ខេត្ត Dong Nai ឆ្ពោះទៅការកសាងទីក្រុងឆ្លាតវៃ

Chia sẻ

(VOVWORLD) -  បន្ទាប់ពីទីក្រុងហាណូយ ទីក្រុងហូជីមីញ ទីក្រុង Da Nang ខេត្ត Binh Duong មក ខេត្ត Dong Nai  ជាតំបន់មួយភាគតូចក្នុងចំណោមតំបន់មួយចំនួនដែលត្រូវបានរដ្ឋាភិបាលជ្រើសរើសដើម្បីអនុវត្តន៍កសាងសាក ល្បងគំរូទីក្រុងឆ្លាត តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗ នៅលើពិភពលោក។ ក្នុងនាមជាតំបន់មួយដែលមានល្បឿនធ្វើនគរូបនីយកម្មលឿនបំផុតនៅក្នុងប្រទេស ហើយនាពេលកន្លងមក ខេត្ត Dong Nai បានចាប់ផ្តើមអនុវត្តកម្មវិធីឆ្លាតវៃមួយចំនួន នៅក្នុងវិស័យគមនាគមន៍ សុខាភិបាលនិងអប់រំ ជាដើម។ នេះគឺជាបុព្វបទ សម្រាប់ការឆ្ពោះទៅរកការកសាងតំបន់ទីក្រុងដ៏ឆ្លាតវៃមួយនាពេលអនាគត។

ខេត្ត Dong Nai ឆ្ពោះទៅការកសាងទីក្រុងឆ្លាតវៃ - ảnh 1ប្រព័ន្ធកាមេរ៉ាឃ្លាំមើលចរាចរណ៍នៅផ្លូវ Nguyen Ai Quoc នៃខេត្ត Dong Nai

ជាទូទៅ ទីក្រុងឆ្លាតវៃគឺជាគំរូទីក្រុងដែលប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងបញ្ញាសិប្បនិម្មិតដើម្បីគ្រប់គ្រងនិងលើកកម្ពស់ស្តង់ដារនៃជីវភាពរស់នៅក្នុងទីក្រុង កែ លម្អគុណភាពសេវាកម្មរបស់ក្រុងនិងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពរាល់ប្រ ភពថាមពលនិងធនធានធម្មជាតិ។ លោក Huynh Quang Liem អគ្គនាយករងនៃ VNPT មានអោយដឹងថា៖ “មូលដ្ឋានគ្រឹះស្នូលនៃទីក្រុងឆ្លាតវៃគឺការតភ្ជាប់រវាងទិន្នន័យជាមួយគ្នា ពីបណ្តាញអ៊ិនធឺណិតដល់ទិន្នន័យទាំងអស់ដែលទាក់ទងនឹងរដ្ឋាភិបាលអេឡិចត្រូនិក ហើយនាយកដ្ឋាននានាត្រូវតែចែករំលែកទិន្នន័យជាមួយគ្នាយ៉ាងច្បាស់លាស់ ស្របច្បាប់ ហេតុដូច្នេះ ទើបនាំមកនូវលទ្ធផលល្អបំផុតដល់ប្រជាជន”។

តាមគោលដៅដែលរដ្ឋាភិបាលបានកំណត់ថា នៅឆ្នាំ ២០២០ វៀតណាមនឹងមានទីក្រុងចំនួន ៣ ត្រូវសាងសង់ជាទីក្រុងឆ្លាតវៃ រួមមានទីក្រុងហាណូយ ទីក្រុង Da Nang និងទីក្រុងហូជីមិញ។ បន្ទាប់មក ទីក្រុង Dong Nai, ទីក្រុង Binh Duong ទីក្រុង Ba Ria-Vung Tau ទីក្រុង Bac Ninh និង Hai Phong សុទ្ធតែជាមូលដ្ឋានបន្តសម្រាប់សាងសងជាទីក្រុងឆ្លាតវៃ។

