ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
បន្ទាប់ពីសាងសង់អស់រយៈពេលជិតមួយឆ្នាំ នាដើមឆ្នាំ២០២៣នេះ ស្ពានអាកាសនៅចំណុចប្រសព្វលេខ ៥៥០ នៅលើផ្លូវ DT.៧៤៣ ដែលជាកំណាត់ឆ្លងកាត់ទីក្រុង Di An និងទីក្រុង Thuan An ខេត្ត Binh Duong បានបើកចរាចរណ៍។ ស្ពាននេះមានប្រវែងជាង២០៣ម៉ែត្រ មាន៤គន្លង និងមានតម្លៃសាងសង់ប្រមាណ១១៥ពាន់លានដុង (៤,៧លានដុល្លារអាមេរិក) ។ ចំណុចប្រសពលេខ ៥៥០ គឺជាចំណុចតភ្ជាប់មណ្ឌលឧស្សាហកម្មជាច្រើនក្នុងខេត្ត ហើយចំណុចតភ្ជាប់ចរាចរណ៍ទៅកាន់ទីក្រុង Dong Nai និងទីក្រុងហូជីមិញ ដូច្នេះជារឿយៗមានការកកស្ទះចរាចរណ៍។ នៅចំពោះមុខស្ថានភាពនេះ ការដាក់ឱ្យប្រើប្រាស់ស្ពានអាកាសនេះ នឹងជួយសម្រួលដល់ស្ថានភាពចរាចរណ៍នៅតំបន់នេះ ។ លោក Le Van Huu ជាប្រជាពលរដ្ឋដែលតែងតែធ្វើដំណើរលើផ្លូវនេះបានឲ្យដឹងថា៖
“នៅទីនេះ អស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានគេចាត់ទុកថាជា "ចំណុចក្តៅ" អំពីការកកស្ទះចរាចរណ៍។ ការកកស្ទះចរាចរណ៍យ៉ាងខ្លាំងប៉ះពាល់ដល់ការធ្វើដំណើរនិងចរាចរណ៍ក្នុងតំបន់។ នៅពេលដែលស្ពាននេះត្រូវបានដាក់ឱ្យដំណើរការ យើងបានឃើញការផ្លាស់ប្តូរយ៉ាងច្បាស់ ហើយការកកស្ទះចរាចរណ៍នៅផ្លូវបំបែកនេះលែងកើតមានទៀតហើយ”។
ស្ពានតភ្ជាប់ខេត្ត Binh Duong និងខេត្ត Tay Ninh ត្រូវបានបញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០២៣។ |
ភាពសប្បាយរីករាយគឺជាអារម្មណ៍រួមរបស់ប្រជាជន និងអង្គភាពអាជីវកម្មនៅក្នុងខេត្ត Binh Duong នៅពេលដែលផ្លូវ DT.៧៤៦ លាតសន្ធឹងពីផ្លូវប្រសព្វ Tan Thanh (ស្រុក Bac Tan Uyen) ដល់ផ្លូវប្រសព្វ Hoi Nghia (ទីប្រជុំជន Tan Uyen) បានចាប់ផ្តើមការសាងសង់ ដោយពង្រីកពីគន្លងផ្លូវចំនួន ២ ទៅដល់ ៦ ផ្លូវ ដែលមានប្រវែង ១១,៤ គីឡូម៉ែត្រ។ នេះគឺជាផ្លូវសំខាន់ទៅកាន់មណ្ឌលឧស្សាហកម្ម VSIP III ប៉ុន្តែមានលក្ខណៈតូចចង្អៀតបន្តិច ដែលបណ្តាលឲ្យមានការលំបាកក្នុងការដឹកជញ្ជូន និងការចរាចរទំនិញ។ ដូច្នេះហើយ នៅពេលដែលខេត្ត Binh Duong អនុវត្តគោលនយោបាយពង្រីកផ្លូវនេះ ប្រជាពលរដ្ឋជាង ១០០០ គ្រួសារបានឯកភាពគាំទ្រ និងអនុវត្តគោលនយោបាយប្រគល់ដីធ្លីជូនអ្នកវិនិយោគគម្រោង ដោយសង្ឃឹមថា ផ្លូវនេះនឹងរួចរាល់ក្នុងពេលឆាប់ៗនេះ។ លោកស្រី Truong Thi Minh Trang រស់នៅសង្កាត់ទី៥ Hoi Nghia Ward បានចែករំលែកថា៖
“ប្រសិនបើគម្រោងផ្លូវនេះត្រូវបានបញ្ចប់ សង្ឃឹមថា ទីប្រជុំជនរបស់យើងនឹងមានផ្លូវចរាចរដូចទៅនឹងតំបន់ផ្សេងៗ របស់សង្កាត់ Hoi Nghia ព្រោះ រហូតមកដល់ពេលនេះ ទីប្រជុំជនរបស់យើងមិនទាន់មានការអភិវឌ្ឍន៍ដូចគេទេ។ យើងជឿជាក់ថា មុខមាត់សង្កាត់ Hoi Nghia នឹងផ្លាស់ប្តូរយ៉ាងច្បាស់លាស់ ហើយ ប្រជាជននឹងមានឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ជាពិសេសសេវាកម្ម”។
ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងខេត្ត, Binh Duong កំពុងបន្តអនុវត្តគម្រោង BOT ដោយលើកកំពស់ និងពង្រីកផ្លូវជាតិលេខ ១៣; មានគម្រោងលំអរ ទេសភាព និងទប់ស្កាត់ការកកស្ទះចរាចរណ៍នៅផ្លូវ My Phuoc-Tan Van; បញ្ចប់ផ្លូវ Bac Tan Uyen -Phu Giao-Bau Bang; ធ្វើឱ្យប្រសើរឡើងផ្លូវ DT.៧៤៦, DT.៧៤៧B, DT.