ខេត្ត Hung Yen មានឧត្តមភាពដូចជា ហេដ្ឋារចនាសម្ព័ន្ធល្អ ជាមួយនឹងប្រព័ន្ធគមនាគមន៍ តភ្ជាប់ជាមួយរដ្ឋធានីហាណូយ កំពង់ផែ Hai Phong, Quang Ninh និងរវាងបណ្តាខេត្តវាលសណ្តរទន្លេក្រហមជាដើម។ ទន្ទឹមនឹងនេះ ខេត្តបាននឹងកំពុងប្រែឧត្តមភាពនិងខាងភូមិសាស្ត្ររបស់ខ្លួនអោយមានការរីកចម្រើនតាមសេចក្តីបំណងប្រាថ្នា។
យោងតាមទិន្នន័យស្ថិតិ បច្ចុប្បន្ននេះ ចំនួនសហគ្រាសសរុបបោះទីតាំងទូទាំងខេត្ត មានប្រមាណ ១០ពាន់អង្គភាព ជាមួយនឹងទុនចុះបញ្ជីសរុបឡើងទៅដល់ ១០០ពាន់ ពានលានដុង។ នាពេលកន្លងមក ខេត្ត Hung Yen មានគោលនយោបាយ និងដំណោះស្រាយជាក់ស្តែងជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីសហគមន៍សហគ្រាសនិងសហគ្រិន ជំរុញការធ្វើផលិតកម្មអាជីវកម្មប្រកបដោយជោគជ័យលើភូមិសាស្ត្រខេត្ត។ ប្រការនេះ បានរួមចំណែកនាំបរិមាណផលិតផលសរុបក្នុងស្រុក (GRDP) កើន ៩,៦% រចនាសម្ព័ន្ធត្រូវបានផ្ទេប្តូរតាមទិសវិជ្ជមាន និងទំហំពាណិជ្ជកម្មនាំចេញទទួលបាន ៤,២ពាន់ដុល្លាអាមេរិក។
ទទួលបានលទ្ធផលដូចបានពោលខាងលើគឺដោយសារ ខេត្ត បានផ្តោតសំខាន់លើ ការជំរុញការកែទម្រង់បែបបទរដ្ឋបាល កែលម្អសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត និងពង្រីកលក្ខណៈស្វាហាប់របស់រដ្ឋអំណាចតំបន់ក្នុងការទាក់ទាញការវិនិយោគតែម្តង។ ជាពិសេស ខេត្តមានគោលនយោបាយលើកទឹកចិត្ត និងផ្តល់អាទិ ភាពវិនិយោគតាមបទបញ្ញត្តិនៃច្បាប់ ហើយស្ថាប័នមានសមត្ថកិច្ច តែងតែបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិនជានិច្ច។ ធ្វើការវាយតម្លៃអំពីបរិយាកាសវិនិយោគធ្វើអាជីវកម្មនៅខេត្ត លោក Tran Duc Dien អគ្គនាយកក្រុមហ៊ុនភាគហ៊ុន MAX របស់វៀតណាម ដែលជាអង្គភាពធ្វើអាជីវកម្មជាច្រើនឆ្នាំនៅខេត្ត Hung Yen បានវាយតម្លៃថា៖ “នាបច្ចុប្បន្ននេះ ខេត្ត Hung Yen កំពុងទាក់ទាញទុនវិនិយោគពីបរទេសយ៉ាងខ្លាំងក្លាបំផុត ហើយកំពុងមានយន្តការសមស្របជាច្រើនដើម្បីជួយវិនិយោគិនអភិវឌ្ឍន៍។ ខេត្តបានសង្កេតឃើញមានវិនិយោគិន សម្ព័ន្ធក្រុមហ៊ុនជាច្រើន រីកធំធាត់និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាំមុខប្រទេស ដូចជាសម្ព័ន្ធក្រុមហ៊ុន Hoa Phat, TNT ហើយគេកំពុងបន្តអភិវឌ្ឍន៍គម្រោងការធំៗជាច្រើនទៀតផង។ បន្ថែម ពីនេះ ក្នុងទូទាំងខេត្ត ប្រមូលផ្តុំនូវមណ្ឌលឧស្សាហកម្មជាច្រើន ហើយមានវិនិយោគិនបរទេស ទៅដល់ ៥០% ចុះបញ្ជីធ្វើអាជីវកម្មផងដែរ”។
