អះអាងពីសារៈសំខាន់របស់អាស៊ានក្នុងបរិបទថ្មី

Chia sẻ
(VOVWORLD) - ក្រោមប្រធានបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤២ បានបើកជាផ្លូវការនៅកោះ Labuan Bajo ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី ៩ ឧសភា។ កិច្ចប្រជុំបានអះអាងពីបំណងប្រាថ្នា និងការខិតខំប្រឹងប្រែងរបស់ប្រទេសសជាមាជិក ដើម្បីនាំអាស៊ានក្លាយទៅជាចំណុចស្នូល កម្លាំងចលករកំណើនជាមួយតួនាទីដឹកនាំក្នុងដំណើរការសហប្រតិបត្តិការ និងតភ្ជាប់ក្នុងតំបន់ ជាពិសេសក្នុងការវិវឌ្ឍដ៏ស្មុគស្មាញ និងពិបាកទាយទុកជាមុននៃស្ថានភាពតំបន់ និងពិភពលោក។
អះអាងពីសារៈសំខាន់របស់អាស៊ានក្នុងបរិបទថ្មី - ảnh 1ទង់ជាតិរបស់ប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅ Labuan Bajo ភាគខាងកើត Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី។ រូបថត៖ រ៉យទ័រ

ប្តេជ្ញាស្តារខឿនសេដ្ឋកិច្ចតាមទិសដៅប្រកបដោយនិរន្តរភាពជាង

កិច្ចប្រជុំបានប្រព្រឹត្តិទៅក្នុងបរិបទ ដែលសកម្មភាពសេដ្ឋកិច្ចទ្រង់ទ្រាយសកលជួបប្រទះនឹងការលំបាកជាច្រើន ហើយរាល់ការវិវឌ្ឍដ៏ធំធេងនៅតាមតំបន់មួយចំនួនកំពុងធ្វើឲ្យពិភពលោកមានគ្រោះអាសន្នធ្លាក់ចូលក្នុងវិបត្តិដ៏ធ្ងន់ធ្ងរអំពីសន្តិសុខថាមពល សន្តិសុខស្បៀងអាហារ អតិផរណា និងឱនភាពសេដ្ឋកិច្ច។ កត្តាទាំងនេះជះឥទ្ធិពលយ៉ាងខ្លាំងក្លាពីដល់ខឿនសេដ្ឋកិច្ចអាស៊ាន ដែលធ្លាប់ពឹងផ្អែកជាច្រើនលើកត្តាខាងក្រៅ។ ដូច្នេះហើយ ការស្ដារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចបាន

ក្លាយទៅជាចំណុចផ្តោតសំខាន់ក្នុងកិច្ចប្រជុំកំពូលអាស៊ានហើយជាប្រធានបទដ៏សំខាន់នៃការពិភាក្សាររវាងថ្នាក់ដឹកនាំអាស៊ាន និងប្រទេសដៃគូជាបន្តបន្ទាប់នាពេលកន្លងទៅ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកនេះ អាស៊ានមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីតម្រូវការត្រូវសម្របសម្រួលគ្នាធ្វើសកម្មភាព ចាប់ពីដំណោះស្រាយរបស់ប្រទេសនីមួយៗ រហូតដល់ដំណោះស្រាយក្នុងតំបន់។

ចំណុចថ្មីនៃកិច្ចប្រជុំលើកនេះគឺ ភាពសម្បូរបែប និងពិពិធកម្មក្នុងសម័យពិភាក្សានានារបស់ថ្នាក់ដឹកនាំអំពីបញ្ហាមានការយកចិត្តទុកដាក់ក្នុងដំណើរការកសាងសហគមន៍។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ គ្រោងនឹងអនុម័តលើឯកសារសំខាន់ៗជាច្រើនដែលគ្របដណ្តប់លើសសរស្តម្ភទាំង៣គឺនយោបាយ-សន្តិសុខ សេដ្ឋកិច្ច វប្បធម៌-សង្គមរបស់សហគមន៍អាស៊ាន។ ឯកសារទាំងនេះបានប្រកាន់ខ្ជាប់រាល់អាទិភាព ដែលអាស៊ានបានដាក់ចេញក្នុងឆ្នាំនេះ ពោលគឺស្ថិរភាពហិរញ្ញវត្ថុ សន្តិសុខថាមពល ជំរុញការស្ដារឡើងវិញ និងកំណើនក្នុងតំបន់។ ក្រៅពីរបៀបវារៈស្តីពីសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ អង្គប្រជុំក៏បានពិភាក្សាអំពីការជំរុញចក្ខុវិស័យអាស៊ានស្ដីពីមហាសមុទ្រឥណ្ឌាប៉ាស៊ីហ្វិក រួមមានខ្លឹមសារអំពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នាវាចរណ៍ ការតភ្ជាប់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

