(VOV)_ក្នុងចំណោមសរសរស្នូលចំនួន៣ការកសាងសហគមន៍អាស៊ាននោះវប្បធម៌ សង្គម ទទួលបានលទ្ធផលលេចធ្លោជាងគេ ជាពិសេសគឺការផ្លាស់ប្តូររវាងប្រជាជន ផ្លាស់ប្តូរអំពីវប្បធម៌និងវិចិត្រសិល្បះ។ នាពេលកន្លងទៅ ប្រទេសជាសមាជិកអា ស៊ាននានា បានជំរុញខ្លាំងនូវការផ្លាស់ប្តូរវប្បធម៌ ដោយបង្ហាញតាមរបៀបការសម្ដែង វិចិត្រសិល្បះ ដែលក្នុងនោះមានការផ្លាស់ប្តូរផ្នែករបាំប្រពៃណីរបស់ខ្លួន។ កម្ពុជា របាំអប្សរាបានមានវត្តមានជាងពីរពាន់ឆ្នាំមកហើយ បណ្ដារូបភាពស្ដីពីរបាំអប្សរា ត្រូវបានឆ្លាក់នៅលើផ្ទាំងសិលានៅក្នុងសំណង់សាសនាលើទូទាំងប្រទេសកម្ពុជា។ ឆ្នាំ ២០០៣ របាំអប្សរាត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់មនុស្សលោក។ អប្សរាជារបាំប្រពៃណី មានកាយវិការល្វតល្វន់ ទន់ភ្លន់ ថ្លៃថ្លូរ ។ ឡាវ របាំរាំវង់៖ ជារបាំដ៏សាមញ្ញក្នុងជីវភាពរស់នៅរបស់ប្រជាជនឡាវ។ របាំចាំបា៖ ជារបាំបង្ហាញនូវការស្មោះត្រង់ សេចក្ដីសម្បាយរីករាយក្នុងជីវភាពរស់នៅ របស់ប្រជាជនឡាវ។ របាំឡាំទឿ ជារបាំសម្តែងជាក្រុម បង្ហាញនូវមនោសញ្ជេតនារបស់ប្រជាជនឡាវ ដ៏ស្មោះត្រង់ សកម្ម និងកក់ក្តៅ ថៃ របាំ Dok bua (របាំទៀននិងផ្កា) ជារបាំប្រពៃណីសម្ដែងនូវការគោរពនៅថៃ។ ផ្កាឈូកជានិមិត្តរូបនៃសំណាងល្អ។ ដូច្នេះ ការដាក់ទៀនក្រអូបនៅក្នុងផ្កាឈូកនេះ គឺសម្ដែងនូវការគោរពរបស់នាដករ នាដការិនីចំពោះទស្សនិកជន ប្រសិទ្ធិពរសូមអោយមនុស្សគ្រប់រូបមានសុខភាពល្អ និងសុភមង្គល។ របាំ Sak kara the warat ( របាំទេវតា)ជារបាំដែលយកតាមពិធីបុណ្យរបស់បរមរាជវាំងឥណ្ឌា ។ ពិធីបុណ្យនេះបានប្រារព្ធឡើង គឺបង្ហាញនូវការគោរពចំពោះព្រះមហាក្សត្រ ដែលជាដំណាងអោយទេវតា។ របាំ Chon Kai ( របាំជល់មាន់) របាំ Chon Kai ជារបាំប្រពៃណី ធ្វើអោយទស្សនិកជនគិតដល់ការប្រជល់មាន់ពោពេញទៅ ដោយចរិតលក្ខណះកំសាន្ត។ របាំឆ័ត្រ( Tari Payung ) របស់ជនជាតិ Minangkabau , Sumatera។របាំនេះត្រូវបានសម្ដែងនៅក្នុងពិធីបើកពិធីបុណ្យ ការតាំងពិព័រណ៌ឬសកម្មភាពវប្បធម៌ផ្សេងៗទៀត។ របាំ Barong ( Tari Barong) ជារបាំដ៏សាមញ្ញក្នុងជីវភាពរស់នៅរបស់ប្រជាជននៅកោះ Bali ឥណ្ឌូនេស៊ី។ តាមរយៈរបាំនេះ នាដករបានបង្ហាញនូវជំនឿនិងគោលបំណងអំពីជីវភាពរស់នៅល្អប្រសើរជាង។ របាំ Saman ( Tari Saman) ជារបាំរបស់ជនជាតិ Suku Gayo ខេត្ត Aceh ត្រូវបានសម្ដែង នៅក្នុងពិធីរំលឹកខូបអនុស្សាវរីយ៍សំខាន់ៗ។ របាំនេះបង្ហាញនូវការអប់រំ សាសនា របៀបប្រាស្រ័យទាក់ទង ការគួរសម…លៗ Từ khóa: របាំ?ប្រពៃណី របស់ Asean ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm