ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង

Chia sẻ
VOV.VN - ​អស់រយៈកាលជាង១២០ឆ្នាំក្នុងការកសាងនិងអភិវឌ្ឍន៍ រហូតមកដល់ពេលនេះ ដាណាំងបានក្លាយទៅជាទី​ក្រុង១ក្នុងចំណោមទីក្រុងទំនើប គួរអោយចង់រស់នៅបំផុតនៅវៀតណាម។

VOV.VN - ​អស់រយៈកាលជាង១២០ឆ្នាំក្នុងការកសាងនិងអភិវឌ្ឍន៍ រហូតមកដល់ពេលនេះ ដាណាំងបានក្លាយទៅជាទី​ក្រុង១ក្នុងចំណោមទីក្រុងទំនើប គួរអោយចង់រស់នៅបំផុតនៅវៀតណាម។

ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 1
ស្ថិតនៅbប៉ែកខាងត្បូង ជ្រលង HaiVan ភូមិភាគកណ្ដាលវៀតណាម ទីក្រុងដាណាំងជានគរឆ្នេរសមុទ្រមានធាតុអាកាសល្អ អំណោយផលបំផុត។
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 2
ដាណាំងមានទាំងសមុទ្រ ព្រៃ ភ្នំ។ ទន្លេ Han បានហូរឆ្លងកាត់កណ្តាលទីក្រុង ដោយពុះចែកទីក្រុងជាជា២ចំណែក គឺត្រើយខាងកើត និងត្រើយខាងលិច។ ត្រើយខាងលិចជានគរប្រវត្តិសាស្ត្រ និងត្រើយខាងកើតជាប់នឹងសមុទ្រ ដោយមានខ័ណ្ឌ Son Tra, Ngu Hanh Son ពោពេញទៅដោយសក្ដានុភាពអភិវឌ្ឍន៍។
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 3
ទន្លេ Han ស្ថិតនៅកណ្ដាលទីក្រុង បានបង្កើតឡើងទិដ្ឋភាពដ៏ស្រស់ត្រកាលពិសេសដោយឡែករបស់ខ្លួន។
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 4
ដាណាំងជាច្រកផ្លូវគមនាគមន៍នៅភាគកណ្ដាលវៀតណាម ដោយមានកំពង់ផែរ អាកាសយានដ្ឋាន ស្ថានីយ៍រទះភ្លើង។
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 5
កំពង់ផែ Tien Sa ជាកំពង់ផែពាណិជ្ជកម្មសំខាន់ផង ក៏ជាមូលដ្ឋានកងទ័ពជើងទឹក របស់ប្រជាជនវៀតណាមទៀតផង ។
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 6
ឈូងសមុទ្រដាណាំង
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 7
ឧបទ្វីប Son Tra ជាតំបន់មួយដែលនៅរក្សាបានភាពដើមសម្រស់ធម្មជាតិ ពោពេញទៅដោយសក្ដានុភាពទេសចរណ៍។
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 8
វត្ត Linh Ung នៅលើភ្នំ Son Tra
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 9
មណ្ឌលកេរ្ត៍ដំណែល រមណីដ្ឋាន Ngu Hanh Son (ខ័ណ្ឌ Ngu Hanh Son ) ជាតំបន់លេចធ្លោ១នៅដាណាំង។
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 10
ដាណាំងមានសំណង់ស្ថាប័ន្យកម្មបុរាណជាច្រើន។ នេះគឺជាវិហារដាណាំង ដែលបានកសាងឡើងតាំងពីឆ្នាំ ១៩២៣មកម្លេះ។
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 11
សារមន្ទីរវិចិត្រសិល្បះចម្លាក់ចាមដាណាំង។ សំណង់នេះបានកសាងតាំងពីឆ្នាំ ១៩១៥ ជាសារមន្ទីរ១ក្នុងចំណោមសារមន្ទីរដើមដំបូងគេនៅវៀតណាម។
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 12
ផ្សារ Han ជាផ្សារប្រពៃណីធំបំផុតនៅដាណាំង ។
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 13
ដាណាំងជាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ អប់រំធំបំផុតនៅភាគកណ្ដាលវៀតណាម ដោយមានមហាវិទ្យាល័យចំនួន១៥ សភាបណ្ឌិត សាលាជាន់ខ្ពស់ និងសាលាបណ្ដុះបណ្ដាវិជ្ជាជីវៈ។ រូបភាព ៖ មហាវិទ្យាល័យពហុវិទ្យា-មហាវិទ្យាល័យដាណាំង។
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 14
ស្ពានទន្លេ Han ជាស្ពាននិមិត្តរូបរបស់ដាណាំង ត្រូវបានកសាងរួចរាល់នាឆ្នាំ២០០០ ជាការចាប់បដិសន្ធិអោយស្ពានផ្សេងៗទៀតនៅដាណាំង។
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 15
ស្ពាន Rong ជានិមិត្តរូបថ្មី១ របស់ដាណាំង ដែលបានកសាងរួចរាល់នាឆ្នាំ ២០១៣។
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 16
ទីក្រុងដាណាំង ក្រលែកមើលពីកំពូល Son Tra
ភាពវិសេសវិសាលនៃបណ្ដាសំណង់លេចធ្លោនៅដាណាំង - ảnh 17
ដោយមានការអភិវឌ្ឍន៍លឿននិងសកម្ម រួមជាមួយលក្ខណះងាយស្រួល ដាណាំងបានក្លាយទៅជាមណ្ឌលទេសចរណ៍សំរាកលំហែកាយ និងរៀបចំព្រឹត្តិការណ៍។






ប្រតិកម្មទៅវិញ