(VOVworld) - ដោយការកួបផ្សំល្អឥតខ្មោះរវាងបណ្ដាប្រធានបទ សំលៀកបំពាក់ ពន្លឺ laser និងកាំជ្រួចផ្កា Carnaval Ha Long ឆ្នាំនេះបាននាំមកជូនទស្សនិកជននូវការ សំដែង១ ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិនិងលក្ខណៈដ៏វិសេស វិសាលនៃ ប្រទេសជាច្រើនលើពិភពលោក។(ប្រភព៖vnexpress.net) នាយប់ថ្ងៃទី៨ ឧសភា Carnaval Ha Long ២០១៥ ដោយប្រធានបទ “ប្រមូលផ្ដុំ ភាពស្រស់ស្អាត-រីករាលស្នាមញញឹម”ត្រូវបានរៀបចំឡើងនៅទីក្រុង Ha Long ខេត្ត Quang Ninh ភាគខាងជើងវៀតណាម។ សំដែងរំលេចរូបភាពរបស់កម្មកររ៉ែ។ កម្មវិធីសិល្បៈមានការកួបផ្សំរវាងតន្ត្រី របាំ និងចម្រៀង ដែល សម្ដែងនៅលើឆាក និងតាមដងវិថីដែលមានប្រវែងជិត១គីឡូម៉ែត្រដោយមាន ការចូលរួមរបស់ សិល្បៈករសិល្បៈការិនីចំនួន២៧០០នាក់។ ពិធីបុណ្យនេះបានទាក់ទាញការចូលរួមរបស់ក្រុមសិល្បៈករសិល្បៈការិនីបរទេស ដូចជាថៃ ឡាវ ចិន ជាដើម។ កម្មវិធីសំដែងមានចំនួន១១ផែន រថយន្តផ្កានិងវេទិការចល័តចំនួន១០ ដែលត្រូវបានតុបតែងគួរឲ្យចាប់អារម្មណ៍។ អ្នកចម្រៀង ក្រុមតូរតន្ត្រីល្បីឈ្មោះជាច្រើនរបស់វៀតណាមក៏ចូលរួមសំដែង នៅពិធីបុណ្យនេះដែរ។ ក្នុងកម្មវិធីសំដែងបានបង្ហាញរម្មណីដ្ឋានទេសចរណ៍ជាច្រើននៃទីក្រុង Ha Long រួមជាមួយអត្តសញ្ញាណវប្បធម៌នៃតំបន់ផ្សេងៗនៅខេត្ត Quang Ninh។ កម្មវិធីឆ្នាំនេះនៅមានអត្ថន័យសំខាន់សំដៅអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវាឯកភាព ប្រទេសជាតិវៀតណាម លើកទី៦០នៃទិវារំដោះតំបន់ដីរ៉ែ និងឆ្ពោះទៅលើកទី១២៥ នៃទិវាកំណើររបស់លោកប្រធានហូជីមិញផងដែរ។ តាមគណៈចាត់តាំងថា Carnaval ឆ្នាំនេះទាក់ទាញបានការចូលរួមរបស់ ពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាង៤០ពាន់នាក់។ Từ khóa: VOVworld Carnaval Ha Long ២០១៥ ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm