លោក Phan Mai Hung សាស្ត្រាចារ្យរង - បណ្ឌិត និងជាអនុប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាម (រូបថត៖ laodong.vn) |
ជាក់ស្ដែង លោក Phan Mai Hung បានសង្កត់ធ្ងន់ថា៖ “ ខ្ញុំគិតថាមានអព្ភូតហេតុដ៏អស្ចារ្យដ៏សំខាន់ចំនួន ៣ ក្រោមការដឹកនាំរបស់បក្ស ដែលប្រជាជនវៀតណាមសម្រេចបាន។ អព្ភូតហេតុដ៏អស្ចារ្យទីមួយ គឺវៀត ណាមបានវាយឈ្នះអាណានិគមនិយមបារាំង។ រាល់ចលនាប្រឆាំងពួកបារាំងមុន ៗ គឺសុទ្ធតែទទួលបរាជ័យ។ រហូតដល់ពេលបក្សកុម្មុយនិស្តវៀតណាបានចាប់បដិសន្ធិមក រាល់ចលនាស្នេហាជាតិត្រូវបានប្រមូលផ្ដុំក្នុងទិសដៅតែមួយ។ ចលនាបដិវត្តដើមដំបូងដែលបក្សដឹកនាំប្រជាជនគឺចលនាបដិវត្តនៅឆ្នាំ ១៩៣០-១៩៣១ ជាពិសេសគឺចលនា Xo Viet - Nghe Tinh ។ ជាមួយនឹងយុទ្ធនាការហូជីមិញប្រវត្តិសាស្ត្រមហាជ័យជំនះនោះ ប្រទេសជាតិទទួលបានឯកភាពនាថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥។ សញ្ញាសម្គាល់មួយទៀត គឺ ការដឹកនាំរបស់បក្សក្នុងការផ្លាស់ប្ដូរថ្មីប្រទេសជាតិ។ រហូតមកដល់ពេលនេះ យើងអាចបញ្ជាក់បានថាជ័យជំនះនៃការផ្លាស់ប្ដូរថ្មីប្រទេសជាតិក៏ជាជោគជ័យដ៏អស្ចារ្យមួយផងដែរ”៕