បង្កើតបរិយាកាសសមភាពសំរាប់ក្រុមហ៊ុនវៀតណាមក្នុងពេលសមាហរណកម្ម

TO TUAN Theo VOV WORLD -
Chia sẻ

(VOVworld) – នាបច្ចុប្បន្ន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
 (FTA) ពហុភាគីនិង ទ្វេភាគីមួយចំនួនជាមួយវៀតណាម
បានចូលជាធរមាន ហើយជះឥទ្ធិពលទៅលើខឿន
សេដ្ឋកិច្ចអង្គភាពអាជីវកម្ម ក៏ដូចជា ប្រជាពលរដ្ឋ។
នាពេលខាងមុខ វៀតណាមនឹងចូលរួមបណ្ដាកិច្ចព្រម
ព្រៀងពាណិជ្ជកម្មសេរីថ្មីដោយមានកំរិត សេរីភាវូប
នីយកម្មខ្ពស់ថែមទៀត ដូចជា៖ កិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីមហា សមុទ្រឆ្លងតំបន់បាហ៊ីហ្វិក
(TPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-
EU ជាដើម។ បញ្ហាមួយដែលត្រូវបានផ្តោតទៅលើគឺ៖
ត្រូវបង្កើតបរិយាកាសធ្វើអាជីវកម្មសមភាពមួយសំដៅ
ជួយឧបត្ថម្ភក្រុមហ៊ុននានាពង្រីកបានឧត្ថមភាពក្នុង
ការប្រកួតប្រជែងសមាហរណកម្ម អន្តរជាតិ។

បង្កើតបរិយាកាសសមភាពសំរាប់ក្រុមហ៊ុនវៀតណាមក្នុងពេលសមាហរណកម្ម - ảnh 1
បង្កើតបរិយាកាសសមភាពសំរាប់ក្រុមហ៊ុនវៀតណាមក្នុងពេលសមាហរណកម្ម (Image: cafebiz.vn)


(VOVworld) – នាបច្ចុប្បន្ន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ពហុភាគីនិង
 ទ្វេភាគីមួយចំនួនជាមួយវៀតណាមបានចូលជាធរមាន ហើយជះឥទ្ធិពលទៅ
លើ ខឿនសេដ្ឋកិច្ចអង្គភាពអាជីវកម្ម ក៏ដូចជា ប្រជាពលរដ្ឋ។ នាពេលខាងមុខ
វៀតណាមនឹងចូលរួមបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីដោយមានកំរិត
សេរីភាវូបនីយកម្មខ្ពស់ថែមទៀត ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមហា
សមុទ្រឆ្លងតំបន់បាហ៊ីហ្វិក (TPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-
EU ជាដើម។ បញ្ហាមួយដែលត្រូវបានផ្តោតទៅលើគឺ៖ ត្រូវបង្កើតបរិយាកាសធ្វើ
អាជីវកម្មសមភាពមួយសំដៅជួយឧបត្ថម្ភក្រុមហ៊ុននានាពង្រីកបានឧត្ថមភាព
ក្នុងការប្រកួតប្រជែងសមាហរណកម្ម អន្តរជាតិ។

        គិតតាំងពីថ្ងៃបង្កើតមកក្រុមហ៊ុនភាគហ៊ុនគ្រឿងយន្ត Dong Anh ត្រូវបាន
ជ្រើសរើសចូលក្នុងក្រុមបណ្ដាក្រុមហ៊ុនដែលទទួលបានយន្តការអាទិភាព
ខាងពន្ធនាំចូលវត្ថុធាតុដើម។ នេះគឺជាគោលនយោបាយមួយក្នុងចំណោមគោល
នយោបាយតិចតូចរបស់រដ្ឋាភិបាលវៀតណាមសំរាប់អង្គភាពអាជីវកម្មផលិត
ផលិតផលឧស្សាហកម្មឧបត្ថម្ភក្នុងរយៈពេលកន្លងទៅ។ លោក Nguyen Manh
Ha អគ្គនាយកក្រុមហ៊ុនភាគហ៊ុនគ្រឿងយន្ត Dong Anh បានឲ្យដឹងថា៖

        “នាបច្ចុប្បន្ន យើងខ្ញុំទទួលបានជំនួយឧបត្ថម្ភពីរដ្ឋាភិបាលលើវិស័យ
ឧស្សាហកម្មឧបត្ថម្ភ។ បណ្ដាវត្ថុធាតិដើមដែលយើងខ្ញុំនាំចូលសំរាប់ការផលិត
ទំនិញនាំចេញត្រូវបានកាត់បន្ថយពន្ធ។ នេះគឺជាជំនួយឧបត្ថម្ភចាំបាច់ដែល
បង្ក លក្ខណៈងាយស្រួលយ៉ាងច្រើនសំរាប់យើងខ្ញុំ។ ក្រៅពីនោះ ផលិតផល
នាំចេញត្រូវបានរដ្ឋាភិបាលផ្តល់ជំនួយផ្ទាល់។”

បង្កើតបរិយាកាសសមភាពសំរាប់ក្រុមហ៊ុនវៀតណាមក្នុងពេលសមាហរណកម្ម - ảnh 2
Image : baotintuc.vn


        លទ្ធផលនៃការត្រួតពិនិត្យរបស់វិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ច
មជ្ឈឹមចំពោះអង្គភាពអាជីវកម្មក្នុងផ្នែកកែច្នៃម្ហូបអាហារនិងឧស្សាហកម្ម
អេឡិចត្រូនិកបានសឲ្យឃើញថា៖ ត្រូវបង្កើនថែមទៀតគោលនយោបាយ
ជួយឧបត្ថម្ភ របស់រដ្ឋាភិបាលដូចជាគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម
ឧបត្ថម្ភ ការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស ឬ គោលនយោបាយលើកទឹក
ចិត្តវិនិយោគ។

        បញ្ហាមួយទៀតត្រូវបានយកចិត្តទុកដាក់គឺ៖ ក្រុមហ៊ុនវៀតណាមជាច្រើន
មិនទាន់មានចំណះដឹងត្រឹមត្រូវអំពី FTAs និងកិច្ចព្រមព្រៀងវិនិយោគទ្វេភាគី
 (BITs) នៅឡើយ។លោក Vo Tri Thanh អនុប្រធានវិទ្យាស្ថានស្រាវជ្រាវគ្រប់
គ្រងសេដ្ឋកិច្ច មជ្ឈឹមវៀតណាមបានចាត់ទុកថា៖

“ប្រសិនបើ យើងអនុវត្តគោលនយោបាយជាក់ស្តែងប្រកបដោយ​ប្រសិទ្ធភាព
 នោះគឺនៅមានរបៀបដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្ម។ ប៉ុន្តែ បញ្ហានៅទី
នេះគឺជំនួយឧបត្ថម្ភនោះត្រូវផ្សារភ្ជាប់នឹងសមាហរណកម្ម ផ្សារភ្ជាប់នឹងក្រុម
ហ៊ុនវិនិយោគបរទេសដែលកំពុងគ្រប់គ្រងបណ្តាញខ្សែផលិតកម្មនិងមាន
បច្ចេកវិទ្យាខ្ពស់និងការគ្រប់គ្រងល្អ។ យើងមានលក្ខណៈទាក់ទងងាយស្រួល
ប៉ុន្តែត្រូវស្វែងរកវិធានការធ្វើយ៉ាងម៉េចដើម្បីក្រុមហ៊ុនវៀតណាមផ្សារភ្ជាប់នឹង
សម្ព័ន្ធក្រុមហ៊ុនអន្តរប្រទេស។”

ប្រការសំខាន់បំផុតក្នុងដំណើរសមាហរណកម្មគឺគប្បីឆ្លៀតយកឱកាស
បង្កើតបរិយាកាសធ្វើអាជីវកម្មដោយសមភាពលុបចោលការរើសអើងរវាង
បណ្ដាកត្តាសមាសភាពសេដ្ឋកិច្ច។ តាមរយៈ​នោះ ជួយឧបត្ថម្ភក្រុមហ៊ុន
ឯកជននានាអាចប្រកួតប្រជែងដោយតម្លាភាពពង្រីកសក្តានុភាពរបស់ខ្លួន
ដើម្បីអភិវឌ្ឍន៍ក្នុងបរិយាកាសបើកទ្វានិងសមាហរណកម្មអន្តរជាតិស៊ីជម្រៅ៕

ប្រតិកម្មទៅវិញ