ខេត្ត Long An ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​នាំ​ចេញក្រូចឆ្មាដោយផ្ទាល់ទៅកាន់មជ្ឈិមបូព៌ា

Chia sẻ
(VOVWORLD) - នាពេលថ្មីៗនេះ ខេត្ត Long An បាននាំចេញក្រូចឆ្មាទៅកាន់ទីផ្សារមជ្ឈិមបូព៌ា តាមរយៈសហគ្រាសធំៗមួយចំនួន។ ដើម្បីបង្កើនប្រាក់ចំណេញ និងទទួលបានទីផ្សារដ៏មានសក្ដានុពលនេះ សហករណ៍ក្នុងស្រុកបានទៅកាន់មជ្ឈិមបូព៌ាដើម្បីស្វែងរកទីផ្សារលក់ដុំ បើកការិយាល័យ និងចុះកិច្ចសន្យាដោយផ្ទាល់ ដើម្បីផ្គត់ផ្គង់ក្រូចឆ្មារដល់ប្រទេសជាច្រើននៅក្នុងតំបន់នេះ។ នេះបានបង្កស្ថិរភាព ហើយនាំមកនូវតម្លៃខ្ពស់សម្រាប់កសិផលនេះ។

ក្រោយរយៈពេលជាង ១ ឆ្នាំជ្រៀតចូលទីផ្សារមជ្ឈិមបូព៌ាមក ការិយាល័យប្រតិបត្តិការរបស់សហករណ៍សេវាកសិកម្ម Ben Luc, Long An នៅផ្សារលក់ដុំ ទីក្រុងឌូបៃត្រូវបានបង្កើតឡើង។ ផ្សារលក់ដុំនេះ គឺជាកន្លែងប្រមូលផ្តុំកសិផលនាំចូលភាគច្រើន រួមទាំងក្រូចឆ្មាពីប្រទេសផ្សេងទៀត ដើម្បីដឹកជញ្ជូនទៅកាន់តំបន់ UAE និងប្រទេសជិតខាង។

ខេត្ត Long An ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​នាំ​ចេញក្រូចឆ្មាដោយផ្ទាល់ទៅកាន់មជ្ឈិមបូព៌ា - ảnh 1ផលិតផលក្រូចឆ្មាររបស់ Long An មិនត្រឹមតែបម្រើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងទីផ្សារអន្តរជាតិ ដូចជា៖ EU អង់គ្លេស រុស្ស៊ី ហូឡង់ និងមជ្ឈឹមបូព៌ាទៀតផង។ រូបថត៖ Quang Anh

លោក Phan Thanh Liem ត្រូវបានសហករណ៍បញ្ជូនទៅទីក្រុងឌូបៃ (អេមីរ៉ាតអារ៉ាប់រួម - UAE) ដើម្បីទទួលបន្ទុកការិយាល័យតំណាងនេះ។ ការងារចម្បងរបស់លោក គឺមានវត្តមាននៅផ្សារលក់ដុំនៅទីក្រុងឌូបៃជារៀងរាល់ព្រឹក ដើម្បីស្វែងរកតម្រូវការប្រើប្រាស់កសិផលនិងគ្រឿងទេសនៅមជ្ឈិមបូព៌ា។ មានវត្តមាននៅផ្សារជួយលោក Liem ចាប់យកព័ត៌មានយ៉ាងទាន់ពេលវេលា តាមនោះធ្វើការការចរចាតម្លៃប្រកបដោយភាពបត់បែន និងសកម្មជាមួយដៃគូ រួចហើយរាយការណ៍ទៅសហករណ៍វិញ៖ “មិនត្រឹមតែក្រូចឆ្មាប៉ុណ្ណោះទេ ប៉ុន្តែយើងក៏នាំចេញកសិផលផ្សេងៗទៀតដែលអ្នកស្រុកមានតម្រូវការ។ នៅពេលក្រូចឆ្មាមានតម្លៃល្អ យើងនាំក្រូចឆ្មាមកច្រើន ខណៈពេលតម្លៃនិងទិន្នផលទាប យើងគួបផ្សំផ្លែស្រកានាគ ដូង និងផ្លែត្របែក តាមរយៈក្រុមហ៊ុនពាណិជ្ជកម្មនៅទីក្រុងឌូបៃ ដើម្បីជូនដល់ដៃអតិថិជន។ ប្រការនេះបានបង្កើនប្រាក់ចំណេញ និងបង្កើនការប្រកួតប្រជែង”។

