សារព័ត៌មានរួមដំណើជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ

THU HOA
Chia sẻ
(VOVWORLD) -នាប៉ុន្មានថ្ងៃនេះ វៀតណាមកំពុងរំលឹក ខួបលើកទី៩២នៃទិវាសារព័ត៌មានបដិវត្តន៍ វៀតណាម ថ្ងៃទី២១មិថុនា។សកម្មភាពជាច្រើនបានប្រព្រឹត្តទៅ សំដៅអះអាងនូវតួ នាទីនិងការទទួលខុសត្រូវសង្គមរបស់សារព័ត៌មាននិងរឹតបន្តឹងទំនាក់ទំនងរវាង សារព័ត៌មានជាមួយមហាជន បង្កើនការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមចំពោះសារព័ត៌មានផងដែរ។
សារព័ត៌មានរួមដំណើជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ - ảnh 1អ្នកយកព័ត៌មាន អ្នកកាសែតកំពុងអនុវត្តជំនាញ (រូបថតៈ baochinhphu) 

នៅវៀតណាមបច្ចុប្បន្នមានអ្នកកាសែតចំនួន១៧ពាន់នាក់ដែលអនុវត្តសកម្មភាពក្នុងស្ថាប័នសារព័ត៌មានចំនួន៨៣៨ មានវណ្ណកម្មកាសែតចំនួនជាង ១ពាន់ប្រភេទ មានទីភ្នាក់ងារសារព័ត៌មានចំនួន១ វិទ្យុផ្សាយសម្លេងនិងទូរទស្សន៍ចំនួន៦៧និងមានបណ្តាញសង្គមចំនួន៣៣៦។គ្រួសារជនវៀតណាម៩០%ទទួល ផលប្រយោជន៍ពីរលកវិទ្យុសម្លេងវៀតណាមនិងទូរទស្សន៍វៀតណាម។

        បង្កលក្ខណៈងាយស្រួលសម្រាប់សារព័ត៌មានអភិវឌ្ឍន៍

        ទន្ទឹមជាមួយនឹងការកំណត់ជាក់ស្តែងចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ រដ្ឋវៀត ណាមជានិច្ចកាលយកចិត្តទុកដាក់ ពង្រឹងប្រព័ន្ធច្បាប់ បង្កលក្ខណៈងាយស្រួលឲ្យ ស្ថាប័នព័ត៌មាននានាបំពេញនូវមុខងារ ភារកិច្ចរបស់ខ្លួន សំដៅពង្រីកសេរីភាពខាងបញ្ចេញមតិនិងសេរីភាពសារព័ត៌មាន។វៀតណាមមានច្បាប់សារព័ត៌ មាននិងសេចក្តីសម្រេចចិត្តលើកទី៧២ ស្តីពីការគ្រប់គ្រង ផ្គតផ្គងនិងប្រើប្រើសេ វាអ៊ិនធ្វើ ណែត ហើយព័ត៌មានលើបញ្តាញអ៊ិនធើណែតជារបៀងច្បាប់សំខាន់សម្រាប់ការ អភិវឌ្ឍន៍របស់សារព័ត៌មាន។ បច្ចុប្បន្ន ក្រសួងព័ត៌មាននិងផ្សព្វ ផ្សាយវៀយណាម កំពុងសម្រេចសេចក្តីព្រាងរៀបចំផែនការសារព័ត៌មានវៀត ណាមដល់ឆ្នាំ២០២០ ដើម្បីកសាងខឿនបដិវត្តន៍វៀតណាមរឹងមាំ ទំនើបនិងមានជំនាញក្នុងសម័យឧស្សា ភាវូបនីយកម្ម ទំនើបភាវូបនីយកម្មនិងធ្វើសមាហរណកម្មអន្តរជាតិ។

        សារព័ត៌មានមានតួនាទីនិងការទទួលខុសត្រូវយ៉ាងធំធេង

        សារព័ត៌មានអភិវឌ្ឍន៍មិនត្រឹមតែជួយឲ្យប្រជាជនវៀតណាមឆ្លើយតបនឹង តម្រូវការវប្បធម៌និងបំពេញបន្ថែមចំណេះវិជ្ជាប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសម្បូរ បែប ដើម្បីអង្គការសង្គមនានានិងប្រជាជនគ្រប់ស្រទាប់ចូលរួមមតិ សម្បូតែជាការ បដិវាទសង្គម សម្រាប់រាល់គោលនយោបាយរបស់រដ្ឋនិងរបស់រដ្ឋអំណាចគ្រប់លំ ដាប់ថ្នាក់ លើកកំពស់ប្រជាធិបតេយ្យនិងពង្រីកតម្លៃរបស់សិទ្ធមនុស្ស។ ក្នុងករណី ជាច្រើន សារព័ត៌មានបានក្លាយទៅជាឧបករណ៍ការពារផលប្រយោជ ន៍សង្គម ការ ពារសិទ្ធិរបស់ប្រជាជន។រាល់ការជជែក សួរដេញដោលអំពីបញ្ហាសំខាន់ៗរបស់ ប្រទេសជាតិ ក៏ត្រូវបានប្រកាសជាសារធារណតាមរយៈមធ្យោ បាយផ្សព្វផ្សាយ ផងដែរ។ តាមនោះ សារព័ត៌មានបានអះអាងច្បាស់នូវតួនាទីនិងការទទួលសុខត្រូវ របស់ខ្លួនហើយក៏ជាមធ្យោបាយសំខាន់ក្នុងកិច្ចការពារនិងពង្រីកនូវតម្លៃរបស់សិទ្ធិមនុស្ស។

        សារព័ត៌មានរួមដំណើរជាមួយប្រទេសជាតិក្នុងការអភិវឌ្ឍន៍និងធ្វើសមាហរណកម្ម

        សារព័ត៌មានវៀតណាមនៅមានតួនាទីសំខាន់ក្នុងកិច្ចការផ្លាស់ប្តូរថ្មីនិងធ្វើ សមាហណកម្មអន្តរជាតិរបស់វៀតណាមនាពេលកន្លងទៅ។ ការរួមដំណើរនេះ បាន រួមចំណែកកំណត់ទិសដៅសម្រាប់បុគ្គលគ្រប់រូបនិងសមាសភាពទាំងអស់ក្នុង សង្គម ពង្រីកស្មារតីនិងសមត្ថភាពច្នៃប្រឌិត រួមកម្លាំងកាយចិត្តកសាងសង្គមកាន់ តែស្អាតស្អំពីមួយថ្ងៃទៅមួយថ្ងៃ។ សារព័ត៌មានវៀតណាមកាន់តែឆ្លើយតបជាមួយតម្រូវ ការកាន់តែខ្ពស់របស់សង្គម អំពីព័ត៌មានសកម្មភាពរបស់ស្ថាប័នរដ្ឋជាដើម។សារព័ត៌ មានក៏បានអនុវត្តស្មារតីគោរពប្រជាជន មានការទទួលខុសត្រូវចំពោះប្រជាជន និង ឆ្លុះបញ្ចាំងនូវបំណងប្រាថ្នារបស់ប្រជាជន។

        បញ្ញា ការយកចិត្តទុកដាក់ ទឹកចិត្តស្មោះត្រង់និងស្មារតីអង់អាចក្លាហានរបស់អ្នកកាសែតវៀតណាមបានបង្កើតឡើងសមិទ្ធិជាច្រើនសម្រាប់ខឿនសារព័ត៌មាន វៀតណាមអស់រយៈពេល៩២ឆ្នាំកន្លងទៅ។ នាបច្ចុប្បន្ន អ្នកកាសែតនិងសារព័ត៌មាន បដិវត្តន៍វៀតណាមនៅបន្តអះអាងតួនាទីរួមដំណើរជាមួយប្រទេសជាតិក្នុងកិច្ចការ ធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