អូសបន្លាយបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី៖ EU បង្ហាញនូវការខ្វែងគំនិតផ្ទៃក្នុង

Chia sẻ

(VOVworld)- អ្នកការទូតកំពូលនៃសហភាពអឺរ៉ុប (EU)
 ទើបនឹងឯកភាពអូសបន្លាយបន្ថែម៦ខែចំពោះបទ
ដាក់ទណ្ឌកម្មរុស្ស៊ី ដើម្បីបន្តដាក់សម្ពាធទៅលើក្រុង
ម៉ូស្គូអំពីជម្លោះនៅ ភាគខាងកើតរបស់អ៊ុយក្រែន។
ទោះបីជាបទដាក់ទណ្ឌកម្មនេះត្រូវមានការអនុម័តពី ថ្នាក់ដឹកនាំនៃ
បណ្តាប្រទេស EU នៅសន្និសីទរបស់ប្លុកនេះដែលនឹងបានប្រព្រឹត្ត
ទៅនា ប៉ុន្មានថ្ងៃខាងមុខក៏ដោយ ប៉ុន្តែក្នុងដំណើរការពិភាគ្សាលើខ្លឹម
សារមុននេះ ការខ្វែង គំនិតចំពោះបញ្ហាដាក់ទណ្ឌកម្មរុស្ស៊ីកាន់តែ
បានបង្ហាញច្បាស់លាស់។

(VOVworld)- អ្នកការទូតកំពូលនៃសហភាពអឺរ៉ុប (EU) ទើបនឹងឯកភាពអូស
បន្លាយបន្ថែម៦ខែចំពោះបទដាក់ទណ្ឌកម្មរុស្ស៊ី ដើម្បីបន្តដាក់សម្ពាធទៅលើ
ក្រុងម៉ូស្គូអំពីជម្លោះនៅ ភាគខាងកើតរបស់អ៊ុយក្រែន។ ទោះបីជាបទដាក់ទណ្ឌ
កម្មនេះត្រូវមានការអនុម័តពី ថ្នាក់ដឹកនាំនៃបណ្តាប្រទេស EU នៅសន្និសីទ
របស់ប្លុកនេះដែលនឹងបានប្រព្រឹត្តទៅនា ប៉ុន្មានថ្ងៃខាងមុខក៏ដោយ ប៉ុន្តែក្នុង
ដំណើរការពិភាគ្សាលើខ្លឹមសារមុននេះ ការខ្វែង គំនិតចំពោះបញ្ហាដាក់ទណ្ឌ
កម្មរុស្ស៊ីកាន់តែបានបង្ហាញច្បាស់លាស់។

អូសបន្លាយបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី៖ EU បង្ហាញនូវការខ្វែងគំនិតផ្ទៃក្នុង - ảnh 1
កិច្ចប្រជុំមួយនៃសហភាពអឺរ៉ុប


     ឯកអគ្គរដ្ឋទូតនៃ២៦ប្រទេសជាសមជិក EU បានស្រុះចិត្តគំនិតគ្នានៅក្នុង
កិច្ចប្រ ជុំនាថ្ងៃទី២១មិថុនា ស្តីពីការអូសបន្លាយបទដាក់ទណ្ឌកម្មរុស្ស៊ីទៅដល់
ថ្ងៃទី៣១មករា ឆ្នាំ២០១៧ ដោយមូលហេតុថាគ្មានការរីកចំរើនណាមួយឡើយ
ក្នុងដំណើរការដោះស្រាយជំលោះនៅអ៊ុយក្រែន។

        សេចក្តីសម្រេចអូសបន្លាយបទដាក់ទណ្ឌកម្មរុស្ស៊ីបាននាំចេញបន្ទាប់ពីរុស្ស៊ី
រៀបចំ វេទិការសេដ្ឋកិច្ចអន្តរជាតិនៅទីក្រុង St.Petersburg (ដែលបានប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី ១៦ដល់ថ្ងៃទី១៨មិថុនា)។ នៅវេទិការនេះ ប្រធានាធិបតីរុស្ស៊ីលោក
Vladimir Putin បានមានបទថ្លែងមតិមានចរិតលក្ខណៈផ្សះផ្សាជាមួយEU ។ ជាពិ
សេស លោក បានពោលថា ត្រៀមខ្លួនជាស្រេចលបចោលរាល់វិធានការតបតរ
វិញEU ជាមុន ដោយ លក្ខ័ណ្ឌថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អង្គការនេះអនុវត្តប្រការផ្ទុយទៅវិញ។

        ស្តែងចេញយ៉ាងច្បាស់ការខ្វែងគំនិតផ្ទៃក្នុង

        សេចក្តីសម្រេចអូសបន្លាយបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីត្រូវបាន EU នាំ
ចេញក្នុងបរិ បទដែលមានប្រទេសសមាជិកជាច្រើនជម្រុញសម្ព័ន្ធភាពនេះកែលំ
អរទំនាក់ទំនង ជាមួយម៉ូស្គូ។​មិនតែប៉ុណ្ណោះមានអ្នកនយោបាយEU កាន់តែច្រើន
 បានផ្សាភ្ជាប់ទំនាក់ទំនង ជាមួយរុស្ស៊ីឡើងវិញ បន្ទាប់ពីរយៈពេលកើតមានការ
ខ្វែងគំនិតជុំវិញវិបត្តិនៅអ៊ុយក្រែន។ អ៊ីតាលី ក្រិក និងហុងគ្រីបានដាក់ចេញសំនួរ
ថា តើចាំបាច់អូសបន្លាយបទដាក់ទណ្ឌ កម្មដែរឬទេ។ ពោលគឺ នាដើមខែមិថុនា
នេះ រដ្ឋសភាបារាំងបានអនុម័តនូវសេចក្តី សម្រេចចិត្តដោយអំពាវនាវឲ្យរដ្ឋាភិ
បាលបន្ធូស្រាលវិធានការដាក់ទណ្ឌកម្មរុស្ស៊ី។