ជាសហគ្រាសដែលប្រតិបត្តិសកម្មភាពលើភូមិសាស្ត្រខេត្ត Hung Yen កាលពីឆ្នាំ ២០១៦ មក ក្រុមហ៊ុនភាគហ៊ុនគ្រឿងសង្ហារឹម Hoa Phat ក៏បានអះអាងថា ក្រុមហ៊ុនរបស់ខ្លួន ប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព ដោយសារខេត្តមានបរិយាកាសវិនិយោគធ្វើអាជីវកម្មងាយស្រួល។ ពោលគឺ កំណើនជារៀងរាល់ឆ្នាំរបស់ក្រុមហ៊ុនគឺកើនពី ១៥ ដល់ ២០% ដែលរួមចំណែកក្នុងការដោះស្រាយការងារធ្វើក្នុងតំបន់។ លោក DO Tuan Canh ក្រុមហ៊ុនភាគហ៊ុនគ្រឿងសង្ហារឹម Hoa Phat បានអះអាងថា៖ “ការវិនិយោគនៅខេត្ត Hung Yen គឺមានលក្ខណៈងាយស្រួលជាច្រើន។ នោះគឺ គោលនយោបាយអាទិភាពរបស់ខេត្តសម្រាប់អាជីវកម្ម។ ទីពីរគឺខេត្តសម្បូរទៅដោយកម្លាំងពលកម្ម ក្នុងនោះមានពលករជាច្រើនដែលមានជំនាញវិជ្ជាជីវៈខ្ពស់។ ក្រៅពីនោះ ប្រព័ន្ធគមនាគមន៍និងភូមិសាស្ត្ររបស់ខេត្ត Hung Yen មានលក្ខណៈងាយស្រួលអំពីប្រព័ន្ធគមនាគមនិងភូមិសាស្ត្រ ដោយសារមិនសូវជួបប្រទះនឹងគ្រោះធម្មជាតិនៅឡើយ”។
ដើម្បីបង្កលក្ខណៈល្អបំផុតសម្រាប់វិនិយោគិនទាក់ទងផ្ទាល់និងបច្ចុប្បន្នភាពព័ត៌ មាន ខេត្តក៏បានបញ្ជាណែនាំអោយស្ថាប័នមានសមត្ថកិច្ច គណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្មខេត្ត បង្កើតគេហទំព័រផ្តល់ព័ត៌មាន ដោយផ្សាយព័ត៌មានអំពីគោលនយោបាយទាក់ទងនឹងការគ្រប់គ្រង ការរៀបចំផែនការមេសំដៅវិនិយោគធ្វើអាជីវកម្មលើបណ្តាមជ្ឈមណ្ឌលឧស្សាហកម្មតែម្តង។ លើសពីនេះទៅទៀត ខេត្តក៏បានបង្កើតនិងរក្សានូវសកម្មភាពប្រកបដោយប្រសិទ្ធភាព គណៈកម្មការជួយឧបត្ថម្ភ សហគ្រាសជប៉ុន នៅទីក្រុង Hung Yen និងមណ្ឌលឧស្សាហកម្ម Thang Long ផងដែរ ។ ទន្ទឹមជាមួយគ្នានោះ ខេត្តក៏បានអនុវត្តន៍នូវភារកិច្ចនិងដំណោះស្រាយជាច្រើនអំពីការងារបែបទរដ្ឋបាល។ លោក Do Tien Sy លេខាគណៈកម្មាធិការបក្សខេត្ត Hung Yen បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំបានទាក់ទាញវិនិយោគិននិងអភិវឌ្ឍមណ្ឌលឧស្សាហកម្ម អភិវឌ្ឍន៍ទីក្រុងយ៉ាងជោគជ័យណាស់។ ឥឡូវនេះ ខេត្តមានបំណង់ទាក់ ទាញវិនិយោគិនសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ ដើម្បីសម្រេចបាននូវបំណងប្រាថ្នានេះ យើងត្រូវបង្កើតប្រព័ន្ធសណ្ឋាគារ ភោជនីយដ្ឋាន និងបង្កើនការបណ្តុះបណ្តាលប្រភពធនធានមនុស្ស។ យើងត្រូវបង្កើតអោយបានយន្តការគ្រប់គ្រង យន្តការលើកទឹកចិត្ត និងអំពាវនាវការវិនិយោគសម្រាប់ទេសចរណ៍”។
ក្រោយរយៈពេល២២ឆ្នាំបង្កើតឡើងវិញមក ពីខេត្តមួយដែលមានមូលដ្ឋានរចនាសម្ព័ន្ធក្រខ្សត់ បច្ចុប្បន្ននេះ ខេត្តបានស្ថិតក្នុងក្រុមបណ្តាខេត្ត ដែលមានល្បឿនអភិវឌ្ឍឧស្សាកម្មលឿននិងតម្លៃផលិតកម្មធំបំផុតនៃទូទាំងប្រទេស។ សម្រេចបានលទ្ធផលទាំងអស់នេះ ត្រូវនិយាយដល់គោលនយោបាយអាទិភាពទាក់ទាញទុនវិនិ យោគ និងការបង្កលក្ខណៈងាយស្រួលបំផុតរបស់ខេត្ត Hung Yen ដើម្បីសហគ្រាសធ្វើផលិតកម្មប្រកបដោយជោគជ័យផងដែរ៕