(VOVworld)-ពេលនិទាឃៈរដូវមកដល់ម្តងៗគឺជាពេលវេលាដែលផ្កា So ជាប្រភេទ
ផ្កាដ៏សាមញ្ញនិងស្អាតបរិសុទ្ធមួយនៅស្រុក Binh Lieu ខេត្ត Quang Ninh ចាប់ផ្តើម បង្អួតសម្រស់របស់ខ្លួន។
![ពិធីបុណ្យផ្កា So បានប្រព្រឹត្តទៅនៅខេត្ត Quang Ninh ជាលើកដំបូង - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_02_02/1.jpg) |
ផ្កា So ជាប្រភេទដើមផ្កាដែលបានដាំច្រើននៅតំបន់ព្រៃភ្នំ Binh Lieu។ តាមដងផ្លូវ ចូលភូមិស្រុក និងពេាសពេញព្រៃដែលពោរពេញទៅដោយភាពបរិសុទ្ធដោយការរីកស្គុះស្គាយនៃផ្កា So។ |
![ពិធីបុណ្យផ្កា So បានប្រព្រឹត្តទៅនៅខេត្ត Quang Ninh ជាលើកដំបូង - ảnh 2](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_02_02/2.jpg) |
ផ្កា So ជាអំបូរតែ ហើយគេយកគ្រាប់ចម្រាញប្រេង ដែលនាំមកតម្លៃសេដ្ឋកិច្ចខ្ពស។ |
![ពិធីបុណ្យផ្កា So បានប្រព្រឹត្តទៅនៅខេត្ត Quang Ninh ជាលើកដំបូង - ảnh 3](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_02_02/4.jpg) |
ពិធីបុណ្យផ្កា So ត្រូវបានរៀបចំក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨និងទី២៩វិច្ឆិកា នៅភូមិ Dong Long ភូមិ Dong Tam ស្រុក Binh Lieu។ពិធីបុណ្យនេះសំដៅផ្សព្វផ្សាយនិងឧទ្ទេសនាមនូវ សក្កានុភាព ប្រៀបខ្លាំងរបស់តំបន់ ព្រមទាំងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីលេចធ្លោ ក៏ដូច ជាតម្លៃសេដ្ឋកិច្ចដោយប្រភេទផ្កានេះនាំមកជូន។ |
![ពិធីបុណ្យផ្កា So បានប្រព្រឹត្តទៅនៅខេត្ត Quang Ninh ជាលើកដំបូង - ảnh 4](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_02_02/5.jpg) |
សកម្មភាពវប្បធម៌ សិល្បៈកីឡាជាច្រើនបានប្រព្រឹត្តទៅក្នុងពិធីបុណ្យ ដូចជាការប្រឡង រៀបចំស្ពកអាហារអំណររដូវបាយថ្មីប្រពៃណី ការប្រឡងវេចនំ Cooc mo ដោយស្លឹក bong chit។ |
![ពិធីបុណ្យផ្កា So បានប្រព្រឹត្តទៅនៅខេត្ត Quang Ninh ជាលើកដំបូង - ảnh 5](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_02_02/6.jpg) |
នេះជាទំនៀមទំលាប់បុកអង្កររបស់ជនរួមជាតិនៃបណ្តាជនជាតិនៅស្រុក Binh Lieu។ ជា ធកម្មតា ការងារបុកអង្ករត្រូវការកម្លាំងរបស់មនុស្សពីពីរដល់បីនាក់។ |
![ពិធីបុណ្យផ្កា So បានប្រព្រឹត្តទៅនៅខេត្ត Quang Ninh ជាលើកដំបូង - ảnh 6](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_02_02/7.jpg) |
បន្ទាប់ពីបុកអង្កររួច គេប្រើកញ្ច្រែងសម្រាប់រែងអង្ករ ។ |
![ពិធីបុណ្យផ្កា So បានប្រព្រឹត្តទៅនៅខេត្ត Quang Ninh ជាលើកដំបូង - ảnh 7](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_02_02/8.jpg) |
នេះជាទំនៀមទំលាប់វេចនុំ cooc mo ដោយស្លឹក bong chit |
![ពិធីបុណ្យផ្កា So បានប្រព្រឹត្តទៅនៅខេត្ត Quang Ninh ជាលើកដំបូង - ảnh 8](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_02_02/9.jpg) |
តាមទំនៀមទំលាប់ ពិធីបាយថ្មីចាប់ផ្តើមពីថ្ងៃទី១០ខែទី១០តាមច័ន្ទគតិ ហើយប្រព្រឹត្តទៅ
រហូតដល់ចុងខែ។ ពីធីនេះគឺសំដៅអំណរសាទបញ្ចប់រយៈពេល១ឆ្នាំទទួលបានរោគផល
និងឧទ្ទិសដល់ជីដូនជីតាម្ចាស់ទឹកម្ចាស់ដី ហើយបួសសួងក្តីសុខសាន្តត្រ្តានសម្រាប់ក្រុម
គ្រួសារ បងប្អូនមាមីងក្នុង ស្រុកទាំងអស់គ្នា។ |
![ពិធីបុណ្យផ្កា So បានប្រព្រឹត្តទៅនៅខេត្ត Quang Ninh ជាលើកដំបូង - ảnh 9](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_02_02/10.jpg) |
នារីជនជាតិក្នុងពិធីបុណ្យផ្កា So |
![ពិធីបុណ្យផ្កា So បានប្រព្រឹត្តទៅនៅខេត្ត Quang Ninh ជាលើកដំបូង - ảnh 10](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_02_02/11.jpg) |
នេះជាទីមកដល់សម្រាប់យុវជនយុវនារីធ្វើដំណើរទេសចរណ៍នាចុងសប្តាហ៍ ហើយនេះក៏ ជាទីកន្លែងគួឲ្យទាក់ទាញសម្រាប់ អ្នកជក់ចិត្តនឹងវិស័យថតរូបស្អាតផងដែរ៕ |