(VOVWORLD) - Nam Yet គឺជាកោះពិសេសមួយចំណុះប្រជុំកោះ Truong Sa របស់វៀតណាម។ កោះត្រូវបានស្គាល់ដល់ជាតំបន់ដូងនៅពាក់កណ្ដាលប្រជុំកោះ Truong Sa ដោយមានដើម ដូងចំនួន ៤០០ ។ ដើមដូងនៅទីនេះត្រូវបានធ្វើជាពូធដើម្បីនាំដាំនៅកោះផ្សេងៗទៀតរួមវិភាគទានកែលំអដីនិងនាំមកនូវពណ៌ខៀវសំរាប់ប្រជុំកោះ Truong Sa។
នេះគឺជាការវិលត្រឡបមកកោះ Nam Yet វិញពោរពេញទៅដោយការចាបើអារម្ភយ៉ាង ខ្លាំងរបស់អតីតយុទ្ធជន Truong Sa មួយរូប។ ក្នុងរយៈពេល ៣ ឆ្នាំធ្វើការងារនៅកោះ Nam Yet (១៩៩៤-១៩៩៧) វរសេនីយ៍ត្រី Vu Quang Tiep គឺជាយុទ្ធជនមួយរូបក្នុងចំណោមយុទ្ធ ជនដំបូងដែលបានដាំដើមដូងលើកោះ Nam Yet ឆ្នាំនោះ ដើម្បីក្រោយរយៈពេល ២០ ឆ្នាំ Nam Yet ក្លាយទៅជា «តំបន់ដូងរបស់ប្រជុំកោះ Truong Sa»។
«ខ្ញុំចាប់អារម្ភណ៍យ៉ាងខ្លាំងក្នុងពេលដែលធ្វើជាកសិណសាក្សីយុទ្ធជនត្រូវទ្រាំព្រអាទិត្យក្តៅដ៏ខូខៅនិងខ្វះខាតទឹកសាប។ ក្នុងពេលដែលទទួលបេសកកម្មមកទីនេះ ខ្ញុំមានគោល បំណងធ្វើប្រការអ្វីដែលមានអត្ថន័យសំរាប់សមមិត្តរបស់ខ្លួន។» ពិសេសណាស់។ ស្ថិតនៅជំរៅ ១ ម៉ែត្រក្រោមខ្បាចគឺជាស្រទាប់អាចម៍បក្សីនិងស្លឹកពុក។ នេះគឺជាប្រភពចំណីអាហារសម្បូរបែបដែលជួយដើមដូងអភិវឌ្ឍន៍ល្អក្នុងអាកាសធាតុ សាហាវ។ ដោយហេតុនេះ ពីកោះរាំងស្ងួតគ្មានអ្វីៗទាំងអស់ នាបច្ចុប្បន្ន កោះ Nam Yet ក្លាយទៅជាទីកន្លែងដែលមានភារកិច្ចរីសាយភាយពូធដូងនេះទៅដាំនៅបណ្ដាកោះផ្សេងៗ ក្នុងប្រជុំកោះ Truong Sa។