ដើម្បីតំបន់ដីសណ្តទន្លេ Cuu Long អភិវឌ្ឍន៍និរន្តភាពក្នុងពេលវៀតណាមចូលរួម TPP

Chia sẻ

(VOVworld) – តំបន់ដីសណ្តទន្លេ Cuu Long គឺជាមជ្ឈ
មណ្ឌលកសិកម្មសំខាន់ របស់វៀតណាមផងនិងតំបន់
ផង។ ផលិតផលប្រៀបខ្លាំងនៃតំបន់នេះគឺ៖ អង្ករ ស្រូវ
ផ្លែឈើនិងជលផលគ្រប់ប្រភេទ។ នេះក៏ជាសក្តានុភាព
ក្នុងពេលវៀតណាម ចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ផងដែរ។
 ប៉ុន្តែ ក្នុងពេលចូលរួមទីផ្សារដ៏ធំធេងនេះ​ ផលិតកម្ម
មុខទំនិញកសិផលនៅតំបន់ដីសណ្តទន្លេ Cuu Long
 ត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើនជាពិសេសគឺ
ច្បាប់ប្រកួតប្រជែង។ 

ដើម្បីតំបន់ដីសណ្តទន្លេ Cuu Long អភិវឌ្ឍន៍និរន្តភាពក្នុងពេលវៀតណាមចូលរួម TPP - ảnh 1
ដើម្បីតំបន់ដីសណ្តទន្លេ Cuu Long អភិវឌ្ឍន៍និរន្តភាពក្នុងពេលវៀតណាមចូលរួម TPP (Image: VNA)

(VOVworld) – តំបន់ដីសណ្តទន្លេ Cuu Long គឺជាមជ្ឈមណ្ឌលកសិកម្មសំខាន់
របស់វៀតណាមផងនិងតំបន់ផង។ ផលិតផលប្រៀបខ្លាំងនៃតំបន់នេះគឺ៖ អង្ករ
ស្រូវ ផ្លែឈើនិងជលផលគ្រប់ប្រភេទ។ នេះក៏ជាសក្តានុភាពក្នុងពេលវៀតណាម
ចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ផងដែរ
។ ប៉ុន្តែ ក្នុងពេលចូលរួមទីផ្សារដ៏ធំធេងនេះ​ ផលិតកម្មមុខទំនិញកសិផលនៅ
តំបន់ដីសណ្តទន្លេ Cuu Long ត្រូវប្រឈមមុខនឹងការសាកល្បងជាច្រើនជា
ពិសេសគឺ ច្បាប់ប្រកួតប្រជែង។

        ការពិតបានសឲ្យឃើញថា៖ ក្រោយរយៈពេល ៨ ឆ្នាំ ចូលរួមអង្គការពាណិជ្ជ
កម្មពិភពលោក (WTO) នាគ្រាដំបូង អង្គភាពអាជីវកម្មមិនទាន់មានការត្រៀម
រៀបចំល្អទេ។ នាបច្ចុប្បន្ន វៀតណាមបានឈានចូលសម័យកាលសមាហរណកម្ម
ថ្មី។ ជាពិសេស វៀតណាមបានចុះហត្ថលេខាលើរាល់កិច្ចព្រមព្រៀង ពាណិជ្ជកម្ម
សេរី (FTA) ជាមួយប្រទេសជាច្រើនដែលមានខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍ខ្ពស់។
ដោយហេតុនេះ ប្រសិនបើគ្មានការត្រៀមរៀបចំល្អក្នុងដំណើរការ ធ្វើសមាហរណ
កម្ម នោះគឺគ្រោះអាសន្នបាត់បង់ផលប្រយោជន៍ក្នុងពេលចូលរួម​ចង្វាក់ផ្តគ់ផ្តគង
អាចកើតមានឡើង។ លោកស្រី Pham Chi Lan អ្នកជំនាញការសេដ្ឋកិច្ចជាន់ខ្ពស់
បានវិភាគថា៖

        “ក្នុងពេលសហគមន៍សេដ្ឋកិច្ចអាស៊ានត្រូវបានបង្កើតនាចុងឆ្នាំ ២០១៥
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយកូរ៉េខាងត្បូងរួមជាមួយ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-
អឺរ៉ុបត្រូវបានសម្រេច យើងនឹងទទួលបានរាល់ FTA ជាមួយប្រទេសដៃគូផ្សេងៗ
ទៀត ជាពិសេសគឺ FTA រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU)។ ទំនិញនៃបណ្ដា
ប្រទេសនេះទទួលបានយន្តការពន្ធអាទិភាព ដោយហេតុនេះ ក្រុមហ៊ុន វៀតណាម
នឹងប្រឈមមុខនឹងការដាក់សម្ពាធទៅលើការប្រកួតប្រជែងដ៏ធំ។”

        បញ្ហាមួយទៀតគប្បីយកចិត្តទុកដាក់ដែរនោះគឺ៖ ឧស្សាហូបនីយកម្មការ
ផលិតកសិកម្មនៅតំបន់ដីសណ្តទន្លេ Cuu Long។ អនុប្រធានខុទ្ទកាល័យរដ្ឋសភា
វៀតណាម លោក  Nguyen Sy Dung បានវាយតំលៃថា៖

        “ប្រទេសយើងមាន ៦០% នៃប្រជាពលរដ្ឋចូលរួមផលិតកសិកម្ម។ ក្នុងពេល
 នោះ នៅប្រទេសដទៃជាច្រើន មានតែ ៣% ប្រជាពរដ្ឋធ្វើការលើវិស័យពោល
ខាងលើប៉ុណ្ណោះ។ ដោយហេតុនេះ ផលិតផលរបស់គេមានតំលៃទាប។ ក្នុងពេល
ធ្វើសមាហរណកម្ម យើងត្រូវប្រកួតប្រជែងយ៉ាងម៉េចដើម្បីប្រព័ន្ធផលិតកម្ម-ប្រើ
ប្រាស់ ទំនិញអនុវត្តបានល្អ។”

        ដើម្បីខឿនសេដ្ឋកិច្ចកសិកម្មនៅតំបន់ដីសណ្តទន្លេ Cuu Long អភិវឌ្ឍន៍​និរន្តភាព
ក្នុងពេលវៀតណាមចូលរួម TPP និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិបណ្ដាអ្នក
គ្រប់គ្រងនិងកំណត់គោលនយោបាយគប្បីកែទម្រង់គោលនយោបាយ អភិវឌ្ឍន៍
ឲ្យសមស្របនឹងស្ថានភាពជាក់ស្តែង។ បណ្ឌិត Vo Hung Dung អ្នកជំនាញការ
សេដ្ឋកិច្ច បានវិភាគថែមទៀតថា៖

        “យើងមានសក្តានុភាពខាងកសិកម្ម។​ ប៉ុន្តែ សក្តានុភាពនេះមិនអាចផ្អែកទៅ
លើរបៀបចាស់ដូចជា៖ ទិន្នផលនិងតំលៃទាបតែប៉ុណ្ណោះទេ។ យើងគប្បីលើក
កំពស់គុណភាពផលិតផល។”

        ក្នុងដំណើរទស្សនកិច្ចមួយនៅតំបន់ដីសណ្តទន្លេ Cuu Long នាពេលថ្មីៗ​នេះ
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius  បានចាត់ទុក ថា​៖ 
ការចុះហត្ថលេខាលើ  TPP  នឹងជំរុញសេដ្ឋកិច្ចវៀតណាមនិយាយរួមនិង តំបន់
វាលទំនាបទន្លេ Cuu Long  និយាយដោយឡែក។ ដោយមានទីផ្សារស្រូប យក
ដល់ ៤០% GDP សកលលោក  TPP នឹងនាំមកនូវផលប្រយោជន៍ដ៏ធំធេង ក្នុង
ការនាំចេញសំរាប់វៀតណាម ព្រមទាំង លើកកំពស់បទដ្ឋានទំនិញនាំចេញ
របស់វៀតណាមនិងផលប្រយោជន៍ក្នុងបញ្ហាកម្មសិទ្ធិបញ្ញា សិទ្ធិនិងផលប្រយោជ
ន៍របស់ប្រជាពលករ ផងដែរ៕

ប្រតិកម្មទៅវិញ