មហាសន្និបាតបក្សលើកទី១២៖សាធារណមតិអន្តរជាតិវាយតម្លៃខ្ពស់នូវយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម

Chia sẻ
(VOVworld)-មហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមនៅតែ ជាប្រធានបទដែលបានសារព័ត៌មានអន្តរជាតិយកចិត្តទុកដាក់ហើយបញ្ហាមួយ

មហាសន្និបាតបក្សលើកទី១២៖សាធារណមតិអន្តរជាតិវាយតម្លៃខ្ពស់នូវយថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម - ảnh 1
សាធារណមតិអន្តរជាតិវាយតម្លៃខ្ពស់នូវ យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាម


(VOVworld)-មហាសន្និបាតលើកទី១២របស់បក្សកុម្មុយនិស្តវៀតណាមនៅតែ ជា ប្រធានបទដែលបានសារព័ត៌មានអន្តរជាតិយកចិត្តទុកដាក់ហើយបញ្ហាមួយ​ក្នុង ចំណោមបញ្ហាទាក់ទាញចម្បងគឺគោលនយោបាយសេដ្ឋកិច្ចនិងយថាទស្សន៍ អភិវឌ្ឍន៍របស់វៀតណាមនាប៉ុន្មានឆ្នាំខាងមុខ។ អ្នកជំនាញការអន្តរជាតិនានា បានវាយតម្លៃសកម្មទៅលើការខំប្រឹងប្រែងកែទម្រង់របស់វៀតណាមដោយចាត់
ទុកថា វៀតណាមគប្បីឆ្លៀតយកឱកាសបច្ចុប្បន្នដើម្បីអាចក្លាយទៅជាមជ្ឈ មណ្ឌលនាំចេញជួរមុខនៅទ្វីបអាស៊ី។ អ្នកជំនាញការអំពីវៀតណាម លោក
Christian Lewis បានពិនិត្យថា បន្ទាប់ពីមហាសន្និបាតបក្សលើកទី១២ វៀត ណាមនឹងបន្តក្តាប់ជាប់គោលនយោបាយកែទម្រង់សេដ្ឋកិច្ចនិងពាណិជ្ជកម្មនា
បច្ចុប្បន្ន។ ក្នុងពេលជាមួយគ្នានោះ អ្នកជំនាញការ Carl Thayer នៅវិទ្យាស្ថាន ការពារជាតិអូស្រា្តលីក៏បានពិនិត្យថា បន្ទាប់ពីមហាសន្និបាតប​ក្សលើកទី១២នេះ គោលនយោបាយកិច្ចការបរទេសរបស់វៀតណាមបន្តផ្សាភ្ជាប់ជាមួយនឹងបញ្ហា ចំនួន៣គឺកំណើនសេដ្ឋកិច្ច សមាហរណកម្មអន្តរជាតិ និងបង្កើនសមត្ថភាពយោ
ធា។ តាមលោក Thayer ថា វៀតណាមនឹងជម្រុញដំណើរការធ្វើសមាហរណកម្ម អន្តរជាតិក្នុងនោះសមាហរណកម្មសេដ្ឋកិច្ចជាអាទិភាពចំបង។

        ពិនិត្យអំពីបរិយាកាសវិនិយោគនៅវៀតណាម អត្ថបទស្តីពីមហាសន្និបាត បក្សលើកទី១២បានចុះផ្សាយក្នុងថ្ងៃដដែលលើទំព័រវែបអេឡិកត្រូនិក “Finacial
Times” បានចាត់ទុកថា វៀតណាមកំពុងទទួលបានផលប្រយោជន៍ពីការដែល អ្នកផលិតនានាកំពុងស្វែងរកទីតាំងថ្មីសំដៅកាត់បន្ថយចំណាយ បន្ទាប់ពីស្ថាន ភាពបង្កើនប្រាក់បៀវត្សនៅប្រទេសមួយចំនួនដូចជាថៃនិងចិន។ ក្នុងពេលជាមួយ
គ្នានោះ Japan Timesរបស់ជប៉ុនបានដកស្រង់ការពិនិត្យនៃមូលនិធិអន្តរជាតិ IMF
បានចាត់ទុកថា ប្រសិនបើសម្រេចបាន កំណើន GDP ក្នុងកម្រិត៧%ក្នុង១ឆ្នាំ
នារយៈពេល៥ឆ្នាំខាងមុខ វៀតណាមនិង ក្លាយទៅជាខឿនសេដ្ឋកិច្ចមួយអភិវឌ្ឍ
ឆាប់រហ័សបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

ប្រតិកម្មទៅវិញ