ចាប់តាំងពីបង្កើតការិយាល័យនៅដើមឆ្នាំរហូតមកដល់ពេលនេះ សហករណ៍ Ben Luc បាននាំចេញក្រូចឆ្មារដោយផ្ទាល់ទៅកាន់ទីផ្សារលក់ដុំនៅទីក្រុងឌូបៃ ចំនួន ៨ ទៅ ១០ កុងតឺន័រក្នុងមួយខែ ដែលកុងតឺន័រនីមួយៗមានក្រូចឆ្មារ ២៤ តោន។ យោងតាមលោក Tran Duy Thuan នាយកសហករណ៍ ថ្វីត្បិតតែការប្រែប្រួលទីផ្សារនិងស្ថានភាពសង្រ្គាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យសកម្មភាពនាំចូលនិងនាំចេញមានការលំបាក ជាពិសេសការដឹកជញ្ជូនឡូជីស្ទិក ... ប៉ុន្តែសហករណ៍ជានិច្ចកាលធ្វើការចរចាដោយផ្ទាល់ជាមួយដៃគួនៅមជ្ឈឹមបូព៌ា ដូច្នេះបរិមាណផលនិងតម្លៃតែងតែមានស្ថេរភាព។ លោក Tran Duy Thuan បានចែករំលែកថា៖ “មជ្ឈិមបូព៌ាគឺជាទីផ្សារដ៏សំខាន់បំផុតមួយសម្រាប់ក្រូចឆ្មាររបស់សហករណ៍។ ដោយសារទីផ្សារនេះ ស្រូបយក ៧០-៨០% នៃការនាំចេញក្រូចឆ្មារបស់ Ben Luc, Long An ។ ទំនិញត្រូវបាននាំចេញទៅកាន់ទីក្រុងឌូបៃ ហើយបន្ទាប់មក ត្រូវបានបញ្ចូនទៅប្រទេសផ្សេងទៀតដូចជា អូម៉ង់ កាតា...”។

បច្ចុប្បន្ននេះ ផ្ទៃដីដាំក្រូចឆ្មារនៅវៀតណាមប្រមូលផ្តុំជាចម្បងនៅខេត្ត Long An ជាមួយផ្ទៃដីជាង ១១.៣០០ ហិកតា ជាពិសេសនៅស្រុក Ben Luc ដោយមានផ្ទៃដីជាង ៧.១០០ ហិកតា ក្នុងនោះជាង ៥.០០០ ហិកតាកំពុងផលិតផ្លែ។ តំបន់ដាំក្រូចឆ្មារដែលនៅសេសសល់គឺប្រមូលផ្តុំនៅស្រុក Thạnh Hóa  ស្រុក Thủ Thừa ស្រុក Đức Huệ។ តម្លៃក្រូចឆ្មារនៅពេលនេះគឺ ១៩.០០០ ដុង/គីឡូក្រាម (០,៧៥ដុល្លារ/គីឡូក្រាម)។

ខេត្ត Long An ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​នាំ​ចេញក្រូចឆ្មាដោយផ្ទាល់ទៅកាន់មជ្ឈិមបូព៌ា - ảnh 2សហករណ៍ Ben Luc បាននាំចេញក្រូចឆ្មារទៅកាន់ផ្សារលក់ដុំនៅទីក្រុងឌូបៃ ចំនួន ៨ - ១០ កុងតឺន័រក្នុងមួយខែ ដែលកុងតឺន័រនីមួយៗមានក្រូចឆ្មារ ២៤ តោន។ រូបថត៖ Thanh Liem

