ម៉ាកយីហោជាតិបង្កើតសន្ទុះសម្រាប់អង្គភាពអាជីវកម្មវៀតណាមឈានទៅមុខ

Chia sẻ

(VOVWORLD) - នៅក្នុងឆ្នាំ ២០២៣ តម្លៃម៉ាកយីហោជាតិរបស់វៀតណាមត្រូវបានក្រុមហ៊ុនប្រឹក្សាយោបល់ វាយតម្លៃម៉ាកយីហោឈានមុខគេលើពិភពលោក Brand Finance បានវាយតម្លៃថា សម្រេចបានជាង ៤៩៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៦% បើធៀបនឹងឆ្នាំ ២០២២  ជាប់ចំណាត់ថ្នាក់ទី ៣៣ ក្នុងចំណោមតម្លៃម៉ាកយីហោជាតិខ្លាំងទាំង ១២១ នៅលើពិភពលោក។ នេះជាបុព្វបទសំខាន់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមអះអាងម៉ាកយីហោ និងឋានៈរបស់ខ្លួននៅលើទីផ្សារអន្តរជាតិក្នុងបរិបទបច្ចុប្បន្ន។

ម៉ាកយីហោផលិតផល ម៉ាកយីហោរបស់អង្គភាពអាជីវកម្មនិងម៉ាក់យីហោជាតិមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងមានលក្ខណៈអន្តរកម្ម បំពេញឲ្យគ្នាទៅវិញទៅមកមានឥទ្ធិពលដោយផ្ទាល់។ នៅពីក្រោយម៉ាកយីហោសាជីវកម្មល្បីឈ្មោះនៅលើទីផ្សារ គឺជារឿងរ៉ាវនៃម៉ាកយីហោជាតិដែលទទួលបានជោគ ជ័យ។ រួមចំណែកដល់ភាពជោគជ័យនៃម៉ាកយីហោជាតិគឺជាម៉ាកយីហោអង្គភាពអាជីវកម្មជាតិនិងម៉ាកផលិតផលជាច្រើន។ ដូច្នេះ ការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្លៃម៉ាកយីហោជាតិ ក៏បានបង្ហាញឱ្យឃើញពីភាពស្វាហាប់ និងការច្នៃប្រឌិតរបស់អាជីវកម្មវៀតណាមផងដែរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាជីវកម្មវៀតណាមបានបោះជំហានជាច្រើនក្នុងការកសាង អភិវឌ្ឍន៍ និងផ្សព្វផ្សាយម៉ាកយីហោ។ អាស្រ័យហេតុនេះ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងផលិតផល ការទាក់ទាញការវិនិយោគ និងការអភិវឌ្ឍពាណិជ្ជកម្មបរទេស ក្នុងពេលជាមួយគ្នានេះ បញ្ជាក់ពីតួនាទីនិងឋានៈរបស់ខ្លួននៅលើទីផ្សារជាតិនិងអន្តរជាតិ។  លោក Do Manh Hung ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភាគហ៊ុនសំណង់ Viettel បានឲ្យដឹងថា៖ “ការកសាងម៉ាកយីហោជាតិគឺជាគោលដៅមួយសម្រាប់យើងខ្ញុំត្រៀមខ្លួនជាស្រេច ឆ្លើយតបបានល្អ ការប្រកួតប្រជែងបានល្អ និងឈានទៅដល់ទីផ្សារអន្តរជាតិក្នុងដំណើរការសមាហរណកម្មកាន់តែស៊ីជម្រៅ នៃសេដ្ឋកិច្ចវៀតណាមទៅកាន់ពិភពលោក”។

ម៉ាកយីហោជាតិបង្កើតសន្ទុះសម្រាប់អង្គភាពអាជីវកម្មវៀតណាមឈានទៅមុខ - ảnh 1រូបភាព៖ tapchicongthuong.vn

