ក្នុងជីវភាពរស់នៅយ៉ាងអ៊ូអរនៃឃុំ Chau Thanh ខេត្ត Vinh Long មានយុវជនម្នាក់ជាមួយនឹងស្នាមញញឹមទន់ភ្លន់ បាតដៃកាន់កន្ត្រៃកាត់សក់យ៉ាងប៉ិនប្រសព។ ធ្វើការបណ្តើរ លោកបានសំណេះសំណាលយ៉ាងរាក់ទាក់ជាមួយភ្ញៀវ អំពីអត្ថន័យដ៏ថ្លៃថ្លានៃការបរិច្ចាកឈាមចំពោះសហគមន៍។ នោះគឺលោកគីម ង៉ុក ហាវ សមាជិកសមាគមកាកបាទក្រហមឃុំ Chau Thanh ខេត្ត Vinh Long។ លោក ហាវ គឺជាគំរូឆ្នើម ក្នុងចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជាមួយនឹងការបរិច្ចាគឈាមមនុស្សធម៌ចំនួន ២០ លើក លោកបានចូលរួមចំណែកផ្សព្វផ្សាយស្មារតីនៃសេចក្តីស្រឡាញ់រាប់អានគ្នាទៅវិញទៅមករបស់ប្រជាជាតិ។
វិញ្ញាបនប័ត្រ និងប័ណ្ណសរសើរ ចំពោះការរួមចំណែករបស់ លោក គីម ង៉ុក ហាវ ។ រូបថត៖ ថាច់ត្រាវិញ/VOV-ដីសណ្តរទន្លេ Cuu Long |
កើតក្នុងឆ្នាំ ១៩៨៨ លោកគីម ង៉ុក ហាវ ធំដឹងក្តីក្នុងគ្រួសារជនជាតិខ្មែរមួយដែលមានស្ថានភាពលំបាកមួយនៅឃុំ Chau Thanh ខេត្ត Vinh Long។ កាលនៅវ័យ ១៩ ឆ្នាំ ពេលកំពុងបម្រើក្នុងជួរកងទ័ព លោក ហាវ បានចូលរួមក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាលើកដំបូងតាមការអំពាវនាវរបស់មេបញ្ជាការអង្គភាពទ័ពដែលលោកកំពុងឈរជើង។ រំលឹកពីការបរិច្ចាកឈាមលើដំបូងរបស់ខ្លួន លោក ហាវ បានចែករំលែកថា៖ “ពេលបម្រើក្នុងជួរកងទ័ពក៏មានកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្តផងដែរ មេបញ្ជាការថា បើយើងមានសុខភាពល្អ គួរបរិច្ចាគឈាម ដោយចាត់ទុកថា នោះជាការជួយដល់សហគមន៍។ ខ្ញុំបានទៅពិនិត្យ និងបរិច្ចាកឈាម។ បន្ទាប់ពីបរិច្ចាគ ខ្ញុំមានអារម្មណ៍ល្អ ដូច្នេះរាល់ពេលដែលមានឱកាស ខ្ញុំតែងតែព្យាយាមទៅបរិច្ចាគឈាម”។
អារម្មណ៍ពោរពេញដោយអត្ថន័យនិងសេចក្តីរីករាយក្នុងការជួយសង្រ្គោះមនុស្ស ដែលជំរុញទឹកចិត្តលោកឱ្យបន្តដំណើរការមនុស្សធម៌នេះ។ បន្ទាប់ពីត្រូវបានរំសាយចេញពីជួរកងទ័ព លោក ហាវ បានធ្វើការយ៉ាងលំបាកអស់រយៈពេលជិត ១០ ឆ្នាំនៅទីក្រុងហូជីមិញ ដោយធ្វើការជាអ្នកស៊ីឈ្មួល និងរៀនធ្វើជាជាងកាត់សក់។ ទោះបីគាត់មានជីវភាពលំបាកក៏ដោយ គាត់នៅតែបរិច្ចាគឈាមគ្រប់ពេលដែលលោកមានឱកាស។ នៅឆ្នាំ២០១៨ លោកបានវិលត្រឡប់មកស្រុកកំណើតវិញ បើកហាងកាត់សក់និងបានរៀបមង្គលការ។ ទោះបីជាជីវភាពគ្រួសាររបស់លោកមិនទាន់បានធូធារក៏ដោយ ប៉ុន្តែលោកហាវនៅតែចូលរួមសកម្មភាពស្ម័គ្រចិត្ត និងបរិច្ចាគឈាមស្ម័គ្រចិត្តជាប្រចាំ។ សម្រាប់រូបលោក ការបរិច្ចាកឈាមមិនត្រឹមតែជាសកម្មភាពដ៏ថ្លៃថ្លាប៉ុណ្ណោះទេ ថែមទាំងនាំមកនូវភាពរីករាយនិងសុខភាពទៀតផង។ លោកបានសំណេះសំណាលថា៖ “នៅពេលបានបរិច្ចាគឈាមមកផ្ទះវិញ ខ្ញុំថ្នមកម្លាំងមួយថ្ងៃ ញ៉ាំអាហារមានជីវជាតិ ហើយមិនធ្វើការងារធ្ងនើធ្ងរឡើយ។ បន្ទាប់មកប្រហែល ៤ ថ្ងៃក្រោយ ខ្ញុំអាចធ្វើការបានធម្មតា។ ការបរិច្ចាគឈាមក៏ជួយឱ្យរាងកាយរំលាយអាហារបានល្អប្រសើរដែរ ព្រោះនៅពេលដែលអ្នកផ្តល់ឈាមក្នុងបរិមាណជាក់ស្តែង អ្នកនឹងចិញ្ចឹមវា ហើយរាងកាយនឹងផលិតឈាមថ្មី និងកោសិកាឈាមក្រហមថ្មី”។
ដើម្បីមានសុខភាពល្អសម្រាប់ការបរិច្ចាកឈាម លោក ហាវ តែងតែផ្ដោតលើការទទួលទានអាហារមានជីវជាតិ ហាត់ប្រាណ និងលេងកីឡាជាប្រចាំ។ លើសពីនេះ លោក Hao តែងតែរក្សាស្មារតីសុទិដ្ឋិនិយម ស្រឡាញ់ជីវិត និងផ្សព្វផ្សាយដល់មនុស្សជុំវិញខ្លួនជាច្រើន ជាពិសេសយុវជនក្នុងមូលដ្ឋាន។ រាល់ការខិតខំប្រឹងប្រែងរបស់លោក Kim Ngoc Hao ត្រូវបានទទួលស្គាល់តាមរយៈវិញ្ញាបនបត្រនៃគុណតម្លៃនិងការទទួលស្គាល់ជាច្រើនពីឃុំ Chau Thanh។ សមាគមកាកបាទក្រហមឃុំក៏បានស្នើឱ្យខេត្ត Vinh Long កោតសរសើរនិងលើកតម្កើងគំរូដ៏ភ្លឺស្វាងនេះ។ លោក Le Hoai Linh ប្រធានសមាគមកាកបាទក្រហម Chau Thanh បានឲ្យដឹងថា៖ “លោក ហាវ មានស្មារតីខ្ពស់សម្រាប់សហគមន៍ មានចិត្តសប្បុរសចង់ជួយអ្នកដទៃ ទោះបីជាគ្រួសារបស់លោកមិនសូវធូរស្បើយក៏ដោយ ក៏ប៉ុន្តែ នៅពេលមានការបរិច្ចាគឈាម នៅតែចូលរួមយ៉ាងសកម្មក្នុងរាល់យុទ្ធនាការបរិច្ចាគឈាម រួមចំណែកជួយក្រុង ស្រុក សម្រេចគោលដៅ”។
លោក គីម ង៉ុក ហាវ ចូលរួមបរិច្ចាកឈាមនៅមូលដ្ឋាន។ រូបថត៖ ថាច់ត្រាវិញ/VOV-ដីសណ្តទន្លេ Cuu Long |
ចលនាបរិច្ចាគឈាមស្ម័គ្រចិត្តនៅឃុំ Chau Thanh ធ្លាប់មានគេចូលរួមជាច្រើន ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ចំនួនអ្នកបរិច្ចាគឈាមមានការថយចុះខ្លាំងដែរ។ ក្នុងបរិបទនោះ ការតស៊ូព្យាយាមរបស់លោក គីម ង៉ុក ហាវ កាន់តែមានអត្ថន័យ។ គាត់មិនត្រឹមតែជាអ្នកបរិច្ចាគឈាមជាប្រចាំប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃការបំផុសគំនិត រួមចំណែកធ្វើឱ្យមូលដ្ឋានដែលគាត់រស់នៅ ក្លាយទៅជាអង្គភាពនាំមុខ ក្នុងចំណោមអង្គភាពឈានមុខគេក្នុងការប្រមូលផ្តុំបរិច្ចាគឈាមនៅក្នុងឃុំ។
គីម ង៉ុក ហាវ ជាជាងកាត់សក់សាមញ្ញម្នាក់ដែលមានទឹកចិត្តសប្បុរស គឺជាសក្ខីភាពដែលថា គ្រាន់តែមានបេះដូង មនុស្សគ្រប់គ្នាអាចបង្កើតអព្ភូតហេតុបាន។ គំរូរបស់លោកនឹងបន្តបំផុសគំនិត ដើម្បីឱ្យចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្តអាចអភិវឌ្ឍន៍កាន់តែច្រើនឡើង ដើម្បីសង្គមមួយដែលពោរពេញដោយក្តីស្រឡាញ់ និងការចែករំលែក៕