ផលិតផលត្រីប្រា នៅតំបន់ដីសណ្តទន្លេ Cuu Long ឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំ​កាត់បន្ថយការបំភាយ​ឧស្ម័ន

Chia sẻ
(VOVWORLD) - តំបន់ដីសណ្តទន្លេ Cuu Long បច្ចុប្បន្ន មានផ្ទៃទឹកសម្រាប់ចិញ្ចឹមត្រីប្រាប្រមាណ ៦០០០ ហិកតា ដែលផ្តល់ទិន្នផលជាង ១,៥ លានតោន។ នេះគឺជាផ្នែកមួយក្នុងចំណោមផ្នែកជលផលសំខាន់ៗសម្រាប់ការនាំចេញរបស់វៀតណាម។ កាលពីឆ្នាំ២០២២ ត្រីប្រារបស់វៀតណាមមានវត្តមាននៅទីផ្សារចំនួន ១៤០ នៅលើពិភពលោក ហើយការនាំចេញទទួលបានជាង ២,៤ ពាន់លានដុល្លារអាមេរិក។ ដើម្បីបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ កាត់បន្ថយការបំភាយផលិតផលត្រីប្រានៅតំបន់ដីសណ្តទន្លេ Cuu Long កំពុងឆ្ពោះទៅរកផលិតកម្មតាមគំរូសេដ្ឋកិច្ចវិលជុំ អនុវត្តន៍បច្ចេកទេសជឿនលឿនក្នុងការកែច្នៃ អភិរក្ស និងដឹកជញ្ជូនដើម្បីលើកកម្ពស់តម្លៃសេដ្ឋកិច្ចប្រកបដោយចីរភាព។

ត្រីប្រា កំពុងត្រូវបានចិញ្ចឹមជាចម្បងនៅតាមបណ្តាខេត្តក្រុងមួយចំនួននៅតំបន់ដីសណ្តទន្លេ Cuu Long ដូចជា៖ An Giang Dong Thap Can Tho Vinh Long Ben Tre។ នាបច្ចុប្បន្ន បណ្តាខេត្តក្រុងកំពុងជំរុញខ្លាំងការកសាងតំបន់ចិញ្ចឹមបាមបែបប្រមូលផ្តុំ អនុវត្តបទដ្ឋាននានា សំដៅបង្កើតប្រភពវត្ថុធាតុដើមប្រកបដោយគុណភាព បម្រើតម្រូវការប្រើប្រាស់និងនាំចេញ។

ផលិតផលត្រីប្រា នៅតំបន់ដីសណ្តទន្លេ Cuu Long ឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំ​កាត់បន្ថយការបំភាយ​ឧស្ម័ន - ảnh 1ត្រីប្រាត្រូវបានចិញ្ចឹមជាចម្បងនៅតាមខេត្តក្រុងមួយចំនួនក្នុងតំបន់ដីសណ្តទន្លេ Cuu Long ។ រូបថត៖ VOV

