(VOVworld) - នាព្រឹកថ្ងៃទី២៣ កុម្ភៈ ពោលគឺថ្ងៃទី៥តេតខែទី១តាមច័ន្ទគតិ តាម
ប្រពៃណីជារៀងរាល់ឆ្នាំ ពិធីបុណ្យទួល Dong Da ត្រូវបានប្រារពឡើងសំដៅរំលឹក
ឡើងវិញជ័យជំនះដ៏ត្រចេះត្រចង់របស់ស្ដេច Quang Trung ដែលវាយកំទេចខ្មាំង
Qing របស់ចិននៅនិទាឃរដូវឆ្នាំ១៧៨៩។
ទួល Dong Da ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ១ស្ថិតនៅលើវិថី Tay Son សង្កាត់ Quang
Trung ខ័ណ្ទ Dong Da ទីក្រុងហាណូយ។មុននេះ២២៦ឆ្នាំ ទ័ព Tay Son ក្រោមការ
ដឹកនាំរបស់វីរៈជនកសិករ Quang Trung – Nguyễn Huệ បានវាយឈ្នះលើខ្មាំង Qing
ចំនួន២៩ម៉ឺននាក់ក្នុងការប្រយុទ្ធ Ngoc Hoi – Dong Da រំដោះទាំងស្រុងរាជធានី
Thang Long(ថាំងឡង)។
|
តាំងពីពេលព្រឹកព្រលឹម មនុស្សជាច្រើនកុះករបានទៅកាន់ទីលាននៅមុខស្ដូបគោរពវិញ្ញណក្ខ័ន្ទស្ដេច Quang Trung នៅទួល Dong Da ដើម្បីទស្សនាពិធីបុណ្យ។ |
|
មុនពេលពិធីបុណ្យប្រព្រឹត្តទៅជាផ្លូវការ ក្រុមធ្វើសការៈបូជាមកពីខ័ណ្ទនានានៅរដ្ឋធានី Ha Noi ត្រៀមរៀបចំគ្រឿងសំណែនយ៉ាងហ្មត់ចត់ដើម្បីថ្វាយជូនស្ដេច Quang Trung។ |
|
គ្រឿងសំណែនរួមមាន ទៀន ផ្កា តែ នុំ ត្រូវបានរបៀចំដាក់នៅចំមុខស្ដូបរូបសំណាកស្ដេច Quang Trung។ក្រៅពីនោះ មានក្រុមខ្លះបានរៀបចំគ្រឿងសំណែនជាម្ហូបអាហារទៀតផង។
|
|
នៅខាងក្រៅខ្លោងទ្វាធំ ក្រុមដង្ហែរគ្រែស្នែង ក៏បានត្រៀមខ្លួនជាស្រេចសំរាប់
ពិធីដង្ហែរគ្រែស្នែងរបស់ស្ដេច Quang Trung និងព្រះមហាក្សត្រយានី Ngoc Han។ |
|
នៅវេលាម៉ោង៨កន្លះ ពិធីការដង្ហែរគ្រែស្នែងបានប្រព្រឹត្តទៅយ៉ាងអធឹកអធម៌។
|
|
ក្នុងសូរសម្លេងភ្លេង ស្នូរស្គរ ក្រុមដង្ហែរគ្រែស្នែងរបស់ស្ដេច Quang Trung នាំមុខក្រុមពិធីបុណ្យ។ |
|
បន្ទាប់នោះគឺគ្រែស្នែងរបស់ព្រះមហាក្សត្រយានី Ngoc Han។
|
|
ពុទ្ធបរិស័ទ្ធជាច្រើនកុះករនៃពុទ្ធសាសនិកនិកាយ Truc Lam Yen Tu នៅលើទូទាំងប្រទេសជួបជុំ ចូលរួមពិធីបុណ្យនេះ។
|
|
ពិធីបុណ្យទាក់ទាញការយកចិត្តទុកដាក់ជាពិសេសពីប្រជាជននិងស្ថាប័នសារព័ត៏មាន។ |
|
ក្រុមដង្ហែរគ្រែស្នែងឈប់នៅមុខស្ដូបស្ដេច Quang Trung។ជនចំណាស់ម្នាក់តាង នាមក្រុមទាំងអស់បានថ្លែងបទសក្ការបូជាថ្លាយស្ដេច Quang Trung |
|
បណ្ដាសាសនិកបានលុកជង្គង់ក្រោមជើងស្ដូបដើម្បីសំដែងការគោរពចំពោះវីរជន
របស់ប្រទេសជាតិ
|
|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំជាច្រើនរបស់ទីក្រុងហាណូយ អុធធូបនៅ វិហាសក្ការៈបូជាស្ដេច Quang Trung។ |
|
បន្ទាប់នោះគឺឈុតវាយស្គរយុទ្ធជ៏យនិមិត្តរួបឲ្យជ័យជំនះរបស់កងទ័ព Tay Son នាពេលធ្វើដំណើរទៅរំដោះរាជធានី ថាំងឡង។ |
|
នាពេលនេះ ទីលាននៅមុខស្ដូបស្ដេច Quang Trung គ្មានកន្លែងទំនេណា១ឡើយ។ |
|
នៅលើឆាកល្ខោន រឿងនិទានស្ដីពីការដែលទ័ព Tay Son វាយឈ្នះលើខ្មាំងឈ្លានពាន Qing ត្រូវបានសម្ដែងឡើងវិញ បង្ហាញពីចំណែក១ក្នុងប្រពៃណី ប្រវតិ្តសាស្ត្រដ៏អង់អាចក្លាហាន
របស់ប្រទេសជាតិ។
|
|
រូបភាពរបស់ស្ដេច Quang Trung រួមជាមួយបណ្ដាមេទ័ពក្រោមទង់ជ័យជំនះ
|
|
រាត្រីថ្ងៃទី៤និងព្រឹកព្រលឹមថ្ងៃទី៥តាមច័ន្ទគតិ (ពោលគឺថ្ងៃទី២៩ ៣០ ខែកុម្ភៈ ឆ្នាំ១៧៨៩) កងទ័ព Tay Son ធ្វើដំណើរយ៉ាងលឿនរហ័សទៅកាន់ភាគខាងជើង រំដោះរាជធានី Thang Long។
|
|
មេទ័ពធំរបស់កខ្មាំងឈ្លានពានរាជកាល Qing ឈ្មោះ Cen Yidong បានធ្វើ អត្តឃាតនៅភ្នំ Oc នៅជិតវិថី Chua Boc នាបច្ចុប្បន្ន។ |
|
ទទួលបានជ័យជំនះ ស្ដេច Quang Trung នាំយកមែកម៉ាក់ខៃ១ពីរាជធានីថាំងឡងមកជូនព្រះរាជបុត្រី Ngoc Han។
|
|
របាំនាគនិងរបាំទង់ចុងក្រោយកម្មវិធី សំដៅស្វាគមន៍ជ័យជំនះ ស្វាគមន៍និទាឃរដូវ បិទបញ្ចប់កម្មវិធី។ |