នៅឆ្នាំ ២០២៥ ដើមក្រូចឆ្មាត្រូវបានកំណត់ជាដំណាំមួយក្នុងចំណោមដំណាំទាំងបួនដែលនាំមកនូវភាពទំលុះទំលាយសម្រាប់កសិកម្មរបស់ខេត្ត។ រហូតមកដល់ពេលនេះ តំបន់វត្ថុធាតុដើមក្រូចឆ្មា Long An បានបង្កើតផ្ទៃដីផលិតកម្មបច្ចេកវិទ្យាខ្ពស់ចំនួន ៣.០០០ ហិកតា ជាមួយនឹង ១៦៥,៥ ហិកតាបំពេញស្តង់ដារ VietGAP និង ២២០ ហិកតាបំពេញស្តង់ដារ GlobalGAP ។ កសិករដៃក្រូចឆ្មាត្រូវបានបណ្តុះបណ្តាលជាបណ្តើរៗ អំពីផលិតកម្មប្រកបដោយវិជ្ជាជីវៈ ដើម្បីកសាងតំបន់វត្ថុធាតុដើមមិនត្រឹមតែបម្រើទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទីផ្សារអន្តរជាតិ ដូចជា៖ EU ចក្រភពអង់គ្លេស រុស្ស៊ី នូវែលសេឡង់ ហូឡង់ និងមជ្ឈិមបូព៌ាទៀតផង ។ ដូច្នេះហើយ ការដែលគ្រួសារកសិករ និងសហករណ៍តភ្ជាប់វត្តមានរបស់ខ្លួននៅក្នុងផ្សារលក់ដុំនៅខាងក្រៅទឹកដីនៃប្រទេសវៀតណាម ត្រូវបានកម្មាភិបាលក្នុងស្រុកលើកទឹកចិត្តនិងគាំទ្រយ៉ាងខ្លាំង។ ខេត្ត Long An ក៏បានតភ្ជាប់ម្តងហើយម្តងទៀត និងស្វែងរកការគាំទ្រពីទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេស នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដើម្បីជួយឱ្យសកម្មភាពពាណិជ្ជកម្មកសិផលអាចដំណើរការយ៉ាងរលូននិងស្របតាមបទប្បញ្ញត្តិ។ លោកស្រី Dinh Thi Phuong Khanh អនុប្រធានមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Long An បានឲ្យដឹងថា៖ “ទីប្រឹក្សាពាណិជ្ជកម្មប្តេជ្ញាគាំទ្រអាជីវកម្មនៅខេត្ត Long An នៅពេលបើកការិយាល័យតំណាងនៅបរទេស។ ខេត្តក៏បន្តជាស្ពានតភ្ជាប់សម្រាប់អាជីវកម្មទទួលបានការគាំទ្រពីទីប្រឹក្សា។ ជាពិសេសការប្រឹក្សាផ្លូវច្បាប់ ក៏ដូចជាការគាំទ្រលក្ខខណ្ឌផ្សេងៗជាច្រើន ដើម្បីធានាប្រតិបត្តិការស្រប់តាមច្បាប់របស់វៀតណាម និងប្រទេសសាមី”។

ខេត្ត Long An កំពុងអះអាងជាបណ្តើរៗនូវពាណិជ្ជសញ្ញាផលិតផលក្រូចឆ្មាររបស់ខ្លួននៅក្នុងទីផ្សារដែលមានតម្រូវការ។ ការដែលអាជីវកម្ម និងសហករណ៍ាបានម្ចាស់ការជំរុញពាណិជ្ជកម្ម ដើម្បីពង្រីកការបញ្ចេញលក់ និងបង្កើនតម្លៃផលិតផលកសិកម្ម គឺជាទិសដៅវិជ្ជមាន ដែលបង្កើតកម្លាំងចលករថ្មីសម្រាប់កសិករ និងធុរកិច្ចក្នុងការវិនិយោគកាន់តែមានប្រសិទ្ធភាព បម្រើការនាំចេញ៕

ប្រតិកម្មទៅវិញ