ភារកិច្ចលើកកំពស់តម្លៃម៉ាកយីហោជាតិ គឺជាត្រីវិស័យណែនាំនៃកម្មវិធីម៉ាកយីហោជាតិ  កម្មវិធីជំរុញពាណិជ្ជកម្មជាក់ស្តែងមួយដែលបានអនុវត្តពីឆ្នាំ ២០០៣ រហូតដល់បច្ចុប្បន្ន។ លោក Hoang Minh Chien អនុប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) អនុប្រធានលេខាធិការដ្ឋានកម្មវិធីម៉ាកយីហោជាតិវៀតណាម បានសង្កត់ធ្ងន់ថា៖ “តម្លៃស្នូលនៃកម្មវិធីម៉ាកយីហោជាតិរួមមានក្រុមសំខាន់ៗចំនួន ៣ ក្នុងនោះមាន គុណភាព ការច្នៃប្រឌិត និងគុណភាពត្រួសត្រាយ។ គោលដៅគឺដើម្បីកសាងផលិតផល និងម៉ាកយីហោផលិតផល ម៉ាកយីហោអង្គភាពអាជីវកម្មខ្លាំងក្លារបស់ប្រទេសវៀតណាម តាមនោះ ផ្សព្វផ្សាយទៅកាន់ពិភព លោកថា វៀតណាមមានទំនិញនិងសេវាកម្មប្រកបដោយកិត្យានុភាព និងគុណភាព អាស្រ័យហេតុនេះ លើកកំពស់គុណភាពទំនិញ និងតម្លៃម៉ាកយីហោជាតិរបស់វៀតណាម”។

នាបច្ចុប្បន្ន កំណើនបៃតងត្រូវបានចាត់ទុកថាជាគន្លឹះក្នុងការធានាការអនុវត្តគោលដៅនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០២១ - ២០៣០ បង្កើតកម្លាំងចលករសម្រាប់វៀតណាមក្នុងការជំរុញការផ្លាស់ប្តូរគំរូកំណើនកាន់តែស៊ីជម្រៅ ធានានិរន្តរភាព។ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារ និន្នាការ "បៃតង" នៅក្នុងម៉ាកយីហោមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង។ ហើយកំណើនបៃតងមិនត្រឹមតែជាជម្រើសចាំបាច់ប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ប្រទេសនីមួយៗ ក្លាយជាអ្នកត្រួសត្រាយនៅក្នុងតំបន់ ដោយតាមទាន់និន្នាការអភិវឌ្ឍន៍របស់ពិភព លោក។ លោក Hoang Minh Chien បានឲ្យដឹងថែមទៀតថា៖

ម៉ាកយីហោជាតិបង្កើតសន្ទុះសម្រាប់អង្គភាពអាជីវកម្មវៀតណាមឈានទៅមុខ - ảnh 2លោក Hoang Minh Chien អនុប្រធានលេខាធិការដ្ឋានកម្មវិធីម៉ាកយីហោជាតិវៀតណាម។ រូបថត៖ chinhphu.vn

“ក្នុងរយៈពេលខាងមុខនេះ ការកំណត់ម៉ាកយីហោជាតិរបស់វៀតណាមនឹងក្លាយជាម៉ាកយីហោ វៀតណាមបៃតង។ ដើម្បីសម្រេចបាននូវគោលដៅនោះ នាពេលខាងមុខនេះ កម្មវិធីនឹងផ្តោតលើការអនុវត្តដំណោះស្រាយធំៗចំនួនពីរក្រុម។ ទីមួយ យើងពង្រឹងការសម្របសម្រួលក្នុងតំបន់ជាមួយក្រសួង និងសាខានានា ដើម្បីផ្សព្វផ្សាយកម្មវិធីម៉ាកយីហោជាតិ។ ទីពីរ យើងក៏នឹងតភ្ជាប់ជាមួយប្រព័ន្ធទីភ្នាក់ងារពាណិជ្ជកម្ម តភ្ជាប់អាជីវកម្ម វៀតណាមជាមួយធុរកិច្ចនៅប្រទេសម្ចាស់ផ្ទះ ដើម្បីអាចផ្សព្វផ្សាយផលិតផលវៀតណាម និងរូបភាពសាជីវកម្មវៀតណាម ក៏ដូចជារូបភាពប្រទេសវៀតណាម”។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់អង្គភាពអាជីវកម្ម ក៏ដូចជាក្រសួង និងសាខាពាក់ព័ន្ធ ចំនួនម៉ាកយីហោវៀតណាមខ្លាំងកំពុងកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នេះជាបុព្វបទដ៏សំខាន់ ដើម្បីឱ្យម៉ាកយីហោជាតិរបស់វៀតណាមមានឱកាសកាន់តែច្រើនឡើងក្នុងការឈានឡើង និងឈរនៅក្បែរម៉ាកយីហោជាតិនៃប្រទេសផ្សេងទៀតក្នុងតំបន់ និងជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