អូសបន្លាយបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី៖ EU បង្ហាញនូវការខ្វែងគំនិតផ្ទៃក្នុង - ảnh 2
អ្នកកាទូត EU ក្នុងកិច្ចប្រជុំនៅuxembourgនាថ្ងៃទី២០មិថុនា


        ក្នុងពេលជាមួយគ្នានោះ សមាជិកនៃក្រុមបេសកកម្មអ៊ុយក្រែននៃក្រុមប្រឹក្សា
 អឺរ៉ុប​លោកស្រី Nadezhada Savchenko បានគាំទ្រការលុបចោលជាបណ្តើរនូវវិធាន
ការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ី។

        តាមមជ្ឈដ្ឋានអ្នកវិភាគថា មូលហេតុដែលមានប្រទេសសមាជិកEU ច្រើន
បាន អំពាវនាវលុបចោលបទដាក់ទណ្ឌកម្មរុស្ស៊ីដោយសារ ក្រៅពីការខាតបង់
សេដ្ឋកិច្ចទៅ EUក៏ត្រូវផ្តោតការយកចិត្តទុកដាក់ ដោះស្រាយវិបត្តិជនអន្តោប្រ
វែសន៍ផងដែរ។

        ប៉ុន្តែប្រទេស Baltic មួយចំនួននិងបូឡូញនៅតែកាន់ជំហរប្រឆាំងការលប់
ចោល បទដាក់ទណ្ឌកម្មរុស្ស៊ីដែរ។ ស្រុះចិត្តគំនិតជាមួយនឹងទស្សននេះ រដ្ឋមន្ត្រី
ការបរទេសអង់គ្លេស លោក Philip Hammond បានអះអាងថា​មិនអាចពិភាគ្សា
លើការលុប ចោលបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី មុនពេលសន្តិភាពត្រូវបានបង្កើត
នៅភាគខាងកើតប្រទេសអ៊ុយក្រែន។

        ការខូចខាតចំពោះភាគីទាំងពីរ

        EU ចាប់ផ្តើមដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះរុស្ស៊ីនាខែកក្កដាឆ្នាំ២០១៤។​រហូត
ដល់ខែកញ្ញាឆ្នាំ២០១៤ បទដាក់ទណ្ឌកម្មនេះកាន់តែបានរឹតបន្តឹងខ្លាំង។​ហើយបច្ចុ
ប្បន្ន EU កំពុងជាដៃគូពាណិជ្ជកម្មនាំមុខរបស់រុស្ស៊ី ស្រូបយកជិត៤៥%នៃតម្លៃប្រាក់
ពាណិជ្ជ កម្មនាំចេញរបស់ប្លុកនេះក្នុងឆ្នាំ២០១៥។

អូសបន្លាយបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី៖ EU បង្ហាញនូវការខ្វែងគំនិតផ្ទៃក្នុង - ảnh 3
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងវេទិការសេដ្ឋកិច្ចSt Petersburg


      ការអនុម័តលើសេចក្តីសម្រេចចិត្តអូសបន្លាយបទដាក់ទណ្ឌកម្មរុស្ស៊ីនោះអាច
នឹងបាន ដំណើរការនាថ្ងៃទី២៤មិថុនាខាងមុខ ឬនៅសន្និសីទមួយរបស់ថ្នាក់ដឹកនាំ
 EU ដែល ប្រព្រឹត្តទៅនៅក្រុង Brussels (ប៊ែលហ្សីក)ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៨
និងទី២៩ មិថុនា ។ ទោះបីជាយូរឬឆាប់​ ការសម្រេចចិត្តអូសបន្លាយបទដាក់ទណ្ឌ
កម្មរុស្ស៊ីនឹងបាន អនុម័តជាផ្លូវការ ប៉ុន្តែច្បាស់ណាស់ថា ក្រោយរយៈពេល២ឆ្នាំអនុ
វត្តបទដាក់ទណ្ឌកម្ម នេះ អ្វីៗដែលអឺរ៉ុប មើលឃើញនោះគឺជាការបែកបាក់គ្នាកាន់
តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយសម្ព័ន្ធមិត្តនេះមិនត្រឹមតែរងឥទ្ធិពល
ដោយការខាតបង់សេដ្ឋកិច្ច ដោយសារគោលនយោបាយពោលខាងលើប៉ុណ្ណោះ
ទេ​ថែមទាំងពិបាកក្នុងការរក្សា សាមគ្គីគ្នារបស់ប្លុកក្នុងការទប់ទល់ក្នុងការតប់តវិញ
ជាមួយរុស្ស៊ីទៀតផង៕

ប្រតិកម្មទៅវិញ