នាព្រឹកថ្ងៃទី ២៣ តុលា ការធ្វើសមយុទ្ធពិតទប់ទល់នឹងគ្រោះធម្មជាតិក្នុងតំបន់អាស៊ាន ឆ្នាំ ២០១៣ (ARDEX-13) នៅឃុំ Thuy An ស្រុក Ba Vi ទីក្រុងហាណូយ (វៀតណាម) បានប្រព្រឹត្តទៅ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Hoang Trung Hai រដ្ឋមន្ត្រីក្រសួង ការពារប្រទេសវៀតណាម នាយឧត្តសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនិងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការទប់ទល់នឹងខ្យល់ព្យុះ មជ្ឈឹម លោក Cao Duc Phat និងអគ្គលេខាធិការអាស៊ាន លោក Le Luong Minh រួម ជាមួយតំណាងនៃប្រទេសជាសមាជិកអាស៊ានចំនួន ១០ បានចូលរួមព្រឹត្តិការណ៍នេះ។ Phó Thủ tướng Hoàng Trung Hải đến dự khai mạc Diễn tập thực binh ứng phó thiên tai ARDEX 13. ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានចូលរួមពិធីបើក ការធ្វើសមយុទ្ធពិតទប់ទល់នឹងគ្រោះធម្មជាតិ ARDEX 13។ ការធ្វើសមយុទ្ធពិតទប់ទល់នឹងគ្រោះធម្មជាតិបានចាប់ផ្តើមដោយសេណារីអ៊ូខ្យល់ព្យុះ “Neptune” ដែលបានបោកបក់លើវាលទំនាប Bac Bo ភាគខាងជើងវៀតណាម ដោយ បង្កមហន្តរាយដ៏ធ្ងន់ធ្ងរ។ កំលាំងស្វែងរកនិងជួយសង្គ្រោះនៃបណ្ដាប្រទេសអាស៊ាន បាន សហការធ្វើសមយុទ្ធតាមសេណារីអ៊ូនិងផ្តល់ជំនួយសុខាភិបាលនៅទីនេះ។ តាមរយៈការធ្វើសមយុទ្ធនេះភាគីនានាបានចែករំលែកបទពិសោធន៍និងដក់ស្រង់ មេរៀនជាក់ស្តែងសំដៅទប់ទល់ នឹងគ្រោះធម្មជាតិប្រកបដោយមានប្រសិទ្ធភាព។ រូបភាពមួយចំនួនក្នុងការធ្វើសមយុទ្ធ ចាប់ផ្តើមការធ្វើសមយុទ្ធ។ កាធ្វើសមយុទ្ធដោយប្រធានបទ“ស្វែងរកនិងជួយសង្គ្រោះក្នុងឧប្បត្តិហេតុ ដោយជាតិគីមី” កំលាំងជួយពន្លាក់អគ្គីភ័យកំពុងខំប្រឹងប្រែងពន្លាក់អគ្គីភ័យនៅរោងចក្រគីមី។ កំលាំងជួយសង្គ្រោះត្រូវបានប្រដាប់របាំងមុខការពារសារធាតុពុល។ បណ្ដាយុទ្ធជនប្រញ៉ប់ប្រញ៉ាលជួយជនរងគ្រោះក្នុងការផ្ទុះរោងចក្រគីមី។ កំលាំងវិស្វកម្មកំពុងតភ្ជាប់ស្ពានពេញមួយដើម្បីជម្លៀសប្រជាជនជៀសផុតពីតំបន់ទឹក ជំនន់។ កំលាំងជួយសង្គ្រោះបានអនុវត្តរាល់វិធានការជាច្រើនសំដៅជម្លៀសប្រជាជនយ៉ាង ឆាប់រហ័សដោយមជ្យោយបាយគ្រប់ប្រភេទ។ កំលាំងជួយសង្គ្រោះដំណើរការធ្វើសមយុទ្ធ “ការស្វែងរកជនរងគ្រោះក្នុងសំណង បាក់រលំ។ អនុវត្តន៍សង្គ្រោះបថមនៅនឹងកន្លែង។ បញ្ជូនជនរងគ្រោះពីកន្លែងរកើតហេតុ។ បណ្ដាមន្ទីពេទ្យទ័ពត្រូវបានបង្កើតយ៉ាងឆាប់រហ័សបន្ទាប់ពីគ្រោះថ្នាក់ក្រោយកើតមានឡើង។ Từ khóa: VOVការធ្វើសមយុទ្ធពិតទប់ទល់គ្រោះធម្មជាតិតំបន់អាស៊ាន ឆ្នាំ ២០១៣ ARDEX-13 ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm