ពីរដ្ឋធានីហាណូយ ឆ្ពោះទៅតាមផ្លូវជាតិលេខ៦ប្រវែង៧០គីឡូម៉ែត្រ មិត្តនឹងមកដល់ទីក្រុង Hoa Binh ។ ចំងាយពីទីក្រុងដល់រោងចក្រវារីអគ្គីសនីគឺ៣គីឡូម៉ែត្រ។ សំណង់ទាំងនេះត្រូវបានកសាងនៅក្នុងល្អាងភ្នំ និងនៅលើបឹង Hoa Binh ស្ថិតនៅលើទន្លេ Da ដ៏ល្បីឈ្មោះ។ នេះគឺជាសំណង់ឧស្សាហកម្មដ៏ធំសម្បើមរបស់ផ្នែកអគ្គីសនីវៀតណាម មានភារកិច្ច៖ ទប់ទល់នឹងទឹកជំនន់ បង្កើតអគ្គីសនី ធារាសាស្ត្រ និងគមនាគមន៍ដឹកជញ្ជូនតាមផ្លូវទឹក។ មុនពេលរោងចក្រវារីអគ្គីសនី Son La បានបើកសម្ពោធន៍និងដាក់អោយដំណើការ Hoa Binh ជារោងចក្រវារីអគ្គីសនីធំបំផុតនៅវៀតណាម និងអាស៊ីអាគ្នេយ៍ ដោយបានផ្គត់ផ្គង់ មួយភាគបីនៃបរិមាណអគ្គីសនីក្នុងទូទាំងប្រទេស។ “ សេចក្តីមោទនភាពរបស់ផ្នែកអគ្គីសនីវៀតណាម”ត្រូវបានកសាងឡើងពីឆ្នាំ១៩៧៩ដល់ខែសីហាឆ្នាំ១៩៩៤ ដោយមានក្បាលតួប៊ីនម៉ាស៊ីនចំនួន៨ មានកម្លាំង១,៩២០ MW ។ ទីបង្អង់ដំណើរមួយទៀតនៅទីនេះ គឺវិមានលោកប្រធានហូជីមិញ នៅលើទួល Ong Tuong អគារប្រពៃណី វិមានគោរពវិញ្ញាណក្ខ័ន្ធបណ្ដាកម្មករវៀតណាមនិងអ្នកជំនាញការស៊ូវៀតដែលបានពលីជីវិតនៅលើសំណង់វារីអគ្គីសនីនេះ។ Từ khóa: សំណង់វារីអគ្គីសនី Hoa Binh អគ្គីសនី វៀតណាម vov ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm