ធនាគាររដ្ឋវៀតណាមជួយឧបត្ថម្ភការស្តារនិងគ្រប់គ្រងអតិផរណារក្សា​សុវត្ថិភាព ប្រព័ន្ធឡើងវិញ

Chia sẻ
(VOVWORLD) - នៅចុងខែកញ្ញាកន្លងទៅធនាគាររដ្ឋវៀតណាម បានសម្រេច តម្លើង អត្រាការប្រាក់ប្រតិបត្តិការ ១% ក្រោយរយៈពេល ២ ឆ្នាំរក្សាស្ថិរភាព។ នៅចុងខែតុលាធនាគាររដ្ឋបានបន្តសម្រេចនតម្លើងអត្រាការប្រាក់ប្រតិបត្តិការ ១% បន្ថែមទៀត ព្រមទាំងកែសម្រួលអត្រាប្តូរប្រាក់។ ក្
ធនាគាររដ្ឋវៀតណាមជួយឧបត្ថម្ភការស្តារនិងគ្រប់គ្រងអតិផរណារក្សា​សុវត្ថិភាព ប្រព័ន្ធឡើងវិញ - ảnh 1ទីស្នាក់ការធនាគាររដ្ឋ។ រូបថត៖ sbv.gov.vn

នុងសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៥ សមាជិកសភាបានវាយតំលៃខ្ពស់ចំពោះការកែសម្រួលឲ្យសមស្របជាមួយការវិវឌ្ឍហិរញ្ញវត្ថុ-រូបិយវត្ថុពិភពលោក ហើយមានគោលបំណងថាធនាគាររដ្ឋបន្តប្រកាន់ខ្ជាប់នូវស្ថានការណ៍ជាក់ស្ដែងសិក្សាស្រាវជ្រាវដើម្បីមានដំណោះស្រាយសម្របសម្រួលគោលនយោបាយរូបីយវត្ថុប្រកបដោយភាពបត់បែន រួមចំណែកអនុវត្តន៍គោលដៅ “២ ទន្ទឹមគ្នា” គឺជួយឧបត្ថម្ភការស្ដារសេដ្ឋកិច្ចឡើងវិញ និងគ្រប់គ្រងអតិផរណារក្សាស្ថិរភាពប្រព័ន្ធឥណទានធនាគារផងដែរ។ មិនត្រឹមតែតម្លើងអត្រាការប្រាក់ប្រតិបត្តិការ ១% ឆ្នាំជាលើកទី២ក្នុងរយៈពេល១ខែកន្លងទៅប៉ុណ្ណោះទេ ធនាគាររដ្ឋវៀតណាមថែមទាំងបានកែសម្រួលអត្រាប្តូរប្រាក់រវាងរូបិយប័ណ្ណដុល្លារអាមេរិកនិងរូបិយប័ណ្ណវៀតណាមដុងពីកម្រិត ៣% ឡើង ៥% ដែលចូលជាធរមានចាប់ពីថ្ងៃទី ១៧ ខែតុលា។ លោក Vu Tien Loc សមាជិកគណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាមបានវាយតម្លៃថាការកែសម្រួលអត្រាប្តូរប្រាក់គឺដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារបើកចំហ និងសមាហរណកម្មស៊ីជម្រៅនៃខឿនសេដ្ឋកិច្ចវៀតណាមក្នុងបរិបទបច្ចុប្បន្ន៖ តម្លៃរូបិយប័ណ្ណដុល្លារអាមេរិកកំពុងកើនឡើង ហើយរូបិយប័ណ្ណផ្សេងទៀតនៅលើពិភពលោកសុទ្ធតែធ្លាក់ចុះបើប្រៀបធៀបនឹងរូបិយប័ណ្ណដុល្លារអាមេរិក។ ដូច្នេះហើយរូបិយប័ណ្ណវៀតណាមដុងនឹងរងសម្ពាធដ៏ធំប្រសិនបើរក្សាអត្រាកែសម្រួលដដែល។ យើងពង្រីកអត្រាប្តូរប្រាក់ដើម្បីជួយសម្រួលដល់ធនាគាររដ្ឋក្នុងការអនុវត្តន៍គោនយោបាយអត្រាប្ដូរប្រាក់ប្រកបដោយភាពបត់បែន សំដៅធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផង និងជួយសម្រួលការនាំចេញ និងជួយសម្រួលដល់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចក្នុងបរិបទបច្ចុប្បន្ននេះផងដែរ។ ខ្ញុំគិតថានេះជាដំណោះស្រាយសមស្របមួយ។

ប្រទេសជាច្រើននៅលើពិភពលោកកំពុងមានអតិផរណាខ្ពស់ ដែលធ្វើឱ្យរូបិយប័ណ្ណធំៗដូចជារបស់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានតម្លើងអត្រាការប្រាក់ប្រតិបត្តិការ ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រងអតិផរណា។ ដូច្នេះហើយ ការកែសម្រួលផង និងគ្រប់គ្រងអត្រាប្តូរប្រាក់ក្នុងកម្រិតសមស្រប ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សកម្មភាពនាំចេញ និងនាំចូលរបស់សហគ្រាសគឺជាចំណោទដ៏ធំ។ លោក Pham Duc An ប្រធានក្រុមប្រឹក្សាសមាជិកធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទបានចាត់ទុកថា៖ នារយៈពេលកន្លងទៅ ដើម្បីធានាប្រតិបត្តិការ បណ្ដាធនាគារពាណិជ្ជកម្មបានបង្កើនការកៀរគរទុន ការកៀរគរអាត្រាការប្រាក់បានកើនជាង ៣% តាំងពីដើមឆ្នាំមក ហើយយោងតាមសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា និងរបស់រដ្ឋាភិបាលគឺខិតខំប្រឹងប្រែងសន្សំសម្ចៃប្រាក់ចំណាយ ដើម្បីកាត់បន្ថយអត្រាការប្រាក់ពី ១% ដល់ ២% /ឆ្នាំ។ នារយៈពេលកន្លងទៅ ក្រោមការសម្របសម្រួលរបស់ធនាគាររដ្ឋដោយរក្សាអត្រាការប្រាក់កម្ចីដដែល ប៉ុន្តែការកៀរគរទុនបានកើនដល់ ៣% ដូច្នេះហើយ រយៈពេលខាងមុខគឺជាបញ្ហាដ៏លំបាកផងដែរ។

ធនាគាររដ្ឋវៀតណាមជួយឧបត្ថម្ភការស្តារនិងគ្រប់គ្រងអតិផរណារក្សា​សុវត្ថិភាព ប្រព័ន្ធឡើងវិញ - ảnh 2លោក Vu Tien Loc សមាជិកគណៈកម្មការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាម។ រូបថត៖ qdnd.vn

ក្នុងបរិបទ ដែលបណ្ដាខឿនសេដ្ឋកិច្ចធំៗនៅលើពិភពលោកបានបន្តអនុវត្តន៍គោលនយោបាយរូបីយវត្ថុរឹតបន្តឹង និងតម្លើងអត្រាការប្រាក់នោះ សម្ពាធលើការសម្របសម្រួលគោលនយោបាយគោលនយោបាយរូបីយប័ណ្ណរបស់វៀតណាមនៅតែបន្តកើនឡើង។ ដូច្នេះហើយ ដំណោះស្រាយជាក់ស្ដែងគឺ ធនាគារពាណិជ្ជកម្មនិងសហគ្រាសចាំបាច់ត្រូវរួមដំណើរ និងចែករំលេកការលំបាក ស្វែងរកឱកាសសហប្រតិបត្តិការ។ លោក Tran Van Lam សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការហិរញ្ញវត្ថុ - ថវិការបស់រដ្ឋសភាបានឲ្យដឹងថា៖ ការតម្លើងអត្រាការប្រាក់ដើម្បីកាត់បន្ថយការផ្គត់ផ្គង់ប្រាក់ គឺមិនប៉ះពាល់ដល់បរិមាណរូបប័ណ្ណនៅលើទីផ្សារឡើយ។ នេះគឺជាដំណោះស្រាយដ៏ល្អប្រសើរ ដើម្បីគ្រប់គ្រងអតិផរណា។ អាចនិយាយបានថា ឆ្នាំនេះ អតិផរណារបស់យើងស្ថិតក្នុងការគ្រប់គ្រងទាបដូច្នេះ គឺដោយសារផ្នែកលើវិធានការគោលនយោបាយរូបប័ណ្ណ ដែលធនាគាររដ្ឋបានអនុវត្តន៍ ពោលគឺផ្នែកភាគច្រើនលើកត្តាខឿនសេដ្ឋកិច្ចជាក់ស្ដែង និងសមិទ្ធិផលនៃគោលនយោបាយរូបប័ណ្ណប្រកបដោយភាពបត់បែន ហើយនាពេលខាងមុខ គោលនយោបាយទាំងនេះត្រូវបន្តអនុវត្តន៍ដដែល ប្រកបដោយប្រសិទ្ធភាពផងដែរ។

សមាជិកសភាបានលើកសំណើចាត់ដំណោះស្រាយជាមូលដ្ឋានក្នុងការអនុវត្តគោលដៅពីរទន្ទឹមគ្នា គឺគ្រប់គ្រងអតិផរណាផង និងជំរុញការស្ដារអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ។ ដំណោះស្រាយជាមូលដ្ឋាននេះមិនត្រឹមតែផ្នែកលើគោលនយោបាយរូបីយប័ណ្ណប៉ុណ្ណោះទេ ថែមទាំងត្រូវអនុវត្តន៍ដោយព្រមៗគ្នាជាមួយដំណោះស្រាយផ្សេងៗទៀតដូចជាជម្រុញការបើកចំណាយថរិកាវិនិយោគសាធារណៈ និងពិចារណាកាត់បន្ថយការជួយឧបត្ថម្ភផ្គត់ផ្គង់ប្រាក់មួយចំនួនក្នុងកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ២០២៣ ខណៈពេលដែលសេដ្ឋកិច្ចឆ្នាំនេះសម្រេចបានកំណើនល្អប្រសើរ ដែលព្យាករណ៍ថាសម្រេចបានជាង ៨%។ សមាជិកសភាបានស្នើឲ្យធនាគាររដ្ឋរក្សានូវគោលនយោបាយរូបិយប័ណ្ណ ខិតខំប្រឹងប្រែងរក្សាការសម្របសម្រួលគោលនយោបាយម៉ាក្រូ ដើម្បីបង្កើតសមត្ថភាពបន្សាំសម្រាប់ខឿនសេដ្ឋកិច្ច។

ប្រតិកម្មទៅវិញ