(VOVWORLD)-នាពេលកន្លងមក អ្នកយកព័ត៌មានកាណាល់ផ្សាយជាភាសា បរទេស VOV5 មួយក្រុមបានមកដល់ស្រុក Muong Nhe ខេត្ត Dien Bien ដើម្បីសាក សួរសុខទុក្ខនិងជូនអំណោយសំរាប់ជនរួមជាតិជាជនជាតិភាគតិចនិងយុទ្ធជន កងទ័ពការពារព្រំដែននៅទីនេះ។ លោកស្រី Doan Thi Trung នាយិការកាណាល់ នាព្រឹកថ្ងៃទី៥ធ្នូ ក្រុមបានអញ្ចើញមកដល់ឃុំ Sen Thuong ស្រុក Muong Nhe កម្មវិធីដោយប្រធានបទ “មនោសញ្ចេតនាព្រំដែន” គឺជាបំណងប្រាថ្នារបស់ក្រុមនាំមនោសញ្ចេតនាមកដល់ជនរួមជាតិជាជនជាតិភាគតិចនៅដំបន់ឆ្ងាយដាច់ស្រយាល បណ្ដាចំណែកអំណោយជាសមភារៈចាំបាច់ ស្បៀងអាហារ មីកញ្ចប់ ភួយនិងអាវ អំណោយសរុបមាន៤០០ចំណែក នាយិការរងកាណាល់ VOV5 លោកស្រី Nguyen Thi Thuy Lan រួមជាមួយអ្នកយកព័ត៌មាន អ្នកនិពន្ធក្នុងក្រុមកំពុងរៀបចំអំណោយ នាយិការកាណាល់លោកស្រី Doan Thi Trung កំពុងថតរូបអនុស្សាវរីយ៍ដ៏គួរឲ្យចងចាំរបស់កម្មវិធី ប្រជាជននិងប្អូនៗសិស្សានុស្សិសបានមកយ៉ាងកុះករ អ្នកណាក៏សប្បាយរីករាយរងចាំដល់វេនទទួលអំណោយ ប្រធានក្រុមលោកស្រី Doan Thi Trung បានជូនអំណោយនិងជូនពរបុណ្យចូលឆ្នាំដល់ប្រជាជន បណ្ដាយុទ្ធជនការពារព្រំដែនក៏បានជួយគណៈប្រតិភូបែងចែកអំណោយដល់សិស្សានុស្សិស អ្នកយកព័ត៌មាន Lan Anh បានជូនអំណោយឲ្យកុមារាកុមារី អំណោយសំរាប់សិស្សានុស្សិសរួមមានអាវ ឧបកររៀនសូត្រ នំស្កនិងទឹកដោះគោ ចំពោះគ្រួសារជាច្រើននៅទីនេះ នេះជាអំណោយពិសេសដ៏មានអត្ថន័យក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំរបស់ជនជាតិ Ha Nhi (ទី១៦ធ្នូ)ជិតខិតមកដល់។ ក្រុមការងាររួមជាមួយប្អូនៗកុមារាកុមារីនិងអ្នកគ្រូថតរូបទុកជាអនុស្សាវរីយ៍ នាព្រឹកថ្ងៃដ៏ដែល ក្រុមការងារបានជូនអំណោយដល់គ្រួសារក្រីក្រនៅទីនេះ នាយប់ថ្ងៃដ៏ដែល ក្រុមការងារ VOV5 រួមជាមួយយុទ្ធជននៅទីនេះរៀបចំកម្មវិធីរាត្រីចម្រៀង “មនោសញ្ចេតនាព្រំដែន” បំរើជនរួមជាតិ Nguyen Anh Tu អ្នកយកព័ត៌មានកាណាល់ VOV3 បានសម្ដែងបទចម្រៀងប្រជាប្រិយ មនុស្សមនាកាន់ដៃជនរួមជាតិរាំយ៉ាងសប្បាយរីករាយ សាលា Ta Lo San មានតែអ្នកគ្រូចំនួន២នាក់ប៉ុណ្ណោះ ក្នុងការរ៉ាប់រងបង្រៀនដល់សិស្សានុសិស្សពីថ្នាក់ទី១ដល់ថ្នាក់ទី៥ក្នុងភូមិ បញ្ចប់ដំណើរធ្វើការក្រុមបានមកទស្សនាប៉ុស្តិការពារព្រំដែន Ta Lo San និងជូនអំណោយសំរាប់យុទ្ធជននៅទីនេះ៕ ផ្សាយជាភាសាបរទេសជាប្រធានក្រុម។ Từ khóa: ក្រុមការងារ VOV5 សាកសួរសុខទុក្ខ ចែកជូនអំណោយ ដំបន់ព្រៃភ្នំ ខេត្ត Dien Bien ភាគពាយ័ព្យ វៀតណាម vovworld ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm