សញ្ញាសម្គាល់នៃកិច្ចប្រជុំពិសេសក្នុងប្រវត្តិសាស្រ្តរដ្ឋសភាវៀតណាម

HONG VAN
Chia sẻ

(VOVworld)-នាថ្ងៃទី២៩វិច្ឆិកា កិច្ចប្រជុំលើកទី៦ រដ្ឋ
សភាវៀតណាមនីតិកាល​ទី១៣បានបញ្ចប់មុនកាល
កំណត់១ថ្ងៃព្រមទាំង សម្រេចបានខ្លឹមសារ​ ភារកិច្ច
សំ​ខាន់ជាច្រើនលើវិស័យសេដ្ឋកិច្ចសង្គម និងការងារ
តាក់តែងច្បាប់។ ក្នុងកិច្ច ប្រជុំលើកនេះ រដ្ឋសភាវៀតណាមបានអនុម័តលើ
រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម ច្បាប់ដីធ្លីធ្វើវិសោធនកម្ម ក៏ដូចសេចក្តីសម្រេច រាល់ទិសដៅអភិវឌ្ឍន៌សេដ្ឋកិច្ច សង្គម។ លទ្ធផលនៃកិច្ចប្រជុំនេះ បានរួម
ចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តន៌គោលដៅសម្រាប់ ផែន​ការ៥ឆ្នាំ
២០១១-២០១៥ បង្កើតបុព្វបទសម្រាប់អភិវឌ្ឍន៌ប្រទេសជាតិក្នុងប៉ុន្មានឆ្នាំខាង​មុខ។

(VOVworld)-នាថ្ងៃទី២៩វិច្ឆិកា កិច្ចប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាល​ទី១៣
បានបញ្ចប់មុនកាលកំណត់១ថ្ងៃព្រមទាំង សម្រេចបានខ្លឹមសារ​ ភារកិច្ចសំ​ខាន់ជា
ច្រើនលើវិស័យសេដ្ឋកិច្ចសង្គម និងការងារតាក់តែងច្បាប់។ ក្នុងកិច្ច ប្រជុំលើកនេះ រដ្ឋសភាវៀតណាមបានអនុម័តលើរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម ច្បាប់ដីធ្លីធ្វើវិសោធន
កម្ម ក៏ដូចសេចក្តីសម្រេចរាល់ទិសដៅអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គម។ លទ្ធផលនៃកិច្ច
ប្រជុំនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តន៌គោលដៅសម្រាប់ ផែន​ការ៥
ឆ្នាំ ២០១១-២០១៥ បង្កើតបុព្វបទសម្រាប់អភិវឌ្ឍន៌ប្រទេសជាតិក្នុងប៉ុន្មានឆ្នាំខាង
​មុខ។


         ដំបូងបង្អស់ត្រូវអះអាងថា កិច្ចប្រជុំលើកទី៦ជាកិច្ចប្រជុំប្រព្រឹត្តទៅក្នុង រយៈ
ពេលវែង​បំផុតចាប់ពីដើមអាណាត្តិរដ្ឋសភានីតិកាលទី១៣ រហូតរដល់សព្វថ្ងៃ
ដោយមាន ចំនួនការងារសំខាន់ជាច្រើន។ជំនួនការងារសំខាន់ច្រើនកុះករ។

សញ្ញាសម្គាល់នៃកិច្ចប្រជុំពិសេសក្នុងប្រវត្តិសាស្រ្តរដ្ឋសភាវៀតណាម - ảnh 1
សមាជិក សមាជិកាសភាទះដៃអបអរសាទរការអនុម័តរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្ម
(រូបថតៈ Thai Binh)

       សុក្រិដ្ឋការងារតាក់តែងច្បាប់

        ក្នុងកិច្ចប្រជុំលើកទី៦​ ការងារតាក់តែងច្បាប់មានចំណុចគួរឲ្យគត់សម្គាល់ ខណៈពេលដែលរដ្ឋសភាអនុម័តនិងពិភាក្សាពង្រាងច្បាប់សំខាន់ៗជាច្រើន ក្នុង
នោះមាន ច្បាប់អនុវត្តន៌ការសន្សំសំចៃ ប្រឆំាងការខ្ជះខ្ជាយ (ធ្វើវិសោធនកម្ម)
ច្បាប់ទទួល ជួបប្រជាពលរដ្ឋ។ សញ្ញាសម្គាល់ពិសេសគឺ​ក្នុងកិច្ចប្រជុំលើកនេះ
គឺរដ្ឋសភាបាន​អនុម័តលើ រដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មនិងច្បាប់ដីធ្លីធ្វើ វិសោ ធនកម្មដោយទទួលបានសម្លេងគាំទ្រខ្ពស់។ លោកស្រី Ton Thi Ngoc Hanh សមាជិការសភាមណ្ឌល Dac Nongបានពិនិត្យថា៖

       “ក្នុងកិច្ចប្រជុំលើកទី៦នេះរដ្ឋសភាបានអនុម័តលើខ្លឹមសារជាច្រើន ក្នុងនោះ​បានអនុម័តលើពង្រាងច្បាប់សំខាន់ៗរបស់ប្រទេសជាតិ។ នេះក៏ជាកិច្ចប្រជុំមាន ប្រសិទ្ធភាពនិងគុណភាពខ្ពស់។ យើងខ្ញុំសង្ឃឹមថា រាល់បញ្ហាដែលត្រូវបានដាក់
ចេញ នឹងបានអនុវត្តន៌យ៉ាងឆាប់ៗ ឆ្លើយតបនឹងការអភិវឌ្ឍន៌របស់ប្រទេសជាតិ”។

