(VOVworld) - ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំសកល ជនហាណូយជាច្រើនកុះករបានទៅថត រូបអនុស្សាវរីយ៍ សម្របខ្លួនទៅក្នុងបរិយាកាសត្រជាក់ស្រួលនៃនិទាឃរដូវ។ ដោយមានទំហំផ្ទៃដីចំនួន៧ហិចតា ចម្ការផ្កាចម្រុះពណ៌នៅខ័ណ្ឌ Long Bien បានក្លាយទៅជាទីកន្លែងគួរឲ្យទាក់ទាញចំពោះមនុស្សគ្រប់រូប។ ចម្ការផ្កាធំល្វឹងល្វើយរីកស្គុះស្គាយ។ នៅកណ្ដាលវាលផ្កានិមួយៗ គេរៀបចំបឹងទឹកសាបនិងរូបសណ្ឋានផ្ទះឈើ.. ..ធ្វើឲ្យភ្ញៀវមកទីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ គេក៏បានបង្ហាញរូបសណ្ឋានវិថីបុរាណហាណូយ វិថីបុរាណ Hoi An នៅទីនេះដែរ។ គូសង្សាចាប់ដៃគ្នាថតរូបអាពាហ៍ពិពាហ៍។ ស្នាមញញឹមរបស់ក្រមុំហាណូយមួយនាក់។ ជំនាន់ទាំង៣ក្នុងក្រុមគ្រួសារផ្ដិតយកពេលវេលាជួបជុំគ្នាកក់ក្ដៅនៃនិទាឃរដូវ។ Từ khóa: VOVworld និទាឃរដូវ ថតរូប ហាណូយ ផ្កា ឆ្នាំថ្មី ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm