គណៈប្រតិភូបក្ខភាគខេត្ត​ Dak Lak មានជំនឿជាក់​ទៅលើជោគជ័យ​នៃ​មហាសន្និបាតិ​លើកទី ១៣ របស់បក្ស

Chia sẻ
(VOVWORLD) - កសាង ខេត្ត Dak Lak ឲ្យកាន់តែសម្បូរធូធា អរិយធម៌ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺកសាង Buon Ma Thuot ឲ្យក្លាយទៅជាទីក្រុងមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen 
គណៈប្រតិភូបក្ខភាគខេត្ត​ Dak Lak មានជំនឿជាក់​ទៅលើជោគជ័យ​នៃ​មហាសន្និបាតិ​លើកទី ១៣ របស់បក្ស - ảnh 1កិច្ចប្រជុំរបស់ គណៈប្រតិភូបក្ខភាគខេត្ត Dak Lak (រូបថត៖ laodong.vn)

នៅក្នុងកិច្ចប្រជុំរបស់ គណៈប្រតិភូបក្ខភាគខេត្ត Dak Lak ដែលចូលរួមមហាសន្និបាតលើកទី ១៣ របស់បក្សកាលពីថ្ងៃទី ១២ ខែមករានោះ លោក Pham Minh Tan លេខារងអចិន្ត្រៃយ៍គណកម្មាធិការបក្សខេត្ត Dak Lak បានឲ្យដឹងថា៖ “ដោយមានការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់ ក្នុងស្មារតីសាមគ្គីភាពនិងឯកភាព គណៈប្រតិភូបក្ខភាគខេត្ត Dak Lak នឹងអនុវត្តយ៉ាងពេញលេញនូវខ្លឹមសារកម្មវិធី ដែលមហាសន្និបាតបក្សលើកទី ១៣ បានកំណត់របស់បក្ស ជាមួយស្មារតីទទួលខុសត្រូវ វិន័យបក្ស ដើម្បីរួមចំណែកដល់ជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស យើងខ្ញុំសង្ឃឹមថា ក្រោយជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្សនោះ ខេត្ត Dak Lak អនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ដែលតភ្ជាប់នឹងការអនុវត្ត សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតតំណាងបក្ខភាគខេត្តលើកទី ១៧ អាណត្តិ ២០២០ - ២០២៥ គឺកសាង ខេត្ត Dak Lak ឲ្យកាន់តែសម្បូរធូធា អរិយធម៌ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺកសាង Buon Ma Thuot ឲ្យក្លាយទៅជាទីក្រុងមជ្ឈមណ្ឌលនៃតំបន់ Tay Nguyen ផងដែរ”៕

ប្រតិកម្មទៅវិញ