      អនុម័តលើគោលនយោបាយអភិវឌ្ឍន៌សេដ្ឋកិច្ចនិងធានាសុខុមាលភាព
សង្គមសេចក្តីសម្រេចចិត្តចំនួន៣ទាក់ទិនដល់សេដ្ឋកិច្ចសង្គមត្រូវបានអនុម័តលើ
កិច្ចប្រជុំនេះ​បង្កើតបានមូលដ្ឋានសំខាន់ដើម្បីវៀតណាមសម្រេចគោលដៅ
អភិវឌ្ឍន៌។ ចំពោះការអនុម័តសេចក្តីសម្រេចចិត្តអំពីការ ពង្រាងថវិការ​រដ្ឋ
សម្រាប់ឆ្នាំ២០១៣​និងពង្រាងថវិការរដ្ឋឆ្នាំ២០១៤ រដ្ឋសភាបានសម្រេចចិត្ត
ដំឡើងកម្រិតអតិបរមានៃចំណាយថវិការរដ្ឋសម្រាប់២ឆ្នាំឡើងដល់ ៥,៣%នៃ
GDP។ ចំពោះសេចក្តីសម្រេចចិត្តអភិវឌ្ឍន៌សេដ្ឋកិច្ចសង្គមឆ្នាំ២០១៤ រដ្ឋសភា
បាន សម្រេចកម្រិតកំណើន GDP គឺ៥,៨% និងសន្ទស្សន៌ប្រើប្រាស់កើនជា
មធ្យមគឺ ៧%/ឆ្នាំ។ រដ្ឋសភាក៏បានដាក់ចេញគោលដៅគឺបន្តការងារអនុវត្តន៌កាត់
បន្ថយភាព ក្រីក្រ បង្កើតការងារធ្វើ ក៏ដូចជាអនុវត្តន៌ប្រកបដោយមានប្រសិទ្ធភាព
រាល់គោលដៅអំពី វប្បធម៌ អប់រំបណ្តុះបណ្តាល និងអភិវឌ្ឍន៌ជនបទថ្មីជាដើម។
លោក Nguyen Cao Phuc សមាជិកសភាមណ្ឌល Quang Ngai ឲ្យដឹងថា៖

        “ក្នុងឆ្នាំ២០១៤-២០១៥ យើងត្រូវយកចិត្តទុកដាកជាច្រើនដល់ការស្តាឡើង
វិញខឿន សេដ្ឋកិច្ច ។ ការជម្រុញតំរូវការទូទៅ និងវិនិយោគសាធារណៈក្នុងដំណាក់ កាលនាសព្វថ្ងៃគឺសមស្របសំដៅវិនិយោគទុនលើកបណ្តាសំណង់សំខាន់ របស់
ខឿនសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ជាមួយវិនិយោគសាធារណៈ​ដោះស្រាយ​ទំនិញ
នៅសេសសល់ក្នុងឃ្លាំងសម្រាប់អង្គភាពអាជីវកម្មជាដើម"។

        រៀបចំក្បាលម៉ាស៊ីនរដ្ឋសភានិងរដ្ឋាភិបាលឡើងវិញ

        ការងារសំខាន់១ទៀតដែលរដ្ឋសភាដំណើរការក្នុងកិច្ចប្រជុំលើកនេះ គឺការ
ងារកម្មាភិបាល។ សមាជិក សមាជិការសភាមានទំនុកទុកចិត្តខ្ពស់ ដោយឯកភាព
ជ្រើសតាំងឧបនាយករដ្ឋមន្រ្តីថ្មីចំនួន២រូប គឺលោក Pham Binh Minh ទទួលបន្ទុក
កិច្ចការបរទេស និងលោក Vu Duc Dam ទទួល បន្ទុកការងារ វប្បធម៌សង្គម
វិទ្យាសាស្រ្ត អប់រំ។ បណ្តាសមាជិក សមាជិកាសភាក៏បានឯកភាពបំពេញបន្ថែម
លើដំណែង អនុប្រធានមួយចំនួននៃបណ្តាស្ថាប័នរដ្ឋសភា។

        ក៏ក្នុងកិច្ចប្រជុំលើកនេះ​ដែរ ការងាឃ្លាំមើលត្រូវបានលើកកំពស់។ លោក
ស្រី Nguyen Thanh Hai សមាជិកសភាមណ្តល Hoa Binh ឲ្យដឹងថា៖

        “មានចំណុចថ្មីជាច្រើនក្នុងកិច្ចប្រជុំលើកនេះ ប៉ុន្តែខ្ញុំមានចំណាប់អារម្មណ៌
ខ្លាំងចំពោះ របាយការរបស់រដ្ឋាភិបាលស្តីអំពីលទ្ធផលអនុវត្តន៌ការសួរដេញ​ដោលនៅកិច្ចប្រជុំចំនួន៣នាពេលជិតៗនេះ ដែលជួយឲ្យសមាជិក សមាជិកា មានទស្សនវិស័យទូលំទូឡាយ ចំពោះរាល់បញ្ហាសួរដេញដោល​ បញ្ហាបាន
ដោះស្រាយនិងមិនទាន់បាន​ដោះស្រាយ ដោយមូលហេតុច្បាស់លាស់។ ខ្ញុំ
សង្ឃឹមថា ប្រការនេះនឹងបាន បន្តក្នុងបណ្តាកិច្ចប្រជុំខាងមុខ”។

        ដោយលទ្ធផលដែលសម្រេច អាចអះអាងបានថា កិច្ចប្រជុំលើក​ទី៦ រដ្ឋសភា
វៀតណាមនីតិកាលទី១៣ជាកិច្ចប្រជុំពិសេសក្នុងប្រវត្តិសាស្រ្តរដ្ឋ សភាវៀតណាម និងមានតួនាទីសំខាន់ចំពោះប្រទេសជាតិក្នុងប៉ុន្មានឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