(VOVworld) - បណ្ដារូបថតអំពីវៀតណាមដែលទស្សនាវដ្តីជួរមុខលើពិភពលោក National Geographic ជ្រើសរើសនិងផ្សាយក្នុងឆ្នាំ ២០១៦ បានធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍យ៉ាង ខ្លាំង។ ទស្សនាវដ្តី National Geographic នៃសមាគមភូមិសាស្ត្រជាតិអាមេរិកដែលត្រូវបាន បង្កើតឡើងមុននេះ ១៣០ ឆ្នាំល្បីឈ្មោះដោយសារបណ្ដារូបថតដែលមានចរិត លក្ខណៈសិល្បៈខ្ពស់។ ក្នុងរូបថតនេះ អ្នកឡើងភ្នំមួយរូបកំពុងឈរក្នុងរូងភ្នំ Son Doong ជារូងភ្នំធំបំផុតលើពិភពលោកដែលស្ថិតនៅឧទ្យានជាតិ Phong Nha – Ke Bang ខេត្ត Quang Binh ភាគកណ្ដាលវៀតណាម។ នៅទីកន្លែងណាមានពន្លឺព្រះ អាទិត្យគឺរុក្ខជាតិអភិវឌ្ឍន៍យ៉ាងខ្លាំងនៅទីកន្លែងនោះ។ រូបថត៖ Matthias Hauser. រដូវវស្សា(រដូវភ្លៀង) លើវាលស្រែកាំជណ្តើរនៅឃុំ Y Ty ស្រុក Bat Xat ខេត្ត Lao Cai ភាគខាងជើងវៀតណាម។ រដូវភ្លៀងចាប់ផ្តើមពីខែឧសភាហើយអូសបន្លាយដល់ខែ មិថុនា នៅភូមិព្រៃភ្នំដាច់ស្រយាលនេះ។ រូបថូតនេះត្រូវបានផ្សាយនាថ្ងៃទី ១៤ សីហា ឆ្នាំ ២០១៦។ រូបថត៖ Phero Art. កក់ត្រូវបានហាលថ្ងៃនៅភូមិ Phu My ខេត្ត Kien Giang។ ប្រជាជននៅទីនេះ ប្រមូលផលកក់ដើម្បីធ្វើឡើងកន្ទេលនិងការតាបរួមជាមួយមុខទំនិញសិប្បកម្មផ្សេងៗទៀត។ នេះគឺជារូបថតស្អាតបំផុតនាថ្ងៃទី ២៥ កញ្ញា ឆ្នាំ ២០១៦ ក្នុងនាទី Your Shot។ រូបថត៖ Hoang Thai. រូបថត «វាលធូប» ត្រូវបានជ្រើសរើសជាវណ្ណកម្មស្អាតបំផុតនាថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០១៦ ក្នុងនាទី Your Shot។ រូបថត៖ Tran Tuan Viet. ប្រជាជនហាលត្រីក្រោមពន្លឺព្រះអាទិត្យ។ ខេត្ត Kien Giang រួមជាមួយខេត្តមួយចំនួន នៅតំបន់វាលសណ្តទន្លេ Cuu Long ដើរតួនាទីសំខាន់ក្នុងផ្នែកនេសាទជលផលរបស់ វៀតណាម។ វណ្ណកម្មនេះត្រូវបានជ្រើសរើសនាថ្ងៃទី ១៩ វិច្ឆិកា ក្នុងនាទី Your Shot. រូបថត៖ Nguyen Lam. នៅទីក្រុង My Tho ភាគខាងត្បូងវៀតណាម មងនេសាទត្រូវបានអ្នកនេសាទ ពិនិត្យយ៉ាងម៉ត់ចត់បន្ទាប់ពីដំណើរនេសាទនិមួយៗ។គេពិនិត្យនិងជួសជុលមងដែល ត្រូវបានរហែកប្រកបដោយលឿនបំផុតដើម្បីត្រៀមរៀបចំឲ្យការនេសាទជាបន្ត។ រូបថត៖ Phạm Tỵ. នារីមួយរូបកំពុងប្រមូលផ្កាព្រលិតនៅវាលសណ្តទន្លេ Cuu Long ភាគខាងត្បូង វៀតណាម។ រូបថត៖ Nhan Le. នារីពីររូបកំពុងសំណះសំណាលជាមួយគ្នានៅហាងលក់ចង្កៀងគោមនៅទីក្រុងបុរាណ Hoi An។ ទីក្រុងបុរាណនេះធ្លាប់ជាកំពង់ផែរពាណិជ្ជកម្មល្បីឈ្មោះនៅអាស៊ី-អាគ្នេយ៍ពី សតវត្ស ទី ១៥ ហើយត្រូវបាន UNESCO ទទួលស្គាល់ជាបេតិក្ខភ័ន្ធពិភពលោក។ រូបថត៖ Martin Bagg. ស្នាដៃត្រូវបានថតរូបនៅ bar មួយនៅជាន់ខ្ពស់នៅទីក្រុងហាណូយ ភាគខាងត្បូង វៀតណាម។ ទីក្រុងអ៊ូអររស់រវឹកមួយដែលមិនពេលណាដែកឡើយ។ រូបថត៖ Caroline Micaela Hauger. Từ khóa: VOV WORLDរូបភាពស្អាតអស្ចារ្យវៀតណាមទស្សនាវដ្ដី National Geographic ឆ្នាំ ២០១៦ ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm