ពន្លឿនការសាងសង់គម្រោងចរាចរណ៍សំខាន់ៗ

Chia sẻ
(VOVWORLD) - វិស័យគមនាគមដឹកជញ្ជូនកំពុងអនុវត្តន៍ដំណោះស្រាយជាច្រើន ដើម្បីពន្លឿនការអនុវត្តនិងការបើកចំណាយទុនវិនិយោគសាធារណៈ ចាប់តាំងពីដើមឆ្នាំនេះ ជាពិសេសគម្រោងជាតិសំខាន់ៗ គម្រោងផ្លូវល្បឿនលឿន គម្រោងអន្តរតំបន់ តំបន់ឆ្នេរសមុទ្រ និងកម្មវិធីគោលដៅជាតិ។ គោលដៅគឺបើកចំណាយទុនបានជាង ៩៥% នៃផែនការដែលបានកំណត់។ ទន្ទឹមនឹងវិស័យគមនាគមដឹកជញ្ជូន អង្គភាពសំណង់ជាច្រើនក៏កំពុងខិតខំប្រឹប្រែងដើម្បីបណ្តាសំណង់ចរាចរណ៍ជាតិសំខាន់ៗអាចបញ្ចប់ការសាងសង់បានទាន់ពេលវេលា។

ក្នុងបរិបទនៃស្ថានភាពសេដ្ឋកិច្ចពិភពលោកនិងតំបន់បន្តមានភាពស្មុគស្មាញ ជាមួយនឹងការប្រែប្រួលអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន ដើម្បីរៀបចំប្រភពសម្ភារៈឆ្លើយតបនឹងតម្រូវការវិនិយោគដ៏ធំ នាពេលថ្មីៗនេះ ផ្នែកគមនាគមដឹកជញ្ជូនបានផ្តល់អាទិភាពខ្ពស់ក្នុងការត្រួតពិនិត្យគុណភាពនៃប្រភពសម្ភារៈ "ធាតុចូល" ធានាវឌ្ឍនភាព និងគុណភាពនៃការបើកចំណាយទុនសម្រាប់គម្រោងដឹកជញ្ជូនសំខាន់ៗ។ លោសក Nguyen Quyet Tien ប្រធាននាយកដ្ឋានគ្រប់គ្រងការវិនិយោគសំណង់ ក្រសួងគមនាគមដឹកជញ្ជូនបានមានប្រសាសន៍ថា៖ “យើងបានដកបទពិសោធន៍ថា ការគ្រប់គ្រងតម្លៃសម្ភារៈ និងធានាគុណភាពសម្ភារៈ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការបញ្ចប់គម្រោងតាមកាលវិភាគ។ ក្នុងអំឡុងពេលអនុវត្តគម្រោង ការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក៏ដើរតួយ៉ាងសំខាន់ផងដែរ”។

ពន្លឿនការសាងសង់គម្រោងចរាចរណ៍សំខាន់ៗ      - ảnh 1ផ្លូវហាយវេ Ha Long - Hai Phong ។ រូបថត៖ tapchicongthuong.vn

ដើម្បីសម្រេចបាននូវគោលដៅនៃការបើកចំណាយទុនលើសពី ៩៥%នៃផែនការដែលត្រូវបានប្រគល់ជូនក្នុងឆ្នាំនេះ ថ្នាក់ដឹកនាំក្រសួងគមនាគមដឹកជញ្ជូនបានទាមទារឱ្យវិនិយោគិន ក្រុមប្រឹក្សាគ្រប់គ្រងគម្រោង និងទីភ្នាក់ងារប្រឹក្សាត្រូវដាក់ពង្រាយដោយមានការប្តេជ្ញាចិត្តខ្ពស់។ អនុរដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូន លោក Nguyen Danh Huy បានសង្កត់ធ្ងន់ថា៖ “ការបើកចំណាយទុនជាលទ្ធផលនៃការសាងសង់នៅនឹងមូលដ្ឋាន ជាលទ្ធផលនៃការកែទម្រង់ស្ថាប័នដើម្បីបង្កើតគម្រោងដែលនាំមកនូវអត្ថប្រយោជន៍ខាងសេដ្ឋកិច្ចនិងសង្គម។ ដូច្នេះ ប្រសិនបើចង់បើកចំណាយទុនឲ្យបានឆាប់ៗនោះ ត្រូវពន្លឿនវឌ្ឍនភាពនៅនឹងមូលដ្ឋានដែរ។ បច្ចុប្បន្ន ការគ្រប់គ្រងការបើកចំណាយទុនក៏មានភាពតឹងរ៉ឹងផងដែរ ដែលត្រូវបានធ្វើឡើងដោយរតនាគាររដ្ឋ។ បច្ចុប្បន្ននេះ រតនាគាររដ្ឋសបានអនុវត្តនីតិវិធីបើកចំណាយទុនយ៉ាងឆាប់រហ័ស សូម្បីតែថ្ងៃសៅរ៍ក៏បើកចំណាយទុនដែរ ប្រសិនបើនីតិវិធីទាំងអស់ត្រូវបានបំពេញនោះ សំដៅឆ្លើយតបទៅនឹងតម្រូវការនៃការងារទូទៅផងដែរ”។

ទន្ទឹមនឹងការប្តេជ្ញាចិត្តរបស់ក្រសួងគមនាគមដឹកជញ្ជូន ក្រុមប្រឹក្សាគ្រប់គ្រងគម្រោងនិងតំណាងវិនិយោគិន ក៏កំពុងអនុវត្តគម្រោងជាបន្ទាន់ ទៅតាមផែនការដែលបានកំណត់ផងដែរ។ លោក Vuong Toan Tuan នាយកប្រតិបត្តិគម្រោងនៃក្រុមហ៊ុនភាគហ៊ុនវិនិយោគនិងសំណង់ Khang Nguyen អង្គភាពទទួលបន្ទុកគម្រោងនៃផ្លូវតភ្ជាប់ផ្លូវល្បឿនលឿន Ha Long - Hai Phong ទៅកាន់ទីក្រុង Dong Trieu ខេត្ត Quang Ninh ដែលមានប្រវែងជាង ៤០ គីឡូម៉ែត្រ ដោយមានទុនវិនិយោគសរុបជាង ៦.៣០០ ពាន់លានដុង (ជាង ២៦៨ លានដុល្លារអាមេរិក) បានឲ្យដឹងថា បច្ចុប្បន្ននេះទំហំអនុវត្តសម្រេចបានប្រមាណ ៨០%ប៉ុណ្ណោះ ៖ "ក្រោយអំឡុងពេលឈប់សម្រាក់បុណ្យតេត អង្គភាពយើងបានកៀរគរកម្មករ ឧបករណ៍ និងសម្ភារៈដើម្បីពន្លឿនដំណើរការសាងសង់ រួមចំណែកបញ្ចប់ការសាងសង់តាមកាលវិភាគ នៅខែសីហាឆ្នាំនេះ។ បច្ចុប្បន្ន យើងមានគម្រោងសំខាន់ៗចំនួន ៤ ហើយក៏កំពុងអនុវត្តយ៉ាងខ្លាំងនូវការសាងសង់នៅក្រោមទន្លេដូចជាការខួងបុកគ្រឹះ និងសាងសង់ ជណ្តើរក្រោមទន្លេផងដែរ។ ទាំងនេះគឺជាខ្លឹមសារសំខាន់ៗដែលរួមចំណែកធានាវឌ្ឍនភាពនៃគម្រោង”។

ពន្លឿនការសាងសង់គម្រោងចរាចរណ៍សំខាន់ៗ      - ảnh 2អនុរដ្ឋមន្ត្រីក្រសួងគមនាគមដឹកជញ្ជូន លោក Nguyen Danh Huy។ រូបថត៖ VOV.vn

ចាប់ពីដើមឆ្នាំមក អ្នកម៉ៅការបានប្រមូលធនធានមនុស្សនិងមធ្យោបាយហើយដាក់ពង្រាយក្នុងពេលដំណាលគ្នា ក្នុងស្មារតីប្រញាប់ប្រញាល់ សំដៅបញ្ចប់ការសាងសង់គម្រោងដែលបានដេញថ្លៃ ធានាគុណភាពនិងវឌ្ឍនភាពដែលត្រូវបានកំណត់។ ក្នុងនាមជាអ្នកម៉ៅការដែលចូលរួមក្នុងគម្រោងសំខាន់ៗជាច្រើនក្នុងផ្នែកគមនាគមដឹកជញ្ជូន ឧត្តមសេនីយ៍ត្រី Nguyen Huu Ngoc មេបញ្ជាការកងពលធំទី១២ ប្រធានក្រុមប្រឹក្សាសមាជិកនៃសាជីវកម្មសំណង់ Truong Son បានឲ្យដឹងថា អង្គភាពសាងសង់បានកៀរគរសម្ភារបរិក្ខានិងម៉ាស៊ីន រៀបចំការងារបន្ថែមម៉ោង និងរៀបចំការងារសាងសង់ជាច្រើនក្រុមក្នុងពេលដំណាលគ្នា៖ “យើងដឹងថា ដើម្បីសម្រេចបានជោគជ័យក្នុងការសាងសង់គម្រោងសំខាន់ៗ ដូចជាផ្លូវល្បឿនលឿន នោះអាជីវកម្មនិងអ្នកម៉ៅការត្រូវមានសមត្ថភាពពិតប្រាកដ។ ដូច្នេះ នៅពេលចាំបាច់ យើងអាចប្រមូលធនធានមនុស្ស បរិក្ខារ និងគ្រឿងចក្រទាំងអស់ ដើម្បីធានាវឌ្ឍនភាពនៃគម្រោង”។

សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់គោលដៅបញ្ចប់ការសាងសង់ផ្លូវល្បឿនលឿនប្រវែង ៣.០០០ គីឡូម៉ែត្រនៅឆ្នាំ ២០២៥ និងផ្លូវល្បឿនលឿនចំនួន ៥.០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០។ ដើម្បីអនុវត្តបានគោលដៅនេះ វិស័យគមនាគមដឹកជញ្ជូន បណ្តាមូលដ្ឋាន និងអ្នកម៉ៅការ អង្គភាពសំណង់បាននឹងកំពុងលើកកម្ពស់ស្មារតី វឌ្ឍនភាព គំនិតផ្តួចផ្តើម ភាពវិជ្ជមាន ការប្តេជ្ញាចិត្ត ការសម្របសម្រួលដោយរលូន ការធ្វើសមកាលកម្មប្រកបដោយប្រសិទ្ធភាព និងការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីបញ្ចប់ការសាងសង់គម្រោងសំខាន់ៗស្រប់តាមផែនការ ដោយរួមចំណែកធានាគោលដៅកំណើននៃសេដ្ឋកចិ្ច៕

ប្រតិកម្មទៅវិញ