ការខិតខំប្រឹងប្រែងដើម្បីដក “កាតលឿង” របស់ EC ចំពោះគ្រឿងសមុទ្រ៖ ពិបាកយ៉ាងណាក៏ត្រូវសម្រេចដែរ

Chia sẻ
(VOVWORLD) -  បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង ២ ឆ្នាំមក ដើម្បីអនុវត្តនូវអនុសាសន៍របស់គណៈកម្មការអឺរ៉ុប (EC) ជាមួយនឹងការប្តេជ្ញាចិត្តក្នុងការដក “កាតលឿង” សម្រាប់សកម្មភាពនេសាទខុសច្បាប់ ដែលមិនបានរាយការណ៍និងមិនយោងទៅតាមបទបញ្ជារបស់វៀតណាម (ដែលហៅកាត់ថា IUU) នោះ វៀតណាមសម្រេបានវឌ្ឍនភាពជាច្រើន ដោយបានបំពេញតាមតម្រូវការជាបណ្តើរៗ។
ការខិតខំប្រឹងប្រែងដើម្បីដក “កាតលឿង” របស់ EC ចំពោះគ្រឿងសមុទ្រ៖ ពិបាកយ៉ាងណាក៏ត្រូវសម្រេចដែរ - ảnh 1

ការខិតខំប្រឹងប្រែងដើម្បីដក “កាតលឿង” របស់ EC ចំពោះគ្រឿងសមុទ្រ៖ ពិបាកយ៉ាងណាក៏ត្រូវសម្រេចដែរ

នៅក្នុងសន្និសីទវាយតម្លៃរយៈពេល ២ ឆ្នាំ នៃការអនុវត្តកម្មវិធី “សហគ្រាសគ្រឿងសមុទ្រប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU” ដែលបានធ្វើឡើង នាថ្ងៃទី ២៥ ខែកញ្ញា នៅទីក្រុងហូជីមិញនោះ ថ្នាក់ដឹកនាំក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀត ណាមបានបញ្ជាក់ថា លទ្ធផលវិជ្ជមានបំផុត នោះគឺថា អ្នកនេសាទលែងរំលោភលើតំបន់នេសាទក្នុងដែនទឹកនៃប្រទេសជិតខាង ហើយឧស្សាព្យាយាមសរសេរកំណត់ ហេតុធ្វើដំណើរប្រចាំថ្ងៃ ជាពិសេស បានបំពាក់នូវឧបករណ៍ត្រួតពិនិត្យនិងកំណត់ទីតាំងនាវាផងដែរ។

នៅខេត្ត Kien Giang ជាតំបន់មួយក្នុងចំណោមតំបន់ឆ្នេរសមុទ្រ ដែលរងផលប៉ះពាល់ខ្លាំងបំផុតពី “កាតលឿង” របស់អឺរ៉ុប ចាប់តាំងពីច្បាប់ជលផលឆ្នាំ ២០១៩, អនុក្រឹត្យលេខ ២៦, អនុក្រឹត្យលេខ ៤២, និងឯកសារណែនាំនានា មានប្រសិទ្ធិភាពនៅដើមឆ្នាំនេះ គឺខេត្តបានបង្កើនការបំពាក់ឧបករណ៍សម្រាប់ត្រួតពិនិត្យការធ្វើដំណើរ ដោយភ្ជាប់ទៅនឹងស្ថានីយ៍ត្រួតពិនិត្យ ដើម្បីគ្រប់គ្រងមធ្យោបាយធ្វើដំណើរនៅឯនាយសមុទ្រ។ ពោលគឺ ដល់ចុងខែកញ្ញា ខេត្តទាំងមូលមាននាវានេសាទជាង ២.៩០០ គ្រឿងបានបំពាក់ឧបករណ៍ត្រួតពិនិត្យ ជាពិសេសនាវានេសាទដែលមានប្រវែង ២៤ ម៉ែត្រឬលើសជាងនេះទៀត ដែលបានបំពាក់ ៩២.៥ ភាគរយហើយ។ ជាពិសេស ការយល់ដឹងរបស់អ្នកនេសាទអំពីបញ្ហានេះ មានការកើនឡើងគួរឱ្យកត់ សម្គាល់។ លោក Nguyen Thanh Khiet ម្ចាស់ទូកនេសាទមួយនៅឯខេត្ត Kien Giang បាននិយាយ ថា៖ “ប្រជា ជនពេលចេញទៅនេសាទត្រី ត្រូវបំពាក់ឧបករណ៍តាមដានដំណើរ ដើម្បីទៅធ្វើការដោយសុវត្ថិភាពនិងមិនវង្វែងទៅកាន់នាយសមុទ្របរទេសដែលងាយរងការចាប់ខ្លួនឡើយ។ យើងទៅនេសាទថ្ងៃណា គឺយើងអាចកត់ត្រាថ្ងៃនោះ។  យើងចេញទៅសមុទ្រម៉ោងណា យើងកុំភ្លេចសរសេរកំណត់ហេតុ ដើម្បីពេលចូលកំពង់ផែ យើងត្រូវមានឯកសារធ្វើដំណើរ ពោលគឺ មានឯកសារគ្រប់គ្រាន់តែម្តង”។