អះអាងពីសារៈសំខាន់របស់អាស៊ានក្នុងបរិបទថ្មី - ảnh 2គណៈប្រតិភូបានចូលរួមកិច្ចប្រជុំ SOM អាស៊ាន ដើម្បីពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។ រូបថត៖ asean.org

រក្សាយ៉ាងរឹងមាំមជ្ឈភាពរបស់អាស៊ាន

ក្នុងឆ្នាំប្រធានអាស៊ាន ២០២៣ កំណើនគឺជាគោលដៅមួយដែលត្រូវបានឥណ្ឌូនេស៊ី-ប្រធានអាស៊ានផ្ដោតសំខាន់។  ឥណ្ឌូនេស៊ីប្តេជ្ញានាំអាស៊ីអាគ្នេយ៍ឲ្យក្លាយទៅជាមជ្ឈភាពកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក។ តាមរយៈគោលដៅអាទិភាពក្នុងឆ្នាំ ២០២៣ ឥណ្ឌូនេស៊ីបានដឹកនាំប្រទេសជាសមាជិកបន្តពង្រឹងមជ្ឈភាពរបស់សមាគមន៍ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ព្រមទាំងនាំអាស៊ានឲ្យក្លាយជាចំណុចស្នូលនៃកំណើននៅតំបន់ និងពិភពលោក។

ជាក់ស្ដែង អាស៊ានកាន់តែទាក់ទាញការយកចិត្តទុកដាក់ពីដៃគូខាងក្រៅ ដែលមានបំណងចង់តម្លើងថ្នាក់ទំនាក់ទំនង និងចូលរួមយន្តការនានាដឹកនាំដោយអាស៊ាន។ ឋានៈរបស់អាស៊ាននៅតំបន់អាស៊ី ប៉ាស៊ីហ្វិក និងនៅលើពិភពលោកត្រូវបានលើកកម្ពស់ឥតឈប់ឈរ។ បច្ចុប្បន្ន អាស៊ានត្រូវបានចាត់ទុកថាជាអង្គការតំបន់ជោគជ័យទីពីរនៅលើពិភពលោក បន្ទាប់ពីសហភាពអឺរ៉ុប (EU)។ បច្ចុប្បន្ននេះ មានប្រទេសចំនួន ៩៦ នៅក្រៅប្លុកអាស៊ានបានតែងតាំងឯកអគ្គរដ្ឋទូតអមលេខាធិការដ្ឋានអាស៊ាន។ អាស៊ានមានទំនាក់ទំនងភាពជាដៃគូជាមួយប្រទេសចំនួន ១១ ក្នុងនោះ មានប្រទេសចំនួន ២ មានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រទេសចំនួន ៨ មានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ ប្រទេសមហាអំណាចនៅខាងក្រៅតំបន់កាន់តែគោរព និងវាយតម្លៃខ្ពស់មជ្ឈភាពរបស់អាស៊ាន ហើយចាត់ទុកការរឹតបន្តឹងទំនាក់ទំនងជាមួយអាស៊ានគឺជាអាទិភាពសំខាន់មួយក្នុងយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា ប៉ាស៊ីហ្វិក។

ក្នុងបរិបទនោះ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានសង្កត់ធ្ងន់ថា សមាគមន៍បន្តកិច្ចសហប្រតិបត្តិការដើម្បីធានាភាពទាក់ទាញរបស់អាស៊ានចំពោះដៃគូ និងដៃគូសន្ទនា។ ជាពិសេស សមាគមបានផ្តល់អាទិភាពខ្ពស់លើការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ ដោយចាត់ទុកថានេះគឺជាប្រការ "មានអត្ថន័យស្លាប់រស់" ចំពោះអាស៊ាន។ តាមរយៈការជំរុញការសន្ទនា ការកសាងទំនុកចិត្ត ខិតខំប្រឹងប្រែងបង្កើតនិម្នាបនកម្មតំបន់បើកចំហ តម្លាភាព និងផ្អែកលើច្បាប់ ឆ្ពោះទៅបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ អាស៊ានទទួលជោគជ័យជាច្រើនក្នុងកំណាត់ផ្លូវជិត ៥៦ ឆ្នាំកន្លងទៅ (១៩៦៧-២០២៣)។ អាស៊ានកាន់តែលើកកម្ពស់រួបភាព ឋានៈ ក៏ដូចជារីកសុះសាយតួនាទី និងសម្លេងនៅទាំងតំបន់ និងអន្តរជាតិ ដោយវិធីសាស្រ្តប្រកបដោយតុល្យភាព បែបផែនអាស៊ានដ៏វិសេសវិសាល ជាពិសេសគឺសាមគ្គីភាព ឆ្លើយតបជាមួយនឹងគ្រប់ការលំបាក សាកល្បងនៃសម័យកាល ប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