(VOVworld/Dantri) - «ផ្កាឈូក» គឺជាឈ្មោះនៃការតាំងពិណ៌មួយដែលទើបនឹង
បើក នាយប់ថ្ងៃទី ១២ ឧសភា នៅមជ្ឈមណ្ឌលជួបប្រាស្រ័យវប្បធម៌វិថីបុរាណ
ក្រុងហាណូយ (លេខ ៥០ វិថី Dao Duy Tu)។ ការតាំងពិណ៌នេះត្រូវបានគណៈកម្ម
ការគ្រប់គ្រងវិថីបុរាណ ទីក្រុងហាណូយសហការជាមួយក្រុមវិចិត្រករចំណុះ
មជ្ឈមណ្ឌល UNESCO វិចត្រកម្មទីក្រុង ហាណូយរៀបចំឡើង។ ការតាំងពិពណ៌
បានបង្ហាញគំនូរខ្មុកម្រាក់និងគំនូរប្រេងចំនួន ៤២ ផ្ទាំងរបស់វិចិត្រករចំនួន
៤ រូបគឺ៖ លោកស្រីPham Thi Thanh Mai លោក Dang Dinh Ngo លោក Bui
Trong Du និងលោក Vu Tuyen។
គោលដៅនៃការតាំងពិពណ៌នេះគឺសំដៅលើកដម្កើងភាពស្រស់ស្អាតអាស្ចារ្ស
របស់ផ្កាឈូកជាផ្កាមួយប្រភេទដែលបានផ្សាភ្ជាប់ជាមួយលោកប្រធានហូជីមិញ។
ការតាំងពិពណ៌នេះបាននាំមកជូនទស្សនិកជនរូបភាពថ្មីអំពីភាពស្អាតរបស់
ផ្កាឈូក។ ការតាំងពិពណ៌បានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ១២ ដល់ទី ៣០ ឧសភា។
សូមអញ្ជើញលោកអ្នកលាងទស្សនាកំសាន្តគំនូរមួយចំនួន៕