សន្តិភាពលើឧបទ្វិបកូរ៉េនៅតែជាភាពកំបាំង។

ANH HUYEN Theo VOV -
Chia sẻ
VOV-ក្រោយពីបន្ធូស្រាលភាពតានតឹងដោយ​ការ
បញ្ជូនកាំជ្រួចផ្លោងរយៈមធ្យមចេញពីកន្លែងបាញ់
បង្ហោះនៅឆ្នេសមុទ្រភាគខាងកើតនោះ ព្យុងយ៉ាង
នាថ្ងៃទី៨ឧសភាស្រាប់តែមានកាយវិការថ្មីធ្វើឲ្យ
សាធារណមតិព្រួយបារម្មណ៍។ នោះគឺការបន្តអនុវត្តកាំជ្រួច Scud និង Rodong ដាក់លើឃឿនបាញ់បង្ហោះចល័តនៅ​ឆ្នេរ​សមុទ្រភាគខាងកើតនៃប្រទេសនេះ។​រួមជាមួយការសំរេចចិត្តដោយបើក​ចំហរ​ដាក់ទណ្ឌកម្មរបស់សម្ព័ន្ធមិត្តជិតខាង
ចិនតាមរយៈការបិទរវាងធនាគារជាតិចិនជាមួយធនាគារពាណិជ្ជកម្មក្រៅ
ប្រទេសសាធារណៈ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឧបទ្វិបកូរ៉េកំពុងមាន
បំរែបំរួលពិបាក​ព្យាករណ៍។

សន្តិភាពលើឧបទ្វិបកូរ៉េនៅតែជាភាពកំបាំង។ - ảnh 1
ប្រធានាធិបតីអាមេរិក Barack Obama និងសមភាគីកូរ៉េខាងត្បូង Park Gyun Hye (docbao.vn)


        VOV-នាថ្ងៃទី៧ឧសភា មធ្យោបាយផ្សព្វផ្សាយឃោសនាស្ទើរតែទាំងអស់
លើ​ពិភពលោកបានជូនដំណឹងអំពីការដែលធនាគារជាតិចិន (Bank of China)
បាន​សំរេច​ចិត្តបិទគណនីជាមួយធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃសាធារណៈ
រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ភ្លាមមួយរំបេក វ៉ាស៊ីនតោនបានសំដែងនូវ
ការស្រុះចិត្តគំនិតជាមួយការសំរេចចិត្តដំបូងដ៏មាន​អត្ថន័យរបស់ប៉េកាំង។ ​ថ្លែង មតិជាមួយអ្នកយកព័ត៌មាននាថ្ងៃទី៨ឧសភា អ្នក​នាំ​ពាក្យក្រសួងការបរទេស
អាមេរិក Patrick Ventrell បានលើកច្បាស់ថា​អាមេរិក​ស្វាគមរាល់ជំហានរបស់ សហគមន៍អន្តរជាតិក្នុងនោះមានចិនផង អំពីការ​អនុវត្តយ៉ាងពេញលេញ វិធានការដាក់ទណ្ឌកម្មចំពោះសាធារណៈរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។​
កាសែត Los Angeles របស់អាមេរិកនៅចាត់ទុ​ក​ថា​ សកម្មភាពនេះជាសញ្ញាមួយ ដ៏ច្បាស់លាស់សឲ្យឃើញថាប៉េកាំងកំពុងអស់សង្ឃឹម​ចំពោះព្យុងយ៉ាង។

        សាធារណៈមតិបានចាត់ទុកថា​កាយវិការនាពេលកន្លងទៅជាសញ្ញាថ្មីបំផុត​
អំពី​ការមិនពេញចិត្តរបស់ប៉េកាំងចំពោះសម្ព័ន្ធមិត្តដែលកំពុងត្រូវឯកោរបស់ខ្លួន។ គ្រោះថ្នាក់ជាងទៀតគឺកាយវិការនេះរបស់ចិនអាចបើកផ្លូវឲ្យការដែលបណ្ដា​ធនាគារផ្សេងៗក្នុងដំបន់អាចពិនិត្យឡើងវិញទំនាក់ទំនងជាមួយសាធារណៈរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ប្រសិនបើដូច្នេះ ការលំបាកនឹងកើនឡើងចំពោះ​រដ្ឋអំណាចព្យុងយ៉ាង។​ពីព្រោះតាមការពិនិត្យរបស់កម្មវិធីស្បៀងអាហារ​
ពិភពលោកនោះ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េកំពុងប្រឈម​មុខ​នឹងស្ថានភាពខ្វះស្បៀងអាហារ។ ផលិតកម្មឧស្សាហកម្មរបស់ប្រទេសនេះនាបច្ចុប្បន្ន
ទទួលបានត្រឹមតែ៣០%នៃទិន្នផលនាឆ្នាំ១៩៩២តែប៉ុណ្ណោះ។ ក្នុងពេលនោះការ
ប្តេជ្ញាចិត្ត “កម្មសិទ្ធិអាវុធនុយក្លេអ៊ែ” របស់ព្យុងយ៉ាងបាននិងកំពុងជួបប្រទះនឹង
ប្រតិកម្មយ៉ាងខ្លាំងក្លារបស់មជ្ឈដ្ឋានមន្ត្រីលោកខាងលិច។ ភ័ស្តុតាងគឺក្នុងជំនួប
សន្ទនារវាងប្រធានាធិបតីអាមេរិក Barack Obama និងសមភាគីកូរ៉េខាងត្បូង Park
Gyun Hye នាថ្ងៃទី៧ឧសភានៅវិមានស​ ភាគីទាំងពីរបានអះអាងថាអំរែកធ្ងន់បញ្ចប់
វិបត្តិនេះកំពុងដាក់លើស្មាព្យុង​យ៉ាង។​ទោះបីស្នើរសាងសង់សួនឧទ្យានអន្តរជាតិ នៅដំបន់ព្រំដែនរវាងកូរ៉េខាង​ត្បូង​ជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េ និងបើកទ្វា​ការ​ចរចារប្រសិនបើថ្នាក់ដឹកនាំ Kim Jong Un សមរេចចិត្តដើរតាម
គោលមាគ៌ា​សន្តិភាព​ក្តី ប៉ុន្តែប្រធានាធិបតីកូរ៉េខាងត្បូង Park Geun Hye នៅតែសង្កត់
ធ្ងន់ថា គោលជំហររបស់ Seoul កឺបង្ខំព្យុងយ៉ាងសងការខូចខាតប្រសិនបើវាយ
ប្រហារទៅ​លើកូរ៉េខាងត្បូង។។

        ជាច្បាស់ណាស់ថា​ភាពតានតឹងលើឧបទ្វិបកូរ៉េធ្វើឲ្យសាធារណៈ​មតិព្រួយ
បារម្មណ៍ថា​ត្រឹមតែការប៉ះទង្កិចដ៏តិចតួចក៏អាចនាំទៅដល់សង្គ្រាមមួយ។ នា​ថ្ងៃ
ទី៨ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki Moon ក៏បានសង្កត់​ធ្ងន់
​ថា​ ជំលោះក្នុងទំនាក់ទំនងប្រទេសកូរ៉េទាំងពីរគ្រាន់តែបានដោះស្រាយតាមរយៈ
កសាង​ទំនុកទុកចិត្តនិងសន្ទនាប៉ុណ្ណោះ។ អ្នកប្រមុខអង្គការពហុភាគីធំបំផុតលើ​ពិភពលោករូបនេះបានអះអាងថា​ត្រៀមខ្លួនជាស្រេចចូលរួមក្នុងការខំប្រឹងប្រែង​បន្ធូស្រាលភាពតានតឹងនិងកសាងសន្តិភាពក៏ដូចជាស្ថិរភាពលើឧបទ្វិបកូរ៉េ។

        នាបច្ចុប្បន្ន លទ្ធភាពសង្គ្រាមនៅលើឧបទ្វិបកូរ៉េត្រូវបានអ្នកជំនាញការ​ចាត់
ទុក​ថាពិបាកនឹងកើតមានឡើង ក្នុងពេលដែលរដ្ឋអំណាចព្យុងយ៉ាងបានផ្ទេរទៅ​ផ្តោតទៅលើលក្ខណៈដើម្បីតភ្ជាប់ការចរចារឡើងវិញ។​ ប៉ុន្តែប្រហែលជាប្រការ
នេះ​មិន​ងាយអនុវត្តបានឡើយ។ ក្នុងពេលដែលព្យុងយ៉ាងចង់បង្ហាញលទ្ធភាព
មាន​សក្ដានុពលនុយគ្លេអ៊ែនោះ អាមេរិកបានដាក់ចេញលក្ខ័ណៈដាច់ខាតឲ្យការ​
តភ្ជាប់​ការចរចារឡើងវិញគឺប្រទេសនេះត្រូវបោះចោលកម្មវិធីនុយគ្លេអ៊ែរបស់
ខ្លួន។ ​ដោយសារប្រការនោះបាននិងកំពុងរុញដំណើរសន្តិភាពលើឧបទ្វិបកូរ៉េ
ជាបន្តបន្ទាប់​ជួបឧបសគ្គពិបាកព្យាករណ៍បានក្នុងប៉ុន្មានថ្ងៃខាងមុខ៕

ប្រតិកម្មទៅវិញ