មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai ជាមណ្ឌលសេដ្ឋកិច្ចជាប់ឆ្នេរសមុទ្រដំបូងរបស់ វៀតណាម (រូបថត៖Internet) |
(VOVworld) - ក្រោយពីរយៈពេល១៤ឆ្នាំកសាងនិងអភិវឌ្ឍន៍ដោយជួបការ លំបាកសាកល្បងជាច្រើន រហូតមកដល់ពេលនេះ មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai បានក្លាយទៅជាអាស័យដ្ឋានគួរឲ្យទាក់ទាញចំពោះវិនិយោគិននៅក្នុងនិង ក្រៅប្រទេសមកបណ្ដាក់ទុន។រាល់សមិទ្ធិផលដែលទទួលបាននោះ បានរួមចំណែក បង្កើតកម្លាំងចលករសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្ត Quang Nam។
មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៣ នៅ ប៉ែកខាងត្បូងខេត្ត Quang Nam។ជាមណ្ឌលសេដ្ឋកិច្ចជាប់ឆ្នេរសមុទ្រដំបូងរបស់ វៀតណាម មណ្ឌលសេដ្ឋកិច្ច Chu Lai មានទ្រង់ទ្រាយធំដោយផ្ទៃដីជាង៣២ពាន់ ហិកតា ហើយអនុវត្តយន្តការគោលនយោបាយថ្មី សំដៅបង្កើតឡើងបរិយាកាស វិនិយោគធ្វើអាជីវកម្មដ៏ងាយស្រួល សមភាព និងសមស្រមចំពោះការធ្វើអាជីវកម្ម ក្រោមគ្រប់រូបភាពរបស់អង្គការសេដ្ឋកិច្ចជាតិនិងអន្តរជាតិ។មណ្ឌលសេដ្ឋកិច្ច Chu Lai មានទីតាំងសំខាន់នៅតំបន់ពាក់កណ្ដាលវៀតណាម ជាចំណុច តភ្ជាប់រវាងតំបន់ភាគខាងជើងនិងភាគខាងត្បូង ហើយមានលក្ខណៈគមនាគមន៍ ងាយស្រួលដើម្បីតភ្ជាប់ជាមួយតំបន់ផ្សេងៗទៀតរបស់វៀតណាមនិងពិភពលោក តាមរយៈផ្លូវគោក ផ្លូវសមុទ្រ ផ្លូវដែក និងផ្លូវអាកាស។លោក Pham An អនុ ប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai បានឲ្យដឹងថា៖
“Chu Lai ជាមណ្ឌលសេដ្ឋកិច្ចដែលត្រូវបានរដ្ឋាភិបាលបង្កើតឡើងហើយ អនុញ្ញតិឲ្យប្រើប្រាស់យន្តការអាទិភាពបំផុត។រួមជាមួយការផ្ដល់អាទិភាពរបស់រដ្ឋា ភិបាលគឺខេត្ត Quang Nam ក៏រួមដំណើជាមួយសហគ្រាសដែរ។ Chu Lai មាន គោលការណ៍កាត់បន្ថយបែបបទរដ្ឋបាល ពេលវេលានិងការចំណាយសំរាប់សហ គ្រាស។ដោយហេតុនេះ Chu Lai ត្រូវបានវិនិយោគិននៅក្នុងនិងក្រៅប្រទេសវាយ តំលៃជាកន្លែងវិនិយោគគួរឲ្យទាក់ទាញ”។
ក្រុមហ៊ុនភាគហ៊ុនរថយន្ត Truong Hai ជាគំរូក្នុងការទាក់ទាញទុនវិនិយោគនៅមណ្ឌលសេដ្ឋកិច្ច Chu Lai (រូបថត៖Internet) |
ដោយមានការប្ដេជ្ញាចិត្តទាក់ទាញការវិនិយោគនោះ Chu Lai ជានិច្ចកាល បង្កលក្ខណៈងាយស្រួលបំផុតសំរាប់វិនិយោគិន។លោក Cao Minh Ngoc នាយក ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាកកើតឡើងវិញ បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក ទើបនឹងបានសំរេចលើគំរោងការណ៍កសាងរោងចក្រចម្រោះទឹកសំណល់នៅ Chu Lai ក្នុងតំលៃ២៣០ពាន់លានដុង។
“មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai ជាមណ្ឌលសេដ្ឋកិច្ចដំបូងដែលផ្ដល់ អាទិភាពជាច្រើនសំរាប់សហគ្រាស។ឧទហរណ៍គឺសហគ្រាសរបស់ខ្ញុំបានលើកលែងពន្ធលើប្រាក់ចំណូលក្នុងរយៈពេល៤ឆ្នាំដំបូង។ទីនេះមានហេដ្ឋារចនាសម្ព័ន្ធល្អណាស់ហើយសំខាន់បំផុតគឺការជួយឧបត្ថម្ភយ៉ាងសកម្មរបស់រដ្ឋអំណាច តំបន់ចំពោះសហគ្រាស”។
ក្រោយរយៈពេល១៤ឆ្នាំ មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai បានរួមចំណែក សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចខេត្ត Quang Nam យ៉ាងខ្លាំងក្លា ហើយស្ថិតនៅក្នុងតុបតំបន់ទាំង១០ដែលរួមវិភាគទានច្រើនបំផុតទៅក្នុងថវិកា។លោក Pham An អនុប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai បានឲ្យដឹងថា៖
“រហូតដល់ពេលនេះ មណ្ឌលសេដ្ឋកិច្ច Chu Lai ទាក់ទាញបានគំរោង ការណ៍វិនិយោគចំនួន១២២គំរោងក្នុងទុនសរុបចំនួន២ពាន់៦រយលានដុល្លាអាមេរិក។ក្នុងនោះមានគំរោងការណ៍ FDI ចំនួន៣២គំរោងដោយទុនសរុបជាង១ពាន់លាន ដុល្លាអាមេរិក។ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥ សេដ្ឋកិច្ចខេត្ត Quang Nam ទទួលបានកំណើនចំនួន១១%។រីឯកំណើនក្នុងឆ្នាំ២០១៦គឺ១៤,៧% ក្នុងនោះ មណ្ឌលសេដ្ឋកិច្ច Chu Lai រួមចិភាគទានជាង៧០%ទៅក្នុងថវិការបស់ខេត្ត”។
មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai ត្រូវបានវិនិយោគិនវាយតំលៃជាទីមកដល់ មួយក្នុងចំណោមទីមកដល់គួរឲ្យទាក់ទាញបំផុតនៅវៀតណាម។ក្នុងដំណាក់ កាលពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០ មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai ជាមណ្ឌលមួយ ក្នុងចំណោមមណ្ឌលសេដ្ឋកិច្ចសំខាន់ទាំង៨របស់វៀតណាម រួមចំណែកយ៉ាង សកម្មទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្ត Quang Nam និងប្រទេសជាតិ៕