ជំរុញ​ខ្លាំង​ការ​បញ្ចេញ​លក់កសិផលនៅតំបន់ព្រៃ​ភ្នំ និង​តំបន់ឆ្ងាយ​ដាច់ស្រយាល

Chia sẻ
(VOVWORLD) - នាពេលថ្មីៗនេះ ការងារជួយបញ្ចេញលក់កសិផលរបស់ប្រជាកសិករនៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ជនជាតិភាគតិច ត្រូវបានតំបន់នានាយកចិត្តទុកដាក់ជាពិសេស និងធ្វើការជំរុញយ៉ាងខ្លាំង។ ជាពិសេស ការងារពន្លឿងពាណិជ្ជកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សន្ទុះ និងពង្រីកទីផ្សារបញ្ចេញលក់សម្រាប់ផលិតផលជាទំនិញរបស់មូលដ្ឋាន ជាពិសេសតំបន់ជនជាតិភាគតិចនៅតំបន់ព្រៃភ្នំ ក្នុងបរិបទនៃការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ។

ខេត្ត Lai Chau មានលក្ខខណ្ឌធម្មជាតិសមស្របនឹងការដាំដើមឈើមានតម្លៃសេដ្ឋកិច្ចខ្ពស់ជាច្រើនប្រភេទ ដូចជា ដើមម៉ាកាដាមៀ ដើមឈើហូបផ្លែ និងបន្លែ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្តបានអភិវឌ្ឍន៍ និងពង្រីកតំបន់ផលិតកម្មកសិកម្មតាមលក្ខណៈប្រមូលផ្តុំ ដូចជាម៉ាកាដាមៀ ចេក អង្ករ... នៅតាមស្រុក៖ Phong Tho, Tam Duong, Than Uyen។ ដើម្បីស្វែងរកទីផ្សារសម្រាប់ផលិតផលទាំងនេះ ខេត្ត Lai Chau បានចេញផ្សាយគោលនយោបាយលើកទឹកចិត្តការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការនិងការចងសម្ព័ន្ធក្នុងផលិតកម្មនិងការបញ្ចេញលក់កសិផល។

ជំរុញ​ខ្លាំង​ការ​បញ្ចេញ​លក់កសិផលនៅតំបន់ព្រៃ​ភ្នំ និង​តំបន់ឆ្ងាយ​ដាច់ស្រយាល - ảnh 1ជំរុញខ្លាំងការបញ្ចេញលក់កសិផលនៅតំបន់ព្រៃភ្នំ និងតំបន់ឆ្ងាយដាច់ស្រយាល។ រូបថត៖  VOV

ដើម្បីជំរុញការបញ្ចេញលក់កសិផល ជាពិសេសនៅតំបន់ឆ្ងាយដាច់ស្រយាល និងជនជាតិភាគតិច មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Lai Chau បានជំរុញការងារផ្សព្វផ្សាយពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក; ទន្ទឹមនឹងនោះ បានគាំទ្រដល់អាជីវកម្ម សហករណ៍និងគ្រួសារធ្វើអាជីវកម្មកសិផល ដើម្បីអនុវត្តន៍ម៉ាស៊ីនទំនើបៗទៅក្នុងផលិតកម្ម ចុះឈ្មោះសម្រាប់ការពារពាណិជ្ជសញ្ញា កែលម្អការរចនា និងកែលម្អគុណភាពផលិតផល។ លោក Le Xuan Tien អនុប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្ម Lai Chau បានមានប្រសាសន៍ថា៖ “ក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥ ខេត្ត Lai Chau បានកំណត់ថា នឹងអភិវឌ្ឍន៍ផ្សារចំនួន ៧ នៅតំបន់ជនជាតិភាគតិច។ ទាក់ទិននឹងការតភ្ជាប់កសិផលរបស់ជនជាតិភាគតិច មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មបានធ្វើសេនាធិការដល់គណៈកម្មាធិការខេត្ត រៀបចំកម្មវិធីចំនួន ១៦ ដើម្បីតភ្ជាប់កសិផលទាំងអស់របស់បងប្អូនប្រជាកសិករទៅនឹងប្រព័ន្ធផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងខេត្ត ក៏ដូចជានៅតាមមូលដ្ឋានមួយចំនួន”។

ខេត្ត Son La ដោយមានការរីកចម្រើនយ៉ាងខ្លាំង ចាប់តាំងពីតំបន់ដែលគ្មានឈ្មោះនៅលើផែនទីដើមឈើហូបផ្លែ ឥឡូវនេះបានក្លាយជាកន្លែងដាំដើមឈើហូបផ្លែដ៏ធំបំផុតនៅភាគខាងជើង និងជាប់ចំណាត់ថ្នាក់លេខ ២ នៃប្រទេសទាំងមូល។ ផលិតផលកសិកម្ម Son La ត្រូវបាននាំចេញទៅកាន់ទីផ្សារមានស្តង់ដាខ្ពស់ជាច្រើននៅជុំវិញពិភពលោក ហើយនាំមកនូវតម្លៃប្រចាំឆ្នាំពី ១៥០- ១៧០ លានដុល្លារអាមេរិក។ កសិផល Son La ក៏មានវត្តមាននៅក្នុងខ្សែសង្វាក់បញ្ចេញលក់នៃផ្សារទំនើបធំៗដូចជា៖ Lotte, Hapro, WinMart ហើយបានកសាងកេរ្តិ៍ឈ្មោះ និងម៉ាកយីហោនៅទីផ្សារក្នុងស្រុក ដោយទទួលបានការពេញនិយមពីអ្នកប្រើប្រាស់ និងការកោតសរសើរយ៉ាងខ្លាំងចំពោះគុណភាព។ លោក Quang Van Duong សមាជិកសហករណ៍កសិកម្ម Xuan Tien ខេត្ត Son La បានជូនពរ៖ “បំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាសហករណ៍គឺអភិវឌ្ឍន៍ការបញ្ចេញលក់ផលិតផល។ ខ្ញុំសង្ឃឹមថា កសិផលរបស់ខេត្តនឹងអភិវឌ្ឍកាន់តែខ្លាំងឡើង ដើម្បីប្រើប្រាស់យ៉ាងច្រើនក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស”។

