សេចក្ដីជូនពរឆ្នាំសកលថ្មី២០១៨របស់អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky

Chia sẻ

(VOVWORLD) - សូមប្រសិទ្ធិពរជូនអស់លោកអ្នកក្នុងឆ្នាំសកល២០១៨ប្រកបទៅដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ។ សូមប្រសិទ្ធិពរជូនមនុស្សលោកទាំងមូលរស់នៅប្រកបដោយសុខសន្តិភាព មិត្តភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាព។ឆ្នាំ២០១៧ បានកន្លងផុតទៅជាមួយក្ដីសប្បាយរីករាយជាច្រើនផងលាយឡំជាមួយទុក្ខកង្វាល់នានាទៀតផង។

សេចក្ដីជូនពរឆ្នាំសកលថ្មី២០១៨របស់អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky - ảnh 1 អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky

សូមគោរពមិត្តអ្នកស្ដាប់វិទ្យុលើទូទាំងពិភពលោក និងបងប្អូនអាណិកជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅឯបរទេសជាទីមេត្រី!។

ពីហាណូយ រដ្ឋធានីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ខ្ញុំសូមសំដែងនូវរគោរពរាប់អានជូនចំពោះបងប្អូនវៀតណាមនៅឯបរទេស ហើយ សូមប្រសិទ្ធិពរជូនអស់លោកអ្នកក្នុងឆ្នាំសកល២០១៨ប្រកបទៅដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ។ សូមប្រសិទ្ធិពរជូនមនុស្សលោកទាំងមូលរស់នៅ ប្រកបដោយសុខសន្តិភាព មិត្តភាព កិច្ចសហប្រតិបតិ្តការនិងវឌ្ឍនភាព។ ឆ្នាំ២០១៧ បានកន្លងផុតទៅជាមួយក្ដីសប្បាយរីករាយជាច្រើនផង លាយឡំជាមួយទុក្ខកង្វាល់នានាទៀតផង។ ចំពោះវៀតណាម នេះជាឆ្នាំដែលប្រទេស យើងខ្ញុំផ្តោតសំខាន់ទៅលើការជំរុញខ្លាំងបុព្វហេតុផ្លាស់ប្ដូរថ្មីចាប់ពីវិស័យ នយោបាយដល់សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច ការពារជាតិ សន្តិសុខនិងកិច្ចការ បរទេស។ ម៉ាក្រូសេដ្ឋកិច្ចអភិវឌ្ឍន៍ដោយស្ថិរភាព GDP កើន៦,៨១% ការប្រមូល ថវិការដ្ឋបានហួសគោលដៅដែលបានដាក់ចេញ មានសហគ្រាសជាង១សែនអង្គភាព ត្រូវបានបង្កើតថ្មី ទាក់ទាញទុនវិនិយោគបរទេសចំនួន៣៣ពាន់លានដុល្លា អាមេរិក ទទួលភ្ញៀវទេសចរអន្តរជាតិជិត១៣លាននាក់។

សិទ្ធិមនុស្សបន្តត្រូវបាន អះអាងនិងគោរព។ បុព្វហេតុការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី រក្សារឹងមាំបរិយាកាសសន្តិភាពដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ត្រូវបានជំរុញយ៉ាង ខ្លាំងក្លា។ ឆ្នាំ២០១៧ វៀតណាមបានរៀបចំប្រកបដោយជោគជ័យនូវសន្និសីទជាន់ ខ្ពស់លើកទី២៥ វេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC ២៥)។ ប្រការនេះបានសរឲ្យឃើញនូវឋានៈរបស់វៀតណាមដែលជាសមាជិកសកម្ម មានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ក៏ដូចជាការរួមវិភាគទានរបស់ វៀតណាមក្នុងការជំរុញសន្តិភាព កិច្ចសហប្រតិបតិ្តការនិងភាពសម្បូររុងរឿងក្នុង តំបន់ផងដែរ។

ក្នុងឆ្នាំកន្លងទៅ វៀតណាមបន្តបង្កើនកិច្ចសហប្រតិបតិ្តការជាមួយប្រទេស និងអង្គការអន្តរជាតិជាច្រើន។ ទន្ទឹមនឹងនោះ វៀតណាមក៏បានចូលរួមយ៉ាង សកម្មក្នុងការកសាង សហគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បង្កើន ទំនាក់ទំនងជាមួយប្រទេសជិតខាងទាំងអស់ដូចជាកម្ពុជានិងឡាវ ហើយជាមួយ ប្រទេសធំៗនានាដូចជាចិន អាមេរិក រុស្ស៊ី ជប៉ុន ឥណ្ឌា ជាដើម។

ទំនាក់ទំនងសាច់សាលោហិតរវាងមាតុប្រទេសវៀតណាមជាមួយជនរួមជាតិនៅឯបរទេសត្រូវបានរឹតបន្តឹង។ ជនរួមជាតិវៀតណាមនៅឯបរទេស ជានិច្ចកាលជាចំណែកមួយជាទីស្រឡាញ់របស់ស្រុកកំណើត។

ក្នុងឋានៈជាស្ថាប័នសារព័ត៌មានជួរមុខរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមនោះ វិទ្យុសម្លេងវៀតណាម ជាពិសេសគឺកាណាល់ផ្សាយជាភាសាបរទេស (VOV៥) ជានិច្ចកាលមានមោទនភាពជាស្ពានតភ្ជាប់រវាងវៀតណាមជាមួយពិភព លោក រវាងមាតុប្រទេសនិងបងប្អូនអាណិកជន។ វិទ្យុសម្លេងវៀតណាមសូមថ្លែងអំណរគុណ ចំពោះមិត្តអ្នក ស្ដាប់អន្តរជាតិ បងប្អូនវៀតណាមនៅឯបរទេស។

ការគោរពរាប់អាននិងមនោ សញ្ចេតនារបស់លោកអ្នកនិងបងប្អូនជានិច្ចកាលជាប្រភពកម្លាំងលើកទឹកចិត្តដ៏ ធំធេងដើម្បីយើងខ្ញុំខិតខំប្រឹងប្រែងសុក្រិដ្ឋខ្លួនឯងថែមទៀត។ សូមប្រសិទ្ធិពរជូនអស់លោកអ្នកនាងប្រកបដោយសុភមង្គល គ្រប់ប្រការ៕

ប្រតិកម្មទៅវិញ