ក្នុងនាមជាស្ថាប័នគ្រប់គ្រង ជារៀងរាល់ខែ គណៈគ្រប់គ្រងកំពង់ផែនេសាទ ក្នុងខេត្តKien Giang ទាំងអស់ ត្រូវធ្វើការបូកសរុបបញ្ជីឈ្មោះនាវានេសាទ ដែលបានដាក់កំណត់ហេតុនៃការទិញ ការផ្ទេរនិងការរាយការណ៍អំពីការនេសាទផលិតផលជលផល ជូនទៅដល់សាខានាយកដ្ឋានជលផលស្របតាមបទបញ្ជា។ ក្រៅពីនេះ ទូកនេសាទទាំងអស់ត្រូវជូនដំណឹងដល់គណៈគ្រប់គ្រងកំពង់ផែនេសាទមុនមួយម៉ោង ដើម្បីដឹងពីព័ត៌មានសម្រាប់គ្រប់គ្រងបរិមាណនិងប្រភេទ។ លោក Do Xuan Vinh ប្រធានកំពង់ផែនេសាទ Ben Ca ខេត្ត Kien Giang បានអះអាងថា៖ “នៅពេលទទួលបានព័ត៌មាន បងប្អូននៅឯប៉ូស្តិ៍យាម នឹងពិនិត្យលើបញ្ជីកប៉ាល់នេសាទខុសច្បាប់ នៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានជលផល។ ប្រសិនបើកប៉ាល់នាសាទនោះស្ថិតនៅក្នុងបញ្ជីនេសាទខុសច្បាប់ កំពង់ផែនេសាទនឹងមិនអនុញ្ញាតឱ្យផ្ទុកទំនិញនិងដឹកជញ្ជូនទំនិញទេ ព្រមទាំងជូនដំណឹងដល់ក្រុមត្រួតពិនិត្យនៃកំពង់ផែឱ្យចាត់ការតាមបទបញ្ញត្តិផងដែរ”។

ចំណែកខ្លួនវិញ សហគ្រាសជលផលក៏បានម្ចាស់ការអនុវត្តនូវវិធានការណ៍សំខាន់ៗជាច្រើន ក្នុងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីដក “កាតលឿង” ចេញ។ យោងតាមរបាយការ ណ៍បានឱ្យដឹងថា នៅចុងខែកញ្ញាកន្លងមក សហគ្រាសគ្រឿងសមុទ្រជាង ៦០ បានសន្យា ប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU តាមរយៈការគោរពគោលការណ៍ ដោយកំណត់ថា ត្រឹមតែទិញគ្រឿងសមុទ្រពីនាវានេសាទដែលមានលិខិតអនុញ្ញាតពេញ លេញ បានសរសេរកំណត់ហេតុនូវដំណើរការនេសាទនិងមានលិខិតបញ្ជាក់ពីកំពង់ផែដែរ។

ច្បាស់លាស់ថា កិច្ចខិតខំប្រឹងប្រែងដើម្បី ដក “កាតលឿង” របស់ផ្នែកជលផលកំពុងទទួលបានវឌ្ឍភាពជាវិជ្ជមាន។ យ៉ាងណាមិញ នៅតែមានការងារជាច្រើនដែលត្រូវធ្វើនៅខាងមុខ។ ជាទូទៅ ការយល់ដឹងរបស់អ្នកនេសាទមិនត្រូវបានធ្វើសមកាលកម្មដោយផ្តើមចេញពីចំនួនអ្នកនេសាទច្រើននិងកន្លែងនេសាទធំៗ ដែលនាំឱ្យការចូលរួមកម្មវិធីនានារបស់នាវានេសាទនៅមានកម្រិត។

ជាក់ស្តែងគឺការលំបាក់ពិតជាធំធេងណាស់ ប៉ុន្តែមិនដូច្នេះទេដែលយើងវង្វេងស្មារតីពោលគឺ ត្រូវប្តេជ្ញា ដក "កាតលឿង" ប្រកបដោយជោគជ័យ ដែលត្រូវព្យួរនៅលើឧស្សាហកម្មគ្រឿងសមុទ្រអស់រយៈពេលជាង 2 ឆ្នាំមកហើយ។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien បានសង្កត់ធ្ងន់ថា៖ “យើងនៅតែមានការលំបាកមួយចំនួន ប៉ុន្តែត្រូវតែបញ្ជាក់ថា ប្រព័ន្ធច្បាប់របស់យើងត្រូវសុក្រិដ្ឋ ហើយគោលនយោបាយរបស់យើងបានល្អប្រសើរ ការគ្រប់គ្រងរបស់កប៉ាល់ត្រូវបានរៀបចំជាបណ្តើរៗ ការកំណត់ប្រភពក៏មានវឌ្ឍភាពគួរអោយកត់សម្គាល់។ ហេតុដូច្នេះ ប្រសិនបើប្រព័ន្ធនយោបាយទាំងមូលចូលជាធរមាន រួមនឹងបណ្តាខេត្តក្រុងនានានោះ យើងនឹងដកកាតលឿងយ៉ាងឆាប់ៗជាក់ជាពុំខាន”។

ជាមួយនឹងការប្តេជ្ញាចិត្តនិងការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល រួមទាំង សហគ្រាសនិងអ្នកនេសាទ យើងមានមូលដ្ឋានពេញលេញដើម្បីជឿជាក់ថា "កាត លឿង" របស់អឺរ៉ុបសម្រាប់គ្រឿងសមុទ្ររបស់វៀតណាមនឹងត្រូវដកចេញនាពេលឆាប់ៗនេះ៕

ប្រតិកម្មទៅវិញ