ជំរុញ​ខ្លាំង​ការ​បញ្ចេញ​លក់កសិផលនៅតំបន់ព្រៃ​ភ្នំ និង​តំបន់ឆ្ងាយ​ដាច់ស្រយាល - ảnh 2ការប្រើប្រាស់កសិផលតាមរយៈសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មដូចជាការចូលរួមក្នុងពិព័រណ៍និងការរៀបចំវគ្គពាណិជ្ជកម្ម។ រូបថត៖ VOV

ខេត្ត Binh Phuoc មានទីតាំងស្ថិតនៅដំបន់ណាមបូខាងកើត ដែលមាន លក្ខខណ្ឌធម្មជាតិអំណោយផលសម្រាប់ដាំដើមស្វាយចន្ទី បានក្លាយជាធានីនៃគ្រាប់ស្វាយចន្ទី ដោយស្រូបយកជិត ៥០% នៃផ្ទៃដីដាំដំណាំស្វាយចន្ទី និងជាង ៥៤% នៃបរិមាណផលសរុបរបស់ប្រទេសទាំងមូល។ ស្វាយចន្ទីបានក្លាយជាដំណាំឧស្សាហកម្មចម្បងដែលនាំមកនូវតម្លៃនាំចេញខ្ពស់ ក្លាយជាមុខទំនិញនាំចេញដ៏សំខាន់របស់ខេត្ត Binh Phuoc ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកស្រី Than Thi Xiem នាយិការក្រុមហ៊ុនចំកាត់ An Thuan Phat បានឲ្យដឹងថា ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនតែងតែរួមដំណើរជាមួយកសិករ Binh Phuoc ក្នុងការផ្សព្វផ្សាយ និងការបញ្ចេញលក់ផលិតផលគ្រាប់ស្វាយចន្ទី៖ “យើងបានអមដំណើរជាមួយប្រជាជន Binh Phuoc ពីជនជាតិភាគតិច រហូតដល់ជនជាតិ Stieng។ យើងបានផ្សារភ្ជាប់ជាមួយកសិករអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅពេលរដូវវស្សាមកដល់ ប្រជាជនជួបការលំបាក យើងបានចែករំលែក ហើយពេលប្រមូលផល យើងនិងប្រជាជនទទួលខុសត្រូវលើការបញ្ចេញលក់”។

នាពេលថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងបណ្តាមន្ទីរ សាខានៅមូលដ្ឋាន បានផ្តោតលើការជំរុញសកម្មភាពពន្លឿងពាណិជ្ជកម្ម ដើម្បីតភ្ជាប់ការផ្គត់ផ្គង់និងតម្រូវការប្រើប្រាស់ផលិតផលសម្រាប់ប្រជាជន ក្នុងនោះ រួមទាំងជនជាតិភាគតិចនៅតំបន់ព្រៃភ្នំ និងតំបន់ដាច់ស្រយាលផងដែរ។ ក្រៅពីការធ្វើទំនើបកម្មបណ្តាញលក់ទំនិញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក៏ជំរុញការចងសម្ព័ន្ធរវាងតំបន់នានា ដើម្បីបញ្ចេញលក់ផលិតផលកសិកម្មតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិក; សហការជាមួយវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក បង្កើតគេហទំព័រឯកទេសសម្រាប់ការលក់ចេញកសិផលនិងម្ហូបអាហារ។ លោក Vu Ba Phu ប្រធាននាយកដ្ឋានពន្លឿងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “យើងដឹងថាពិភពលោកកំពុងឈានដល់យុគសម័យនៃការផ្លាស់ប្តូរឌីជីថល ដូច្នេះការចូលរួមក្នុងដំណើរការផ្លាស់ប្តូរឌីជីថលនិងទទួលសមទ្ធិផលពីការផ្លាស់ប្តូរឌីជីថលគឺជាកត្តាចាំបាច់សម្រាប់អាជីវកម្ម និងគ្រួសារកសិករ។ ដូច្នេះ នាយកដ្ឋានេះន្លឿងពាណិជ្ជកម្ម បានស្វែងរកវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីពិភាក្សាគ្នានិងស្វែងរកមធ្យោបាយគាំទ្រដល់អាជីវកម្មវៀតណាម ដែលចូលរួមក្នុងពាណិជ្ជកម្មអេឡិចត្រូនិក ក៏ដូចជាការនាំចេញទំនិញដោយផ្ទាល់ តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក”។

សកម្មភាពគាំទ្រជាក់ស្តែងរបស់រដ្ឋ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានបង្កើតប្រតិកម្មល្អ នាំបរិមាណកសិផលរបស់ប្រជាជនកើនឡើងជារៀងរាល់ឆ្នាំ ហើយកសិផលបានមានវត្តមាននៅក្នុងប្រព័ន្ធបញ្ចេញលក់ធំៗ ក៏ដូចជានាំចេញទៅកាន់ទីផ្សារពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