៧៤៣។ ម្យ៉ាងវិញទៀត ដើម្បីពន្លឿនការអនុវត្តគម្រោងដឹកជញ្ជូន ថ្នាក់ដឹកនាំខេត្ត Binh Duong បានបញ្ជាណែនាំអំពីការបង្កើត និងថែទាំសកម្មភាពជាប្រចាំរបស់ក្រុមការងារ ត្រួតពិនិត្យ និងដឹកនាំការអនុវត្តគម្រោងដឹកជញ្ជូនសំខាន់ៗមួយចំនួន។ លោកស្រី Nguyen Thi My Hang លេខាគណៈកម្មាធិការបក្សស្រុក Phu Giao ខេត្ត Binh Duong បានឲ្យដឹងថា ប្រជាជនកំពុងទន្ទឹងរង់ចាំដំណើរការសាងសង់ និងគុណភាពនៃគម្រោងផ្លូវ Bac Tan Uyen-Phu Giao-Bau Bang។ ដូច្នេះហើយ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវតាមដានយ៉ាងយកចិត្តទុកដាក់លើការអនុវត្ត លុបបំបាត់ការកកស្ទះយ៉ាងឆាប់រហ័ស ដោយខិតខំបញ្ចប់កំណាត់ផ្លូវឆ្លងកាត់ Phu Giao ឲ្យបានមុនខែធ្នូ ឆ្នាំ២០២៣៖
“នេះគឺជាផ្លូវដ៏សំខាន់មួយឆ្លងកាត់តំបន់ Phu Giao។ ជាមួយនឹងការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងប្រជាជនខេត្ត Phu Giao កំណាត់ផ្លូវនេះកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ហើយព្យាយាមបញ្ចប់មុនពេលវេលាដែលបានគ្រោងទុក”។
ស្ពានអាកាសលេខ ៥៥០ ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅលើផ្លូវ DT.៧៤៣ និងផ្លូវបំបែកលេខ ៥៥០។ រូបភាព៖ Thien Ly |
ជំរុញការតភ្ជាប់ក្នុងតំបន់
ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍអន្តរតំបន់ ក្រៅពីការដាក់ឱ្យប្រើប្រាស់ស្ពានតភ្ជាប់ផ្លូវ DT.៧៤៤ នៃទីក្រុង Dau Tieng ស្រុក Dau Tieng ជាមួយគម្រោងផ្លូវ Dat Set-Ben Cui ចំណុះស្រុក Duong Minh Chau ស្រុក Tay Ninh, ខេត្ត Binh Duong ក៏កំពុងផ្តោតការយកចិត្តទុកដាក់លើការជំរុញការអនុវត្តគម្រោងនានាដូចជា៖ ផ្លូវខ្សែក្រវាត់ក្រុងទី៣ ខ្សែក្រវ៉ាត់ក្រុងទី ៤ ផ្លូវល្បឿនលឿនទីក្រុងហូជីមិញ-Thu Dau Mot-Chon Thanh; សម្របសម្រួលជាមួយមូលដ្ឋានអនុវត្តគម្រោងស្ពាន Bach Dang ២ តភ្ជាប់ខេត្ត Binh Duong មនិងខេត្ត Dong Nai...។ លោក Vo Van Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong បានឲ្យដឹងថា ដើម្បីមានប្រភពធនធានសម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន Binh Duong កំពុងអនុវត្តវិធានការជាច្រើនដែរ៖
“ខេត្តនឹងប្រមូលផ្តុំប្រភពប្រាក់ចំណូល តាមរយៈការពិនិត្យ និងដេញថ្លៃមូលនិធិដីសាធារណៈមួយចំនួន អភិវឌ្ឍន៍តំបន់ទីក្រុង និងតំបន់លំនៅដ្ឋានតាមដងផ្លូវ ដោយហេតុនេះ ប្រមូលតម្លៃប្រើប្រាស់ដីមួយចំនួន តាមរយៈនោះ រួមវិភាគទានបម្រើការវិនិយោគ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ប្រភពសង្គមភាវូបនីយកម្មមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន តាមនោះ ខេត្តបន្តអនុវត្តគម្រោង BOT លើផ្លូវជាតិលេខ១៣ គម្រោង OM, BOT នៅលើផ្លូវ My Phuoc-Tan Van ដើម្បីកៀរគរធនធានវិនិយោគពីអង្គភាពអាជីវកម្មសម្រាប់ផ្លូវទាំងនេះ។ ហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្ម អ្នកវិនិយោគរួមបញ្ចូលការអនុវត្តផ្លូវថ្នល់ឆ្លងកាត់មណ្ឌលឧស្សាហកម្ម និងតំបន់ទីក្រុង ហើយនឹងត្រូវបានគណនាទៅក្នុងការចំណាយលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ”។
គម្រោងដឹកជញ្ជូនត្រូវបានបញ្ចប់ជាបណ្តើរៗហើយ ដែលមិនត្រឹមតែផ្លាស់ប្តូររូបរាងទីក្រុង Binh Duong ជំនះលើការរាំងស្ទះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ខេត្តប៉ុណ្ណោះទេ ថែមទាំងជំរុញទំនាក់ទំនងក្នុងការអភិវឌ្ឍខេត្ត Binh Duong ជាមួយនឹងមូលដ្ឋានផ្សេងទៀត ដូចជាការទម្លាយយុទ្ធសាស្ត្រដែលកម្មវិធីនៃមហាសន្និបាតបក្សខេត្ត Binh Duong លើកទី១១ បានដាក់ចេញ៕