នៅទីក្រុង Can Tho ផ្ទៃទឹកចិញ្ចឹមត្រីប្រា បច្ចុប្បន្នមានប្រមាណ ៧០០ ហិកតា ទិន្នផលទទួលបានប្រមាណ ១៨០.០០០ តោន។ ខេត្តកំពុងជំរុញខ្លាំងការអនុវត្តការកសាងតំបន់ចិញ្ចឹមជលផល អនុវត្តស្តង់ដាកសិកម្មល្អសកល (Global GAP) ស្តង់ដាររបស់ ASC (Aquaculture Stewardship Council - ក្រុមប្រឹក្សាគ្រប់គ្រងការចិញ្ចឹមជលផល) ដំណើរការគ្រប់គ្រងល្អ (BMP) និងបទប្បញ្ញត្តិស្តីពីការអនុវត្តផលិតកម្មកសិកម្មល្អសម្រាប់កសិផល និងជលផលនៅវៀតណាម (VietGAP) សំដៅផ្គត់ផ្គង់ប្រភពវត្ថុធាតុដើមដែលមានគុណភាពខ្ពស់ សម្រាប់ការកែច្នៃបម្រើការប្រើប្រាស់ និងនាំចេញ បង្កើនតម្លៃផលិតផល។ យោងតាមលោកស្រី Nguyen Thi Le Hoa អនុប្រធានសាខានាយកដ្ឋានជលផល Can Tho បានឲ្យដឹងថា ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំនឹងបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច ដោះស្រាយការខ្វះខាតធនធាន ការពារបរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ៖ “ទាញយកផលិតផលនិងអនុផល ក្នុងការកែច្នៃត្រីប្រា គឺជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងការលើកកម្ពស់តម្លៃផលិតផលត្រីប្រា ជួយឲ្យអ្នកចិញ្ចឹមនិងកែច្នៃមានប្រាក់ចំណូលបន្ថែម។ ប្រការនេះក៏ជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បរិស្ថានផងដែរ។ ការប្រើប្រាស់ម្សៅត្រី ជំនួសឲ្យត្រីសមុទ្រក្នុងការចិញ្ចឹមនឹងរួមចំណែកកាត់បន្ថយសម្ពាធលើការចំណាយនិងចំណីអាហារ សម្រាប់អ្នកចិញ្ចឹម បង្កើនគំរូសេដ្ឋកិច្ចវិលជុំក្នុងការចិញ្ចឹមនិងកែច្នៃម្ហូបអាហារ”។

ត្រីប្រាវៀតណាមត្រូវបានចិញ្ចឹមនៅក្នុងបឹងស្រះ ការប្រើប្រាស់ចំណីឧស្សាហកម្ម ការចិញ្ចឹមនិងការគ្រប់គ្រងត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹងតាមបទប្បញ្ញត្តិនិងស្តង់ដានាំចេញ។ ដើម្បីឆ្លើយតបនឹងតម្រូវការការពារបរិស្ថានអេកូឡូស៊ី នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ សហគ្រាសនិងក្រុមគ្រួសារចិញ្ចឹមត្រី  កំពុងអនុវត្តវិធានការប្រព្រឹត្តិកម្មកាក់សំណល់ដែលកើតមានឡើងក្នុងដំណើរការចិញ្ចឹមនិងកែច្នៃត្រីប្រា; អនុវត្តបច្ចេកវិទ្យាក្នុងផលិតកម្ម សំដៅកាត់បន្ថយការចំណាយចិញ្ចឹមនិងកាត់បន្ថយការបំភាយទៅក្នុងបរិស្ថាន បង្កើនសមត្ថភាពប្រកួតប្រជែងនៃផ្នែកត្រីប្រា។ លោកស្រី Pham Thi Thu Hong អគ្គលេខាធិការរងសមាគមនេសាទត្រីប្រាវៀតណាមបានឲ្យដឹងថា៖ “ផ្នែកទំនិញត្រីប្រារបស់យើងត្រូវមានយុទ្ធសាស្ត្ររៀបចំផែនការប្រកបដោយចីរភាព។ ក្នុងនោះ យកចិត្តទុកដាក់ដល់បញ្ហាការពារបរិស្ថាន ជាពិសេសគឺនាំចេញការស្រាវជ្រាវ ដំណោះស្រាយសមស្រប និងភាពជាក់ស្តែងខ្ពស់ដើម្បីកាត់បន្ថយការបញ្ចេញចោលទៅក្នុងបរិស្ថានច្រើនបំផុតដែលអាចធ្វើទៅបាន”។

ផលិតផលត្រីប្រា នៅតំបន់ដីសណ្តទន្លេ Cuu Long ឆ្ពោះទៅរកសេដ្ឋកិច្ចវិលជុំ​កាត់បន្ថយការបំភាយ​ឧស្ម័ន - ảnh 2 មូលដ្ឋានកែច្នៃត្រូវបានបំពាក់ដោយគ្រឿងចក្រ បរិក្ខារ និងបច្ចេកវិទ្យាទំនើប បំពេញតាមតម្រូវការ និងស្តង់ដារនៃទីផ្សារនាំចេញ។ រូបថត៖ VOV