សម្រាប់ Dong Nai  ដែលជាតំបន់ដែលមានល្បឿននគរូបនីយកម្មលឿនបំផុតនៅក្នុងប្រទេស ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុងបានចាប់ផ្តើមអនុវត្តកម្មវិធីឆ្លាតវៃមួយចំនួន សម្រាប់ការរៀបចំឆ្ពោះទៅរកសាងទីក្រុងឆ្លាតមួយ នាពេលអនាគត។ ទាំងអស់នេះ អាចរួមបញ្ចូលទាំងកម្មវិធីនៅក្នុងវិស័យគមនាគមន៍ដូចជាការត្រួតពិនិត្យការធ្វើដំណើរតាមឡានក្រុង កាមេរ៉ាឃ្លាំមើលចរាចរណ៍ ប្រព័ន្ធត្រួតពិនិត្យសញ្ញាចរាចរណ៍និងការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យចរាចរណ៍ទូទៅផងដែរ។  

វរសេនីយ៍ឯក លោក Tran Trong Thuy នគរបាល ខេត្ត Dong Nai បានបញ្ជាក់ថាការដាក់ពង្រាយប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ គឺជាជំហានដ៏ធំមួយដើម្បីកាត់បន្ថយកម្លាំងពលកម្មតាមទីតាំងជាក់ស្តែង៖ “នេះគឺជាបច្ចេកវិទ្យាទំនើបកម្ម ដោយវិភាគនិងធ្វើបច្ចុប្បន្នភាពទិន្នន័យដោយស្វ័យប្រវត្តិ និងដោះស្រាយបញ្ហាចរាចរណ៍នៅទីតាំងដែលបានបំពាក់ប្រព័ន្ធកាមេរ៉ានិងឧបករណ៍សម្រាប់ត្រួតពិនិត្យរួមទាំងដោះស្រាយការបំពាន។ ទាំងអស់សុទ្ធតែត្រូវបានធ្វើបច្ចុប្បន្នភាពវិភាគទិន្នន័យដោយស្វ័យប្រវត្តិ ដើម្បីផាកវិន័យអ្នកចូលរួមរំលោភបំពានចរាចរណ៍”។

ខេត្ត Dong Nai ឆ្ពោះទៅការកសាងទីក្រុងឆ្លាតវៃ - ảnh 2មន្ទីរពេទ្យពហុព្យាបាលខេត្ត Dong Nai ជាកន្លែងអនុវត្តបច្ចេកវិទ្យាព័ត៌មានទំនើប 

វិស័យផ្សេងទៀតដូចជាការអប់រំ ការត្រួតពិនិត្យទឹកសំណល់តាមរយៈស្ថានីយ៍ត្រួតពិនិត្យស្វ័យប្រវត្តិកម្ម និងប្រព័ន្ធព្រមានពីសន្ទស្សន៍ការបំពុល បាននាំមកនូវលទ្ធ ផលល្អ។ ជាពិសេស ចាប់តាំងពីឆ្នាំ ២០១៨ វិស័យសុខាភិបាលនៃខេត្ត Dong Nai បានអនុវត្តសាកពិសោធន៍ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានតភ្ជាប់បណ្តាញព័ត៌ មានវិទ្យាដើម្បីគ្រប់គ្រងកំណត់ត្រាសុខភាពផ្ទាល់ខ្លួន តាមរយៈកម្មវិធីឆ្លាតវៃនៅលើ App និង Web ។ តាមរយៈវិធីនេះ បានជួយធ្វើឌីជីថលរាល់សកម្មភាពនៃការគ្រប់គ្រងការទិញ លក់និងការពារថ្នាំពេទ្យក៏ដូចជា សំណុំឯកសារសុខភាពផ្ទាល់ខ្លួនអេឡិចត្រូនិកដែលជួយគ្រប់គ្រងសុខភាពបានយ៉ាងរលូន ចាប់តាំងពីប្រជាជនបានកើតរហូតដល់ស្លាប់ទៅវិញ។ សំណុំឯកសារសុខភាពអេឡិចត្រូនិកមានគោលបំណង លុបបំបាត់សៀវភៅវេជ្ជសាស្រ្តនិងក្រដាសវេជ្ជសាស្ត្រនៅតាមមន្ទីរពេទ្យនានា  ពោល គឺដោះស្រាយបញ្ហាការផ្ទុកឯកសារវេជ្ជសាស្រ្តតែម្តង។

