ការលើកកំពស់ពាណិជ្ជសញ្ញាបង្កើតតំលៃសំរាប់កសិផល

Chia sẻ

(VOVworld) – ក្នុងកាលៈទេសៈវៀតណាមកំពុងបង្កើន
ការធ្វើសមាហរណកម្ម ផលិតកម្មកសិកម្មបន្តជាគ្រិះ
ស្ថានរបស់ខឿនសេដ្ឋកិច្ចប្រទេសជាតិ។ ដោយហេតុ
នេះ បញ្ហាចាំបាច់នាបច្ចុប្បន្នគឺការលើកកំពស់ទិន្នផល
គុណភាពកាត់បន្ថយតំលៃ សំរាប់កសិផល។ នេះក៏ជា
គោលដៅដែលប្រជាកសិករអ្នកវិទ្យាសាស្ត្រអាជីវករ
និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅតំបន់ដីសន្តទន្លេ Cuu
 Long ប្តេជ្ញាច្បាមជាប់និង អនុវត្ត។ 


ការលើកកំពស់ពាណិជ្ជសញ្ញាបង្កើតតំលៃសំរាប់កសិផល - ảnh 1
ការលើកកំពស់ពាណិជ្ជសញ្ញាបង្កើតតំលៃសំរាប់កសិផល (Image: VNA)

(VOVworld) – ក្នុងកាលៈទេសៈវៀតណាមកំពុងបង្កើនការធ្វើសមាហរណកម្ម
 ផលិតកម្មកសិកម្មបន្តជាគ្រិះស្ថានរបស់ខឿនសេដ្ឋកិច្ចប្រទេសជាតិ។ ដោយ
ហេតុ នេះ បញ្ហាចាំបាច់នាបច្ចុប្បន្នគឺការលើកកំពស់ទិន្នផលគុណភាពកាត់
បន្ថយតំលៃ សំរាប់កសិផល។ នេះក៏ជាគោលដៅដែលប្រជាកសិករអ្នកវិទ្យា
សាស្ត្រអាជីវករ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅតំបន់ដីសន្តទន្លេ Cuu Long
ប្តេជ្ញាច្បាមជាប់និង អនុវត្ត។

        នៅវាលស្រែស្រូវដែលកំពុងរងចាំដល់ថ្ងៃប្រមូលផល លោក Nguyen
Minh Hieu នៅឃុំ Vong The ស្រុក Thoai Son ដែលចូលួមរូបសណ្ឋានវាល
ស្រែទ្រង់ទ្រាយធំរបស់ខេត្ត An Giang បានឲ្យដឹងថា៖ ចាប់តាំងពីថ្ងៃចូលរួម
កម្មវិធីរហូត មកដល់ពេលនេះលោកជានិច្ចកាលនឹងនរចិត្តក្នុងពេលស្រូវ
អង្ករត្រូវបានលក់និរន្តភាពតាមរយៈការចុះហត្ថលេខាកិច្ចសន្យាជាមួយ
សហគ្រាស។ លោក Nguyen Minh Hieu បានចែករំលែកថា៖

        «ខ្ញុំសង្ឃឹមថា៖ ក្នុងឆ្នាំ ២០១៦ និងឆ្នាំបន្តបន្ទាប់ទៀត តំលៃស្រូវនឹងត្រូវ
បានលើកកំពស់។​ យើងខ្ញុំខំប្រឹងប្រែងផលិតអង្ករដែលមានគុណភាពខ្ពស់
ដើម្បីមិត្តភ័ក្តអន្តរជាតិស្គាល់ដល់ថែមទៀតអំពីអង្កររបស់វៀតណាមដែល
មានគុណភាពខ្ពស់ និងសុវត្ថភាព។»

        តាមសាស្ត្រាចារ្យរង បណ្ឌិត Duong Van Chin អតីតអនុប្រធានវិទ្យាស្ថាន
ស្រាវជ្រាវស្រូវអង្ករតំបន់ដីសណ្តទន្លេ Cuu Long បានឲ្យដឹងថា៖

