មហោស្រព “បទសកវាទ៍តភ្ជាប់ទន្លេ” ដើម្បីផ្សព្វផ្សាយចម្រៀងប្រជាប្រិយគ្រប់ប្រភេទរបស់វៀតណាមភូមិភាគកណ្តាល

Chia sẻ

(VOVWORLD) - មហោស្រព “បទសកវាទ៍តភ្ជាប់ទន្លេ” នៅតំបន់ភាគកណ្តាលប៉ែកខាងជើង ឆ្នាំ ២០២២ ទើបនឹងបានប្រព្រឹត្តទៅនៅខេត្ត Thua Thien - Hue។ នេះជាព្រឹត្តិការណ៍វប្បធម៌ពិសេសក្នុងក្របខ័ណ្ឌនៃពិធីបុណ្យសរទរដូវ - Festival Hue ឆ្នាំ ២០២២ រួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយបទចម្រៀងប្រជាប្រិយរបស់វៀតណាមភូមិភាគកណ្តាល។

មហោស្រព “បទសកវាទ៍តភ្ជាប់ទន្លេ” ដើម្បីផ្សព្វផ្សាយចម្រៀងប្រជាប្រិយគ្រប់ប្រភេទរបស់វៀតណាមភូមិភាគកណ្តាល - ảnh 1មហោស្រព “បទសកវាទ៍តភ្ជាប់ទន្លេ” នៅតំបន់ភាគកណ្តាលប៉ែកខាងជើង ឆ្នាំ ២០២២ ទើបនឹងបានប្រព្រឹត្តទៅនៅខេត្ត Thua Thien - Hue (រូបថត៖ VOV)

មហោស្រព “បទសកវាទ៍តភ្ជាប់ទន្លេ” បានប្រមូលផ្តុំក្រុមសិល្បៈចំនួន ៦ ដែលមានសិល្បៈករ សិល្បៈការិនី តារាសម្ដែង និងតន្ត្រីករចំនួន ២៤០ នាក់មកពីខេត្ត៖ Ha Tinh, Thanh Hoa, Nghe An, Quang Binh, Quang Tri និង Ha Tinh Hue។ លោក Phan Thanh Hai ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត Thua Thien Hue និងជាសហប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យ “បទសកវាទ៍តភ្ជាប់ទន្លេ” បានឲ្យដឹងថា៖“មហោស្រព “បទសកវាទ៍តភ្ជាប់ទន្លេ” ដែលត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ប្រារព្ធឡើងជារៀងរាល់ ២ ឆ្នាំម្ដង។ នេះជាសកម្មភាពមួយដែលមានសារៈសំខាន់ក្នុងការកំណត់តម្លៃពិសេស និងអត្តសញ្ញាណយូរអង្វែងនៃបទចម្រៀង ប្រជាប្រិយ របាំប្រជាប្រិយប្រចាំតំបន់។  បន្តភាពជោគជ័យនៃកម្មវិធីមុនៗ មហោស្រពឆ្នាំនេះ គឺជាឱកាសសម្រាប់សិប្បករ សិល្បករ សិល្បការិនី បង្ហាញសមត្ថភាព និងបង្ហាញពីភាពស្រស់ស្អាតនៃសិល្បៈប្រជាប្រិយ តាមរយៈបទចម្រៀងប្រជាប្រិយ តន្ត្រីប្រជាប្រិយ និងរបាំប្រជាប្រិយ។ តាមរយៈបទសកវាទ៍និងចម្រៀងប្រជាប្រិយ ដើម្បីតភ្ជាប់ទន្លេ តំបន់ដី និងណែនាំពីវប្បធម៌នៃតំបន់នីមួយៗនៃប្រទេសជាតិ”។

មកដល់មហោស្រពលើកនេះ ក្រុមសិល្បៈនីមួយៗបានធ្វើកម្មវិធីសិល្បៈមួយដែលមានរយៈពេល ៣៥ នាទី រួមមានបទចម្រៀងប្រជាប្រិយ តន្ត្រីប្រជាប្រិយ និងរបាំប្រជាប្រិយ អាស្រ័យលើគំនិតនៃខ្លឹមសារ និងរចនាសម្ព័ន្ធនៃកម្មវិធីសិល្បៈ ឬច្រើនជាងនេះទៅទៀត។ លោក Nguyen Thanh Hai នាយកមជ្ឈមណ្ឌលភាពយន្ត និងវប្បធម៌ខេត្ត Thua Thien - Hue បានឲ្យដឹងថា៖ “ការសម្តែងប្រភេទនេះមានលក្ខណៈជាបទចម្រៀងប្រជាប្រិយ តន្ត្រីប្រជាប្រិយ និងរបាំប្រជាប្រិយ។ ជាមួយនឹងលក្ខណៈពិសេសប្រចាំតំបន់ចំនួន ៦ នៅភូមិភាគកណ្តាលប៉ែកខាងជើង ក្នុងនោះមានចម្រៀងប្រជាប្រិយ ví dặm ចម្រៀងប្រជាប្រិយ Binh Tri Thien បន្ទាប់មកមានបទសកវាទ៍ Song Ma, Le Thuy និង Hue ជាដើម។ មហោស្រពនេះពោរពេញដោយលក្ខណៈចម្រៀងប្រជាប្រិយ”។

គណៈរៀបចំបានប្រគល់មេដាយមាសចំនួន ៨ គ្រឿង សម្រាប់ការសម្តែងឆ្នើមបំផុតចំនួន ៨ នៃមហោស្រពនេះ រួមមាន បទចម្រៀងសកវាទ៍តំណគ្នា Le Thuy (នៃមជ្ឈមណ្ឌលវប្បធម៌និងភាពយន្តខេត្ត Quang Binh) និងក្រុមសិល្បៈករ “បន្តោយ តាមខ្សែទឹក” (មជ្ឈមណ្ឌលវប្បធម៌ - ខេត្ត Quang Binh) ភាពយន្តរបស់ Ha ខេត្ត Tinh), សិល្បៈការិនីច្រៀងឯក ផ្លុំខែននៅរាត្រីព្រះច័ន្ទនៅលើកំពូលភ្នំ (មជ្ឈមណ្ឌលវប្បធម៌ និងភាពយន្តខេត្ត Thanh Hoa) និងរបាំប្រជាប្រិយក្នុងរដូវច្រូតកាត់ភូមិ Trang (មជ្ឈមណ្ឌលវប្បធម៌ និងភាពយន្តខេត្ត Quang Tri) ជាដើម។  លើសពីនេះ ឈុតសម្តែង ១២ ផ្សេងទៀត ក៏ទទួលបានមេដាយប្រាក់ក្នុងពិធីបុណ្យនេះផងដែរ។ កម្មវិធីសម្តែង ក៏ត្រូវបានអ្នកសិល្បៈករ សិល្បៈការិនីសម្តែងដើម្បីបម្រើអារម្មណ៍ទស្សនិកជននៅយប់បិទថ្ងៃទី៣០ កក្កដា ផងដែរ។

មហោស្រព “បទសកវាទ៍តភ្ជាប់ទន្លេ” ដើម្បីផ្សព្វផ្សាយចម្រៀងប្រជាប្រិយគ្រប់ប្រភេទរបស់វៀតណាមភូមិភាគកណ្តាល - ảnh 2ការសម្តែងសិល្បៈក្នុងមហោស្រព (រូបថត៖ VOV)

ឆ្នាំនេះ មេដាយមាសក្រុមទាំងមូលត្រូវបានប្រគល់ជូនអង្គភាពពីរ គឺមជ្ឈមណ្ឌលវប្បធម៌ខេត្ត Nghe An និងមជ្ឈមណ្ឌលវប្បធម៌ និងភាពយន្តខេត្ត Thua Thien - Hue។ ជាមួយនឹងទេពកោសល្យ និងការជក់ចិត្តរបស់ខ្លួន សិប្បករ សិល្បករ តារាសម្តែង និងតន្ត្រីករនាំមកជូនទស្សនិកជននូវការសម្តែងសិល្បៈប្រកបដោយគុណភាព និងគួរឲ្យទាក់ទាញខ្លាំងណាស់។ លោក Luong Duc Thang អនុប្រធាននាយកដ្ឋានវប្បធម៌មូលដ្ឋាន នៃក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានវាយតម្លៃថា៖ “មហោស្រព បទសកវាទ៍តភ្ជាប់ទន្លេ គឺជាឱកាសសម្រាប់ទស្សនិកជន និងអ្នកទស្សនាមកពីគ្រប់ទិសទីដើម្បីរីករាយជាមួយការរួមបញ្ចូលគ្នាយ៉ាងរស់រវើករវាងសិល្បៈប្រពៃណី និងសម័យទំនើប ឆ្លងតាមពិសោធពណ៌សិល្បៈដ៏ទាក់ទាញនៃវប្បធម៌ Hue និងវប្បធម៌ផ្សេងទៀតនៅបណ្តាខេត្តភាគកណ្តាលប៉ែកខាងជើង។ ទំនុកច្រៀងមានខ្លឹមសារកោតសរសើរសម្រស់ និងសេចក្តីស្នេហាប្រទេសជាតិ ណែនាំ និងលើកតម្កើងសិល្បៈ និងវប្បធម៌ប្រពៃណីរបស់តំបន់នីមួយៗ។ កម្មវិធីនេះបានបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ទស្សនិកជន និងភ្ញៀវទេសចរមកពីជុំវិញពិភពលោក”។

ការសម្តែង “បទសកវាទ៍តភ្ជាប់ទន្លេ”  រួមចំណែកក្នុងការតម្រង់ទិសសកម្មភាពវប្បធម៌ និងសិល្បៈនៅតាមមូលដ្ឋាន។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយពីលក្ខណៈវប្បធម៌នៃខេត្តភាគកណ្តាលប៉ែកខាងជើង ដល់មិត្តភ័ក្តិ និងភ្ញៀវទេសចរណ៍ទាំងជិត និងឆ្ងាយ៕

ប្រតិកម្មទៅវិញ