍សេដ្ឋកិច្ចសង្គម - ក្រសួងផែនការនិងវិនិយោគវៀតណាម (រូបថត៖ baochinhphu.vn) |
អង្គការ Moody's ដាក់ចេញសេចក្តីសម្រេចចិត្តក្នុងការបង្កើនយថាទស្សន៍ទំនុកចិត្តជាតិរបស់ វៀតណាមឡើងទៅកំរិតវិជ្ជមាន (ពោលគឺកើនឡើងពីរកាំ) គឺដោយសារការទទួលស្គាល់នូវលទ្ធផលនៃការគ្រប់គ្រងគោលនយោបាយម៉ាក្រូប្រកបដោយប្រសិទ្ធភាព ព្រមទាំងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការកែ សម្រួលប្រកបដោយជោគជ័យនូវការទប់ស្កាត់ជំងឺរាតត្បាត Covid-19 ដើម្បីនាំខឿនសេដ្ឋកិច្ចឲ្យវិលត្រឡប់មករកភាពល្អប្រសើរឡើងវិញ និងសម្រេចបាននូវលទ្ធផល វិជ្ជមានផងដែរ។ ជាពិសេស ការដែលគណៈកម្មការរៀបចំណាត់ថ្នាក់ទំនុកចិត្តរបស់ Moody តំឡើងដល់ពីរកាំសម្រាប់យថាទស្សន៍ចំពោះវៀតណាម គឺមិនធ្លាប់មានពីមុនមកនៅក្នុងចំណាត់ថ្នាក់ទំនុកចិត្តរបស់អង្គការអន្តរជាតិនេះទេ។ លោក Do Thai Hung អគ្គនាយកក្រុមហ៊ុនភាគហ៊ុនវិនិយោគ Finpros បានឲ្យដឹងថា៖
«ទោះបីជាពិភពលោកបានឆ្លងកាត់ការប្រែប្រួលយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែលំហូរទឹកប្រាក់នៅក្នុងសេដ្ឋកិច្ចវៀតណាមបាននិងកំពុងចរាចរយ៉ាងខ្លាំង ជាពិសេសគឺធនាគារនៅតែរក្សាបាននូវសន្ទស្សន៍ហិរញ្ញវត្ថុរបស់ខ្លួនប្រកបដោយសុវត្ថិភាព ហើយក្រៅពីនោះ សន្ទស្សន៍អត្រាប្រាក់ចំណេញ ឬបំណុលអាក្រក់មិនត្រូវបានរងផលប៉ះពាល់ទេ សូម្បីតែមានធនាគារមួយចំនួនក៏ត្រូវបានកែលម្អមុន ពេលជំងឺកូវីដ-១៩ ផ្ទុះឡើង ហេតុដូច្នេះនេះគឺជាចំណុចដ៏ល្អប្រសើរដែលអង្គការ Moody មានមូលដ្ឋានគ្រឹះ ដើម្បីបង្កើនការរៀបចំណាត់ថ្នាក់ទំនុកចិត្តចំពោះវៀតណាម»។
លោក Nguyen Tri Hieu អ្នកជំនាញខាងហិរញ្ញវត្ថុនិងធនាគារបានមានប្រសាសន៍ថា នៅក្នុងបរិបទនៃជំងឺរាតត្បាតដែលគ្រប់គ្រងបានយ៉ាងល្អនោះ ការដែលអង្គការ Moody’s បានបង្កើនយថាទស្សន៍នៃទំនុកចិត្តជាតិរបស់វៀតណាមឡើងដល់កម្រិតវិជ្ជមាន គឺជាលទ្ធផលគួរឱ្យកត់សម្គាល់ដែលបង្ហាញពីជំនឿទុក នុកចិត្តយ៉ាងខ្លាំងរបស់អង្គការនេះផងដែរ។ លោក Nguyen Tri Hieu បញ្ជាក់ថែមទៀតថា៖
«ជាមួយនឹងយថាទស្សន៍ថាវៀតណាមអាចស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សជាងប្រទេសដទៃទៀត នោះគឺជារឿងធម្មតានៅពេលដែលអង្គការ Moody’s ដំឡើងយថាទស្សន៍ទំនុកចិត្តជាតិតែម្តង។ ទោះជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់ទំនុកចិត្តរបស់វៀតណាមនៅមានកម្រិតទាបនៅឡើយ ហើយក៏ត្រូវតែរកវិធីដើម្បីធ្វើឲ្យកើនឡើងដល់ក្រុមប្រទេសដែលទទួលបានលើកទឹកចិត្តឱ្យវិនិយោគ។ ទី២ រដ្ឋាភិបាលទទួលបានជោគជ័យក្នុងការថែរក្សាសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នាពេលកន្លងមកក៏ដោយ ប៉ុន្តែគុណភាពក្នុងជីវភាពរស់នៅគឺជាបញ្ហាធំដុំពីព្រោះវាពឹងផ្អែកលើបញ្ហា «ខ្ទង់តួលេខ» ពោលគឺខឿនសេដ្ឋកិច្ចវៀតណាមលេចចេញដូចជាខឿនសេដ្ឋកិច្ចមួយជំនះពុះពារលើរាល់ការលំបាក ប៉ុន្តែគុណភាពក្នុងជីវភាពរស់នៅ ច្បាស់ជាមានបញ្ហាជាច្រើន ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងថែមទៀតផងដែរ»។
យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមនាពេលខាងមុខនេះនៅតែមានការលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែវៀតណាមកំពុងបង្ហាញនូវការស្តារឡើងវិញយ៉ាងខ្លាំងក្លាជាងខឿនសេដ្ឋកិច្ចស្រដៀងគ្នា ហើយយថាទស្សន៍នៃវិស័យសេដ្ឋកិច្ចក្នុង រយៈពេលមជ្យមនិងក្នុងរយៈពេលវេងនៅតែមានលក្ខណៈវិជ្ជមាន។វៀតណាម កំពុងរំពឹងថានឹងទទួលបានផលប្រយោជន៍ពីនិន្នាការពាណិជ្ជកម្ម វិនិយោគនិងផលិតកម្មសកលនាពេលបច្ចុប្បន្នផងដែរ៕