ជីវិតរស់នៅរបស់សត្វចៀមនៅ Ninh Thuan

Theo VOV -
Chia sẻ

Ninh Thuan ជាខេត្ត១មានធាតុអាកាសក្តៅពេញ១ឆ្នាំ
 ​បានជាតំបន់នេះបានក្លាយទៅជាតំបន់ដ៏អស្ចារ្យរបស់ហ្វូងចៀម។

Ninh Thuan ជាខេត្ត១មានធាតុអាកាសក្តៅពេញ១ឆ្នាំ ​បានជាតំបន់នេះបានក្លាយ
ទៅជាតំបន់ដ៏អស្ចារ្យរបស់ហ្វូងចៀម។
ជីវិតរស់នៅរបស់សត្វចៀមនៅ Ninh Thuan  - ảnh 1
សត្វចៀមមានវត្តមាននៅខេត្ត Ninh Thuan មុននេះជាង១០០ឆ្នាំហើយ ដោយជនបារាំងយកមកចិញ្ចឹមពិសោធ។ Ninh Phuoc, Bac Ai, Thuan Bac ជាស្រុកចំនួន៣នៅខេត្ត Ninh Thuan មានបរិមាណសត្វចៀមច្រើនបំផុត។
ជីវិតរស់នៅរបស់សត្វចៀមនៅ Ninh Thuan  - ảnh 2
ជារៀងរាល់ថ្ងៃ នាម៉ោង៨ គេបានដេញហ្វូងចៀមចេញទៅស្រែឬឡើងទីទួលខ្ពស់ដើម្បីរកចំណី។ ចំណីរបស់សត្វចៀមគឺស្មៅ។
ជីវិតរស់នៅរបស់សត្វចៀមនៅ Ninh Thuan  - ảnh 3
ដោយធាតុអាកាសក្តៅពេញ១ឆ្នាំ បរិមាណទឹកភ្លៀងទាប គឺអូសបន្លាយក្នុងរយៈពេល៣ខែ(ពីខែកញ្ញាដល់ខែវិច្ឆកាជាប្រចាំឆ្នាំ) ជាអំណោយផលក្នុងការចិញ្ចឹមចៀមយកសាច់តែប៉ុណ្ណោះ។
ជីវិតរស់នៅរបស់សត្វចៀមនៅ Ninh Thuan  - ảnh 4
នៅខេត្ត Ninh Thuan បណ្ដាគ្រួសារចិញ្ចឹមសត្វចៀមទ្រង់ទ្រាយតូច (ពីរាប់សិបដល់២០០ក្បាល) តែងតែជួលកុមារឃ្វាលមើល។
ជីវិតរស់នៅរបស់សត្វចៀមនៅ Ninh Thuan  - ảnh 5
គ្រួសារនិមួយៗបានគូសសញ្ញាដោយឡែកលើសត្វចៀមដែលខ្លួនចិញ្ចឹម។
ជីវិតរស់នៅរបស់សត្វចៀមនៅ Ninh Thuan  - ảnh 6
កូនចិញ្ចឹមបាន៨-៩ខែមានទម្ងន់៣៥-៤០គីឡូក្រាម។ សត្វចៀមញ៉ីអាចបង្កើតកូនពី២ដល់៣ក្បាល។
ជីវិតរស់នៅរបស់សត្វចៀមនៅ Ninh Thuan  - ảnh 7
ក្នុងលក្ខណះ ធាតុអាកាសធម្មតា នាម៉ោង៤-៥រសៀល គេនឹងនាំសត្វចៀមត្រឡប់មកក្រោលវិញ។ ប្រសិនបើមានភ្លៀងខ្លាំង សត្វចៀមគឺអាចត្រឡប់មកវិញដោយខ្លួនឯងដែរ៕

ប្រតិកម្មទៅវិញ