បណ្ដាកិច្ចព្រមព្រៀង FTA ជំនាន់ថ្មី៖ ឱកាសនិងការសាកល្បង

Chia sẻ

(VOVworld) – បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ
ភាគី (FTA)​ ជំនាន់ថ្មី ជាអ្វីៗ? ធ្វើយ៉ាងម៉េចដើម្បីសហ
គ្រាសក្នុងប្រទេសទទួលផលប្រយោជន៍ពីបណ្ដា  FTA
ក្នុងពេលធ្វើសមាហរណកម្មនិងវៀតណាមឆ្លៀតយក
អទិភាពខាងពន្ធ ដែល FTA ជំនាន់ថ្មីនាំមកជូនដែរ
ឬទេ? នេះគឺជាបញ្ហាដែលរដ្ឋាភិបាលវៀតណាម
សមត្ថកិច្ចនិងមជ្ឈដ្ឋានអាជីវករវៀតណាម ជាពិសេស
គឺស្ថាប័នតំណាងការទូត របស់វៀតណាមប្រចាំនៅ
ឯបរទេសយកចិត្តទុកដាក់ជាច្រើនសំដៅលើកំពស់
 សមត្ថិភាពប្រកួតប្រជែងរបស់សហគ្រាសវៀតណាម
នៅបរិយាកាសអាជីវកម្មថ្មី។ 

បណ្ដាកិច្ចព្រមព្រៀង FTA ជំនាន់ថ្មី៖ ឱកាសនិងការសាកល្បង - ảnh 1
បណ្ដាកិច្ចព្រមព្រៀង FTA ជំនាន់ថ្មី៖ ឱកាសនិងការសាកល្បង (VNA)


(VOVworld) – បណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA)​ ជំនាន់ថ្មី ជាអ្វីៗ?
 ធ្វើយ៉ាងម៉េចដើម្បីសហគ្រាសក្នុងប្រទេសទទួលផលប្រយោជន៍ពីបណ្ដា  FTA ក្នុង
ពេលធ្វើសមាហរណកម្មនិងវៀតណាមឆ្លៀតយកអទិភាពខាងពន្ធ ដែល FTA
ជំនាន់ថ្មីនាំមកជូនដែរឬទេ? នេះគឺជាបញ្ហាដែលរដ្ឋាភិបាលវៀតណាម សមត្ថកិច្ច
និងមជ្ឈដ្ឋានអាជីវករវៀតណាម ជាពិសេសគឺស្ថាប័នតំណាងការទូត របស់វៀតណាម
ប្រចាំនៅឯបរទេសយកចិត្តទុកដាក់ជាច្រើនសំដៅលើកំពស់ សមត្ថិភាពប្រកួត
ប្រជែងរបស់សហគ្រាសវៀតណាមនៅបរិយាកាសអាជីវកម្មថ្មី។

        គិតដល់ឥឡូវនេះ វៀតណាមបានចូលរួមនិងសម្រេចការចរចារស្តីពីកិច្ចព្រម
 ព្រៀង FTA ទ្វេភាគីនិងពហុភាគីចំនួន ១២ ទាំងអស់។ ក្នុងពេលនោះ មាន
កិច្ចព្រមព្រៀង  FTA ចំនួន ៨ បានចូលជាធរមាននិងកំពុងត្រូវបានអនុវត្ត។
បណ្ដាកិច្ចព្រមព្រៀង FTA  ជំនាន់ថ្មីបានសម្រេចការចរចាររួមមាន៖ កិច្ចព្រម
ព្រៀង FTA  រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) និងកិច្ចព្រមព្រៀងដៃគូ
 ពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។ ដោយមានការចរចារនិងការចុះ
 ហត្ថលេខាលើរាល់កិច្ចព្រមព្រៀងពោលខាងលើវៀតណាមកំពុងឆ្លោះទៅធ្វើ
សមាហរណកម្មដ៏ស៊ីជម្រៅដែលដៃគូនានាវាយតំលៃខ្ពស់។ ឯកអគ្គរដ្ឋទូត
ប្រទេសដាណឺម៉ាកប្រចាំនៅវៀតណាម លោកស្រី  Charlotte Laursen ប្រទេស
ជាសមាជិកមួយចូលរួមការចរចារ FTA រវាងវៀតណាមនិង EU បានវាយតំលៃ
ថា៖                 
«ខ្ញុំចាប់អាម្មណ៍យ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាម
 ក្នុងការបញ្ចប់ការចរចារស្តីពី FTA រវាងវៀតណាមនិង EU និងកិច្ចព្រមព្រៀង
 TPP។ ដោយមានផែនការសហប្រតិបត្តិការពោរពេញទៅដោយសក្តានុភាព
វៀតណាមនឹងទទួលបានផលប្រយោជន៍ជាច្រើនពីបណ្ដាកិច្ចព្រមព្រៀងនេះ។
 ប្រការនេះមានន័យថា៖ វៀតណាមនឹងប្រឈមមុខនឹងការសាកល្បងថ្មីដើម្បី
 ទទួលបានផលប្រយោជន៍រួមពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ។ »

        ដូច្នេះ កិច្ចព្រមព្រៀង FTA​ ជំនាន់ថ្មីមានចំណុចអ្វីខុសគ្នា? ទីមួយគឺ៖
បណ្ដា FTA ជំនាន់ថ្មីលុបចោលភាគច្រើនពិន្ធចំពោះទំនិញរបស់វៀតណាម
និងប្រទេសដៃគូនានា ក្នុងនោះ មានដៃគូធំពិសេសដូចអាមេរិក ឬ EU។
នេះគឺជា ឱកាសល្អប្រសើរដើម្បីវៀតណាមបង្កើនសមត្ថភាពប្រកួតប្រជែង
ខាងតំលៃ។ ប្រសិនបើប្រៀបធៀបជាមួយអង្គការពាណិជ្ជកម្មពិភពលោក
(WTO) ប្រទេសចូលរួមនានាសន្យាកាត់បន្ថយពន្ធតែប៉ុណ្ណោះមិនមែនជា
ការលុបចោលទាំងស្រុងពន្ធនោះឡើយហើយបែបបទនេះត្រូវបានអនុវត្ត
ចំពោះ ប្រភេទពន្ធមួយចំនួន មិនមែនចំពោះប្រភេទពន្ធភាគច្រើន។
ដោយហេតុនេះ កិច្ចព្រមព្រៀង FTA ជំនាន់ថ្មីនាំមកនូវផលប្រយោជន៍ជាក់
ស្តែងខាងពន្ធ។ ប៉ុន្តែ ការសាកល្បងក៏បានកើតមានឡើងពីនោះ ទៀតផង។
 តាមឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh
 បានចាត់ទុកថា៖  

        «ប្រសិនបើ​ វៀតណាមបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផល
របស់ ខ្លួន នោះគឺទំនិញរបស់វៀតណាមនឹងមិនជួបការលំបាកលើវិស័យហូត
ពន្ធខ្ពស់ ឬ លក្ខណៈខាងបច្ចេទេសឡើយ។ វៀតណាមមានផលិតផលដែល
ជាប្រៀបខ្លាំង ល្បែកជើងតម្បាញកាត់ដេរនិងផលផលបើប្រៀបនឹងប្រទេស
ដទៃ។ ក្នុងពេលដែលកិច្ចព្រមព្រៀង​ TPP មិនទាន់ចូលជាធរមានបានឡើយ
វៀតណាមគប្បីចាប់ផ្តើមដំណើរការត្រៀមរៀបចំឲ្យសមស្របនឹងគោលមាគ៌ារ
ផ្លាស់ប្តូរថ្មីធ្វើសមាហរណកម្មរបស់ខ្លួនបង្កើតឡើងការទាក់ទាញថ្មីនៃខឿន
សេដ្ឋកិច្ចវៀតណាមចំពោះមជ្ឈដ្ឋានវិនិយោ គិនបរទេស។»

        ច្បាស់លាស់ថា របងខាងបច្ចេកទេសនិងប្រព័ន្ធអនាម័យនិងភូតតាម
 អោម័យជាតិតឹងរឹងអាចក្លាយទៅជារបាំងដែលធ្វើឲ្យទំនិញរបស់វៀតណាម
ពិបាកជ្រៀត​ចូលទីផ្សារបណ្ដាប្រទេសដៃគូ FTA។ ក្រៅពីនោះ ពីទស្សនៈវ័យ
បើកទ្វារទីផ្សារវៀតណាមសំរាប់ទំនិញនិងសេវ៉ាកម្មមកពីប្រទេសដៃគូ FTA
នានា វៀតណាមនឹងគ្មាននិយមន័យ «ទីផ្សារ​ក្នុងប្រទេស» ទៀតឡើយ។
 ការសាកល្បងចំពោះសហគ្រាសវៀតណាមគឺជាសម្ពាធប្រកួតប្រជែងជាមួយ
ទំនិញដែលមានតំលៃទាប គុណភាពល្អនៃប្រទេសដៃគូនានាលើទីផ្សារក្នុង
ប្រទេស។​លោកស្រី Nguyen Anh Thu នាយិការរងមហាវិទ្យាល័យសេដ្ឋកិច្ចចំណុះ
មហាវិទ្យាល័យជាតិហាណូយ បានចាត់ទុកថា៖

        «នាបច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមកំពុងអនុវត្តប្តួចផ្តេចការកែលំអរបរិយា
 កាសធ្វើអាជីវកម្ម ហើយខ្ញុំគិតថា៖ រដ្ឋាភិបាលគប្បីខំប្រឹងប្រែងថែមទៀត មិន
ត្រឹម តែកែទម្រង់លើវិស័យបែបបទរដ្ឋបាលសំរាប់សហគ្រាស ប៉ុណ្ណោះទេ ថែម
ទាំង លើវិស័យមូលដ្ឋានហេដ្ឋរចនាសម្ព័ន្ធនិងយន្តការទៀតផង។ ទីពីរគឺ៖ មជ្ឈដ្ឋាន
អាជីវករគប្បីមានកម្មវិធីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពថែមទៀតដើម្បី
ស្វែងយល់និងឆ្លៀតយកឱកាសហើយជំនះពុះពារលើការសាកល្បងក្នុងដំណើរ
ការធ្វើសមាហរណកម្ម។»

        ក្រោយរយៈពេល ១០ ឆ្នាំចូលរួម WTO របត់គួសសម្គាល់ការចាប់ផ្តើមរលក
ធ្វើសមាហរណកម្មលើកទី ១ របស់វៀតណាម នាបច្ចុប្បន្ន រាល់កិច្ចព្រមព្រៀងពា
 ណិជ្ជកម្មសេរីជំនាន់ថ្មីត្រូវបានសង្ឃឹមនឹងបង្កើតឡើងរលកធ្វើសមាហរណកម្ម
ទី ២ ឲ្យបានខ្លាំងក្លាថែមទៀតចំពោះវៀតណាម។ FTA ជំនាន់ថ្មីអាចក្លាយទៅ
ជាកំ លាំងចលករសំរាប់រលកកែទម្រង់ខាងយន្តការនិងរដ្ឋបាលថ្មីមួយប្រកប
ដោយ ប្រសិទ្ធិភាពនិងមានចរិតលក្ខណៈកំណត់ទិសសំរាប់វៀតណាមផងដែរ។
 វៀតណាមបាននិងកំពុងត្រៀមរៀបចំយ៉ាងល្អដើម្បីក្តាប់ជាប់ឱកាសដែលបណ្ដា
កិច្ចព្រមព្រៀង FTA យកមកបាន៕ 

ប្រតិកម្មទៅវិញ