        «ស្តីពីវិទ្យាសាស្ត្របច្ចេកទេស អ្នកវិទ្យាសាស្ត្រវៀតណាមបានស្រាវជ្រាវ
គំរោងការណ៍ជាច្រើនដែលនាំមកនូវលទ្ធផលល្អ។ ប៉ុន្តែ បញ្ហាសំខាន់បំផុត
ឥឡូវ នេះក្នុងផលិតកម្មកសិកម្មគឺធ្វើយ៉ាងម៉េចដើម្បីធ្វើអាជីវកម្មមានប្រសិទ្ធ
ភាពនៅ ក្នុងនឹងក្រៅប្រទេស ព្រមទាំង ប្រមូលផ្តុំកសិករធ្វើអាជីវកម្មជាមួយ
អាជីវករ។ ប្រការនេះមានន័យថា៖ ត្រូវមានក្រុមហ៊ុនផលិតដោយបរិមាន
ធំដោយមាន ប្រជាកសិករជាច្រើនចូលរួមផលិតកសិកម្មជាមួយគេផងដែរ។
 ដូច្នេះ យើងអាច ផ្លាស់ប្តូរខឿនកសិកម្មវៀតណាម។ ពីនោះ លើកកំពស់
ចំណូលសំរាប់កសិករ។»

        មិនត្រឹមតែកសិករនិងអ្នកវិទ្យាសាស្ត្រ ប៉ុណ្ណោះទេ ថែមទាំង បណ្ដា
សហគ្រាសដែលចូលរួមចង្វាក់ផលិតកម្មស្រូវអង្ករក៏បានសម្តែងការប្តេជ្ញាចិត្ត
 ទៀត ផង។ លោក  Huynh Van Thon អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Loc Troi
(មុននេះគឺ ក្រុមហ៊ុនភាគហ៊ុនការពាដំណាំខេត្ត An Giang) បានឲ្យដឹងថា៖
ជាលើកដំបូង ក្រុមហ៊ុនវៀតណាមរួមជាមួយក្រុមហ៊ុនរបស់ប្រទេសចំនួន
៨ ផ្សេងៗទៀតបាន អនុវត្តបទដ្ឋានស្តីពីផលិកម្មស្រូវអង្ករនិរន្តភាព (ហៅថា
 SRP) ក្នុងសកម្មភាព ផលិតស្រូវអង្ករនៅរូបសណ្ឋានវាលស្រែទ្រង់ទ្រាយធំ
នៅខេត្ត An Giang។ ការប្រតិកម្មក្រមបទដ្ឋាន SRP នឹងចេញឱកាសដ៏ធំធេង
សំរាប់ សកម្មភាពនៅទ្រង់ទ្រាយពិភពសំរាប់ស្រូវអង្ករវៀតណាម។

        ខេត្ត An Giang គឺជាតំបន់មានសក្តានុភាពកសិកម្ម។​​ លេខាគណៈ
កម្មធិការ បក្សខេត្ត An Giang  លោកស្រី Vo Thi Anh Xuan បានអះអាងថា៖

      «នាពេលខាងមុខ គណៈកម្មាធិការបក្សខេត្តនឹងបន្តអនុវត្តឲ្យបានខ្លាំងក្លា
ថែមទៀតបណ្ដាការផ្តួចផ្តើមគំនិតដែលបានដាក់ចេញ។​ ធ្វើយ៉ាងម៉េចដើម្បី​
ផ្លាស់ប្តូររបៀបធ្វើការក្នុងផលិតកម្មកសិកម្មតាមទិសបង្កើនតំលៃរបស់កសិផល
 បង្កើនចំពូលនិងឋានៈរបស់ប្រជាកសិករព្រមទាំងឆ្លើយតបនឹងតម្រូវការសមាហរ
ណកម្មនាពេលខាងមុខ។»

        កសិកម្មដើរតួនាទីសំខាន់ក្នុងកាលៈទេសៈវៀតណាមធ្វើសមាហរណកម្ម
សេដ្ឋកិច្ចអន្តរជាតិកាន់តែស៊ីជម្រៅ។ ការផ្លាស់ប្តូររូបសណ្ឋានកំណើនតាមទិស
លើកកំពស់ទិន្នផល ប្រសិទ្ធភាព សមត្ថភាពប្រកួតប្រជែងតភ្ជាប់នឹងការៀបចំ
រចនាសម្ព័ន្ធកសិកម្មកាន់តែបានយកចិត្តទុកដាក់ជាពិសេសនៅតំបន់ដីសណ្ត
ទន្លេ Cuu Long៕

ប្រតិកម្មទៅវិញ