មុខទំនិញត្រីប្រាវៀតណាមមានវត្តមាននៅប្រទេសនិងតំបន់ដែនដីចំនួន ១៤០ ហើយកំពុងឆ្លៀតយកបានល្អនូវគុណសម្បត្តិពីកិច្ចព្រមព្រៀងសេរីជំនាន់ថ្មីដែលវៀតណាមជាសមាជិក។ ប្រឈមមុខនឹងបញ្ហាប្រឈមនិងតម្រូវការកាន់តែតឹងរឹងនៃទីផ្សារ សហគ្រាសវៀតណាមកំពុងជំរុញការវិនិយោគបច្ចេកវិទ្យាកែច្នៃគ្រឿងបន្លាស់ដើម្បីលើកកម្ពស់តម្លៃខ្សែសង្វាក់ផលិតផលឧស្សាហកម្មនិងអនុវត្តបច្ចេកវិទ្យាផលិតកម្មស្អាតរួមចំណែកការពារបរិស្ថាន។ យោងតាមលោកបណ្ឌិត Huynh Van Hien សាលាជលផល - សាកលវិទ្យាល័យ Can Tho ការកាត់បន្ថយការបញ្ចេញកាបូនគឺជាគោលដៅសកលក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ដូច្នេះការផលិតត្រីប្រាចាំបាច់ត្រូវផ្តោតលើគុណភាពកូនពូជដំណាក់កាលចិញ្ចឹមនិងដំណាក់កាលកែច្នៃដើម្បីកាត់បន្ថយការចំណាយក្នុងគំរូវិលជុំ ផលិតផលស្និទ្ធស្នាលជាមួយបរិស្ថាន៖ “បញ្ហាផលិតកម្មមានទំនួលខុសត្រូវ និងឆ្ពោះទៅរកខ្សែសង្វាក់ផ្គត់ផ្គង់នៅទូទាំងពិភពលោក ត្រូវបានយើងចាប់អារម្មណ៍។ នាបច្ចុប្បន្ន វៀតណាមកំពុងកសាងផែនទីបង្ហាញផ្លូវអនុវត្តសេដ្ឋកិច្ចវិលជុំ និងកំពុងចូលរួមក្នុងដំណើរការផលិតកម្មប្រកបដោយការទទួលខុសត្រូវ កាត់បន្ថយការបញ្ចេញចោលក្នុងដំណើរការផលិតកម្ម”។

ក្នុងបរិបទដែលវៀតណាមកំពុងខិតខំប្រឹងប្រែងរួមជាមួយសហគមន៍អន្តរជាតិដើម្បីអនុវត្តការសន្យានិងនិន្នាការសកល ស្តីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ការលើកកម្ពស់ការប្រកួតប្រជែងរបស់ឧស្សាហកម្មត្រីប្រាដោយផ្សាភ្ជាប់នឹងការកាត់បន្ថយការបំភាយឧស្ម័នបញ្ចេញចោលកំពុងត្រូវបានលើកកម្ពស់។ វៀតណាមក៏កំពុងបង្កើនកិច្ចសហប្រតិបតិ្តការរដ្ឋ-ឯកជន សំដៅលើកកម្ពស់គំនិតផ្ដួចផ្ដើម របៀបធ្វើល្អ ជំរុញការស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីកែលម្អដំណាក់កាលផលិតកម្មពូជ ចិញ្ចឹម ដាំដុះ ប្រមូលទិញ និងកែច្នៃ សំដៅបង្កើនទិន្នផល និងឈ្លៀតប្រើអនុផលដើម្បីបង្កើតតម្លៃបន្ថែម កាត់បន្ថយការបញ្ចេញចោលនៅក្នុងខ្សែសង្វាក់ឧស្សាហកម្មត្រីប្រា៕

ប្រតិកម្មទៅវិញ