|
ភូមិរបរចំពោះច្រកទ្វារសមាហរណកម្ម (Image: biz.vn) |
(VOVworld) – វៀតណាមគឺជាប្រទេសដែលមានភូមិរបសិប្បកម្មប្រពៃណីជា
ច្រើនកន្លែង។ ក្នុងច្រើនឆ្នាំកន្លងទៅ សេដ្ឋកិច្ចភូមិរបរបានរួមវិភាគទានដ៏ធំធេង
ចូលក្នុងខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ក្នុងនិន្នាការសមាហរណកម្មកាន់
តែស៊ីជំរៅនាបច្ចុប្បន្នសេដ្ឋកិច្ចភូមិរបរវៀតណាមកំពុងមានឱកាសជាច្រើន
ដើម្បីអភិវឌ្ឍន៍ផងក៏ដូចជាការសាកល្បងផង។
នាបច្ចុប្បន្ន វៀតណាមមានភូមិរបរចំនួន ២៧៩០ ក្នុងទូទាំងប្រទេសដែល
ទាក់ទាញពលករចំនួន ១១ លាននាក់ ផលិតមុខទំនិញសិប្បកម្មដ៏សម្បូរបែប
ចំនួន ២ រយប្រភេទ។ ក្នុងនោះ មានផលិផលសិប្បកម្មនៃភូមិរបរល្បីឈ្មោះ
ដូចជា ៖ ក្រណាត់សូត្រនៃភូមិ Van Phuc គ្រឿងភាជន៍ភូមិ Bat Trang តម្បាញ់
ចរបាប់ Co Tu ជាដើម។ ក្នុងនិន្នាការធ្វើសមាហរណកម្ម ឆ្លើយតបតាមតម្រូវ
ការកាន់តែខ្ពស់របស់ទីផ្សារពីមួយថ្ងៃទៅមួយថ្ងៃភូមិរបរសិប្បកម្មជាច្រើននៅ
ក្នុងប្រទេសកំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាពិសេសគឺទ្រង់ទ្រាយ
សកម្មភាពលទ្ធភាពអភិវឌ្ឍន៍គំរូ ផលិតផលថ្មី ឬ ការទទួលបានប្រភពទុន
។ល។ លោក Tran Manh Cuong នាយកក្រុមហ៊ុនភាគហុនវិនិយោគនិង
អភិវឌ្ឍន៍ Bac Viet នៅភូមិភាជន៍ Bat Trang បានចាត់ទុកថា៖
“ក្នុងដំណើរការធ្វើសមាហរណកម្មនាពេលខាងមុខ ផលិតផលសិប្បកម្ម
របស់វៀតណាមនឹងត្រូវបាននាំចេញងាយស្រួលថែមទៀតទៅកាន់ទីផ្សារ
បរទេស។ ប៉ុន្តែ ការសាកល្បងធំចំពោះបណ្ដាក្រុមហ៊ុនគឺការប្រកួតប្រជែង
យ៉ាង ខ្លាំងពីក្រុមហ៊ុនមកពីប្រទេសនិងក្នុងតំបន់ដូចជា៖ ហ្វីលីពីន ម៉ាឡេស៊ី។
ដោយហេតុ នេះ យើងត្រូវឆ្លៀតយកប្រៀបខ្លាំងរបស់ខ្លួន។”
ក្នុងពេលនោះ សិប្បករ Huynh Minh Khoa នាយកក្រុមហ៊ុនផលិតផលថ្ម
Non Nuoc Kim Son ទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានលើកច្បាស់
ថា៖
“ដើម្បីធ្វើសមាហរណកម្ម យើងខ្ញុំកំពុងវិនិយោគចូលក្នុងបណ្ដាជាងជំ
នាញមានបទពិសោធន៍យូរឆ្នាំដើម្បីកែលំអរមុខទំនិញតាមនោះអភិវឌ្ឍន៍
ភូមិរបរនៅ Ngu Hanh Son។ ក្រៅពីនោះ ថ្នាក់ដឹកនាំទីក្រុង Da Nang បាន
ប្រមូលផ្តុំ ភូមិរបរក្នុងកន្លែងផលិតតែមួយដើម្បីធ្វើសមាហរណកម្មនិង
អភិវឌ្ឍន៍។”
ដល់ចុងឆ្នាំ ២០១៥ សហគមន៍សេដ្ឋកិច្ចអាស៊ាននឹងត្រូវបានបង្កើត
និងកិច្ច ព្រមព្រៀងពាណិជ្ជកម្មជាច្រើននឹងត្រូវបានចុះហត្ថលេខា ក្នុង
ពេលនោះ ពន្ធដា នឹងត្រូវបានកាត់បន្ថយនៅសល់ត្រឹម ៥% ដល់ ០%
ប៉ុណ្ណោះ។ លោក Cao Si Kiem ប្រធាន សមាគមក្រុមហ៊ុនខ្នាត តូចនិង
មធ្យមវៀតណាម បានចាត់ទុកថា៖
“ដើម្បីភូមិរបរអភិវឌ្ឍន៍ យើងត្រូវផ្លាស់ប្តូរបណ្ដាការកំណត់អំពី
ច្បាប់យន្តការ សំដៅលើកទឹកចិត្តជនវៀតណាមផលិតទំនិញមាន
គុណភាពខ្ពស់តំលៃទាប ហើយឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើ
ប្រាស់នៅក្នុងនិងក្រៅប្រទេស។ ការជំរុញអនុវត្តបច្ចេកវិទ្យាទំនើបរួម
ជាមួយការបណ្តុះបណ្ដាលប្រភពធនធាន មនុស្សមានគុណភាពខ្ពស់
នឹងបង្កើនការផលិតទំនិញដែលមានចរិតលក្ខណៈ ប្រកួតប្រជែងខ្ពស់។
ទន្ទឹមនឹងនោះ យើងត្រូវមានកិច្ចសហប្រតិបត្តិការរវាង បណ្ដាក្រុមហ៊ុន
លើវិស័យផ្សេងៗទៀត ផងដែរ។”
សមាហរណកម្មគឺជាជំហានអភិវឌ្ឍន៍សំខាន់សំដៅបង្កើតឱកាស
សំរាប់ភូមិ របររបស់វៀតណាមបង្កើនសមត្ថភាពប្រកួតប្រជែងដើម្បី
អភិវឌ្ឍន៍និរន្តភាព។ ដើម្បីទទួលបានគោលដៅនេះបណ្ដារដ្ឋអំណាច
គ្រប់ជាន់ថ្នាក់ត្រូវជំរុញយ៉ាងខ្លាំងការផ្តល់ព័ត៌មានជាក់ស្តែងថែមទៀត។
ក្រៅពីនោះ ក្រុមហ៊ុនក៏ត្រូវម្ចាស់ការយ៉ាងសកម្មទាក់ទងជាមួយព័ត៌មាន
ដើម្បីកែលំអរជាទាន់ពេលវេលាសំរាប់សកម្មភាពផលិតកម្មឲ្យសមស្រប
ជាមួយទីផ្សារ៕