បច្ចុប្បន្ននេះ Dong Nai បានបង្កើតសំណុំឯកសារសុខភាពផ្ទាល់ខ្លួនជាង ៣ លាន សម្រាប់ប្រជាជន ហើយឱសថស្ថានលក់រាយក្នុងខេត្តចូលរួមក្នុងការប្រើប្រាស់ សូហ្វវែរ ភ្ជាប់បណ្តាញឱសថស្ថានតែម្តង។ ម្យ៉ាងវិញទៀត កន្លែងផលិតឱសថភាគច្រើនបានចូលរួមនៅក្នុងបណ្តាញសុខភាពសហគមន៍ដើម្បីជួយប្រជាជនបើកមើលសេវាកម្មវេជ្ជសាស្រ្តយ៉ាងងាយស្រួល។ លោកវេជ្ជបណ្ឌិត Phan Huy Anh Vu ប្រធានមន្ទីរសុខា ភិបាល Dong Nai បានអោយដឹងថា Dong Nai នឹងខិតខំប្រឹងប្រែងនាំយកការថែរក្សាសុខភាពឆ្លាតវៃចូលបម្រើប្រជាជនឱ្យបានទូលំទូលាយបំផុត។ លោកអោយដឹងថែមទៀតថា៖ “នេះក៏អាចចាត់ទុកថាជាបដិវត្តនៃវិស័យសុខាភិបាលជាទូទៅ ហើយប្រសិនបើយើងចាប់យកឱកាសនេះ យើងនឹងបម្រើប្រជាជនបានកាន់តែប្រសើរ។ យើងត្រូវតែអនុវត្តបច្ចេកវិទ្យាព័ត៌មានដើម្បីកាត់បន្ថយពេលវេលាសម្រាប់វេជ្ជបណ្ឌិតបំពេញបែបបទ ជំនួសវិញអោយការថែរក្សាអ្នកជំងឺឱ្យបានល្អជាង”។

ទោះបីជាវាមិនបានចូលរួមគម្រោងការទីក្រុងឆ្លាតវៃជាផ្លូវការក៏ដោយ ក៏មន្ទីរនិងសាខាផ្សេងទៀតនៅក្នុងខេត្តនៅតែអនុវត្តផ្នែកទន់ខ្លះ នៅក្នុងសកម្មភាពដូចជាការដោះស្រាយឯកសារនិងបែបបទតាមអ៊ិនធឺណិតជាដើម។ ប្រជាជននិងអាជីវកម្មអាចស្រាវជ្រាវព័ត៌មានមួយចំនួន ទាក់ទងនឹងដីធ្លី ការបំពេញបែបបទ ឯកសារអេឡិចត្រូនិក ការចុះឈ្មោះបង្កើតអាជីវកម្ម ផងដែរ។ ក្នុងវិស័យដីធ្លី Dong Nai ក៏ជាខេត្តដែលនាំមុខគេក្នុងប្រទេស ក្នុងការធ្វើបច្ចុប្បន្នភាពនិងរៀបចំផែនការព័ត៌ មាននៅលើដីឡូតិ៍នីមួយៗ នៅក្នុងខេត្តនិងបើកជំហរជាសាធារណៈ។ ក្នុងវិស័យផ្សេង ៗ ទៀតដូចជាការរៀបចំផែនការ - វិនិយោគ ពលកម្ម - ធនាគារ គយ និងពន្ធដារជាដើម ក៏កំពុងអនុវត្តបច្ចេកវិទ្យាជាបណ្តើរៗ ផងដែរ ក្នុងគោលបំណងអនុវត្តសកម្មភាពអោយកាន់តែមានប្រសិទ្ធភាពនិងកាន់តែប្រសើរឡើង។

ការកសាងតំបន់ទីក្រុងឆ្លាតវៃគឺជាអ្វីដែលគ្រប់ខេត្តក្រុងចង់បាន។ យ៉ាងណាមិញ Dong Nai ក៏មិនស្ថិតនៅក្រៅនិន្នាការនេះនោះទេ ហើយកម្មវិធីពោលខាងលើនឹងជាបុព្វបទសម្រាប់ការតភ្ជាប់ជាមួយទីក្រុងឆ្លាត គោលដៅគឺផ្តោតលើមនុស្ស និងផ្តោត លើបច្ចេកវិទ្យាថ្មីៗ នៅក្នុងវិស័យនានា ដើម្បីជួយលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជននៅបណ្តាទីក្រុង៕

ប្រតិកម្មទៅវិញ