|
ការកសាងច្បាប់រៀបចំផែនការ - ការចាប់ផ្តើមកែទម្រង់រៀបចំផែនការមេនៅវៀតណាម (baoxaydung.vn) |
(VOVworld) – នាពេលកន្លងទៅ ការងាររៀបចំផែនការមេរបស់វៀតណាម
បានបង្ហាញនូវកំហិតជាច្រើនដែលកាត់បន្ថយប្រសិទ្ធភាពនៃការរៀបចំផែន
ការ អភិវឌ្ឍន៍សេដ្ឋកិច្ចរួមរបស់ប្រទេសជាតិ។ ដោយហេតុនេះ ការកសាងច្បាប់
រៀបចំ ផែនការមេគឺជាតម្រូវការចាំបាច់និងជាមធ្យោបាយសំខាន់ដែលជួយ
ឧបត្ថម្ភ រដ្ឋាភិបាលបញ្ជាណែនាំនិងគ្រប់គ្រងសេដ្ឋកិច្ចសង្គមក្នុងដំណើរការ
ធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។
រហូតមកដល់ពេលនេះ មានគំរោងការណ៍រៀបចំផែនការមេចំនួន ១៩០០០
ពីមជ្ឈឹមដល់តំបន់ក្នុងទូទាំងប្រទេសវៀតណាម ប៉ុន្តែ គុណភាពនៃបណ្ដា
គំរោង ការណ៍នេះមិនខ្ពស់ឡើយហើយមិនទាន់ឆ្លើយតបនឹងតម្រូវការប្រើ
ប្រាស់ ព្រមទាំងខ្ជះខ្ជាយប្រភពធនធានរបស់មាតុប្រទេសនិងរារាំងការ
ទាក់ទាញវិនិយោគិន។ ច្បាប់ រៀបចំផែនការត្រូវបានកសាងសំដៅជំនះពុះ
ពារលើភាពអន់ខ្សោយក្នុងការងាររៀបចំផែនការ។ ប្រធាណគណៈកម្មាធិ
ការវិទ្យាសាស្ត្របច្ចេកវិទ្យានិងបរិស្ថាន របស់រដ្ឋសភាវៀតណាម លោក Phan
Xuan Dung បានចាត់ទុកថា៖
«ច្បាប់នេះត្រូវបានចាត់ទុកជាការធ្វើបដិវត្តន៍មួយក្នុងការរៀបចំ
ផែនការមេដែលត្រូវបានត្រៀមរៀបចំយ៉ាហហ្មត់ចត់ពីយូរយាណាស់មក
ហើយ។ ខ្ញុំនិយាយដូច្នេះដើម្បីសរឲ្យឃើញនូវភាពចាំបាច់នៃច្បាប់នេះ។
ទីពីរគឺខ្ញុំគិតថា៖ នេះគឺជាច្បាប់ក្របខ័ណ្ឌមួយដែលមានចរិតលក្ខណៈ
កំណត់ទិសដៅ ដោយហេតុនេះ ក្នុងទ្រង់ទាយធ្វើវិសោធនកម្មយើង
គប្បីបង្ហាញថា៖ ច្បាប់នេះមានចរិតលក្ខណៈទ្រឹស្តី។»
គំរោងច្បាប់រៀបចំផែនការមេដោយមានចំពូកចំនួន ៦ រួមមាន
មាត្រាចំនួន ៦៧ ដែលនឹងធ្វើឲ្យព្រមៗគ្នាឯកសារច្បាប់និងបទបញ្ញត្តិ
ទាំងអស់ដល់ឯកសារ ច្បាប់អំពីការរៀបចំផែនការចំនួន ២ គឺ៖ ច្បាប់
រៀបចំផែនការមេនិងច្បាប់រៀបចំផែនការមេនគរ។ លោក Nguyen
Quang នាយកកម្មវិធីអន្តោប្រវេសន៍របស់ អ.ស.ប. ប្រចាំនៅវៀតណាម
បានឲ្យដឹងថា៖ ច្បាប់រៀបចំផែនការមេចំពោះបណ្ដាប្រទេសកំពុង
អភិវឌ្ឍន៍ដូចវៀតណាមមិនត្រឹមតែយកចិត្តទុកដាក់ដល់កំណើន
សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំង ដល់ប្រជាពលរដ្ឋ ទៀតផង។
«ដើម្បីរៀបចំផែនការមេវៀតណាមគប្បីលុបចោលយន្តការប្រមូលផ្តុំ
ឧបត្ថម្ភធននិងរៀបចំផែនការមេតាមទិសកំណត់គោលដៅ។ ទន្ទឹមនឹង
នោះ រដ្ឋាភិ បាលវៀតណាមគប្បីគោរពតួនាទីនៃការងារវាយតំលៃនិងឃ្លាំ
មើល ពីនោះ កែទម្រង់ការរៀបចំផែនការមេដើម្បីបំរើគោលដៅអភិវឌ្ឍន៍
និរន្តរភាព។ នៅមាន តំបន់ជាច្រើននៅយកចិត្តទុកដាក់ដល់គោលដៅ
សេដ្ឋកិច្ចតែ ប៉ុណ្ណោះ ក្នុងនោះ បញ្ហាបរិស្ថាននិងសង្គមមិនត្រូវបានអើពើ
ទេ៕»
តាមលោក Nguyen Duc Kien អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ច
រដ្ឋសភាវៀតណាម បានលើកច្បាស់ថា៖
«យើងខ្ញុំកសាងច្បាប់រៀបចំផែនការមេដែលគោរពភារកិច្ចចំនួន
៣ គឺ៖ ទីមួយតួនាទីគ្រប់គ្រងរបស់រដ្ឋទីពីរគឺច្បាប់ចាំបាច់នៃខឿន
សេដ្ឋកិច្ចទីផ្សារនិងទីបីគឺការយកចិត្តទុកដាក់របស់សង្គម។ ចំពោះការ
អនុវត្តដូច្នេះ យើងគប្បី ជៀសវាងស្ថានភាពរដ្ឋធ្វើទាំងអស់ឬមិនអើពើ
ដល់ទីផ្សារ។ បញ្ហាទៅទីនេះគឺ រដ្ឋត្រូវដើរតួនាទីសម្របសម្រួលខឿនសេដ្ឋកិច្ច
ជាតិនោះគឺការគ្រប់គ្រងនឹងប្រព្រឹត្តទៅ ងាយស្រួល។»
ក្នុងពេលដែលច្បាប់រៀបចំផែនការមេចូលជាធរមាននឹងនាំចេញ
និយមន័យនិងប្រព័ន្ធរៀបចំផែនការមេរួមជាមួយការរៀបចំផែនការ
មេជាតិដែលត្រូវបានកសាងតាមរូបសណ្ឋានប្រមូលផ្តុំពហុផ្នែកដើម្បី
អភិវឌ្ឍន៍និរន្តរភាព។ ប្រការនេះត្រូវបានចាត់ទុកជាជំហានជាក់ស្តែង
ក្នុងការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចសង្គមនិងជាស្ពានតភ្ជាប់យុទ្ធសាស្ត្រ
ជាមួយផែនការអភិវឌ្ឍន៍ជាតិនាប៉ុន្មាឆ្នាំខាងមុខ។ ការដាក់ឲ្យដំណើរ
ការច្បាប់រៀបចំផែនការមេក្នុងជីវភាពរស់នៅនឹងអះអាងនូវតួនាទី
និងមធ្យោបាយប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលក្នុងការបញ្ជា
ណែនាំគ្រប់គ្រងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងកាលៈទេសៈនៃខឿន
សេដ្ឋកិច្ចទីផ្សារនិងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ៕