រូបភាពឧទាហរណ៍៖ chinhphu.vn |
អាស្រ័យហេតុនេះ ក្នុងការកសាងនិងសុក្រិដ្ឋច្បាប់ស្តីពីការរៀបចំស្ថាប័នរដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន រដ្ឋសភាផ្តោតការយកចិត្តទុកដាក់លើការកសាងមូលដ្ឋានច្បាប់ ដើម្បីកំណត់ច្បាស់នូវតួនាទី ឋានៈ មុខងារ ភារកិច្ច និងអំណាចរបស់ទីភ្នាក់ងាររដ្ឋ ក្នុងការអនុវត្តអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិនិងយុត្តិធម៌ ដោយឈរលើមូលដ្ឋាននៃគោលការណ៍នីតិរដ្ឋ; ធានាថា អំណាចរដ្ឋគឺឯកភាពជាឯកឆ្ឆន្ទ ដោយមានការចាត់តាំង ការសម្របសម្រួល និងការត្រួតពិនិត្យអំណាចរដ្ឋ។ អនុវត្តន៍មុខងាររបស់រដ្ឋបានល្អ គ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋ ទីផ្សារនិងសង្គមឱ្យបានត្រឹមត្រូវ។ សុក្រិដ្ឋប្រព័ន្ធច្បាប់ ដើម្បីលើកកម្ពស់វិមជ្ឈការ និងវិសហមជ្ឈការ ការកសាងរដ្ឋបាល រដ្ឋបម្រើប្រជាជន ប្រជាធិបតេយ្យ នីតិរដ្ឋ វិជ្ជាជីវៈ ទំនើបកម្ម ភាពបរិសុទ្ធ និងកម្លាំងខ្លាំងមាំមួន។
ក្នុងទិសដៅនេះ រដ្ឋសភាបន្តផ្លាស់ប្តូរ ដោយធានាថា រដ្ឋសភាពិតជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន ដែលជាស្ថាប័នរដ្ឋមានអំណាចខ្ពស់បំផុត។ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រតិបត្តិការ បង្កើនប្រជាធិបតេយ្យ នីតិរដ្ឋ វិជ្ជាជីវៈក្នុងការរៀបចំនិងប្រតិបត្តិការរបស់រដ្ឋសភា ក្នុងការអនុវត្តមុខងារនីតិប្បញ្ញត្តិ ក្នុងការសម្រេចនូវបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ និងត្រួតពិនិត្យសកម្មភាពរបស់រដ្ឋសភា។ សុក្រិដ្ឋយន្តការឃ្លាំមើល និងវាយតម្លៃចំពោះអ្នកកាន់តំណែងដោយរដ្ឋសភា ឬក្រុមប្រឹក្សាប្រជាជនបោះឆ្នោតឬអនុម័ត។
ក្នុងការបង្កើតនិងសុក្រិដ្ឋច្បាប់ស្តីពីសិទ្ធិមនុស្សនិងសិទ្ធិប្រជាពលរដ្ឋ រដ្ឋសភាបានសុក្រិដ្ឋមូលដ្ឋានច្បាប់សម្រាប់ការអនុវត្តត្រឹមត្រូវនិងមានប្រសិទ្ធភាពនៃប្រជាធិបតេយ្យផ្ទាល់ ប្រជាធិបតេយ្យតំណាង ជាពិសេសប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន។ កសាងយន្តការច្បាប់ ដើម្បីសម្រេចបាននូវខ្លឹមសារថ្មីដែលបានបន្ថែមក្នុងមហាសន្និបាតបក្សលើកទី១៣ ថា “ប្រជាជនឃ្លាំមើល ប្រជាជនទទួលបានផលប្រយោជន៍”ដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនិងល្អនូវបាវចនា "ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនឃ្លាំមើល ប្រជាជនតាមដាន ប្រជាជនទទួលផលប្រយោជន៍។ ការជំរុញខ្លាំងនិងដាក់ចេញនូវតម្រូវការ ស្តាប់ប្រជាជន បម្រើប្រជាជន គឺជាតម្រូវការដ៏ខ្ពង់ខ្ពស់បំផុតក្នុងសកម្មភាពរបស់រដ្ឋសភា ស្ថាប័នរបស់រដ្ឋសភានិងសមាជិករដ្ឋសភានីមួយៗ ដើម្បីបំពេញភារកិច្ចដែលប្រជាជនប្រគល់ជូន។ សកម្មភាពនីតិប្បញ្ញត្តិសំដៅដល់គោលដៅរបស់ប្រជាជន ពោលគឺរំដោះគ្រប់សក្តានុពលរបស់ប្រជាជន ថែរក្សាកម្លាំងប្រជាជន អភិវឌ្ឍន៍កម្លាំងរបស់ប្រជាជន ប៉ុន្តែក៏ត្រូវតែសន្សំថាមពលប្រជាជនផងដែរ។ រដ្ឋសភាបន្តសិក្សានិងបង្កើតច្បាប់បញ្ជាក់ពីសិទ្ធិមនុស្សនិងសិទ្ធិពលរដ្ឋក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣។
ក្នុងការបង្កើតនិងសុក្រិដ្ឋច្បាប់ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម-បរិស្ថានប្រកបដោយចីរភាព រដ្ឋសភាវៀតណាមបន្តសុក្រិដ្ឋមូលដ្ឋានច្បាប់ ដើម្បីជំរុញឧស្សាហូបនីយកម្ម និងទំនើបភាវូបនីយកម្ម ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសមិទ្ធិផលនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤។ ក្នុងការកសាងនិងសុក្រិដ្ឋច្បាប់ស្តីពីសមាហរណកម្មអន្តរជាតិ រដ្ឋសភាបន្តធ្វើឱ្យប្រព័ន្ធច្បាប់ល្អឥតខ្ចោះ ដែលដើរតួជាមូលដ្ឋានច្បាប់សម្រាប់ការអនុវត្តទម្រង់ជាច្រើននៃសមាហរណកម្មអន្តរជាតិ ជាមួយនឹងដំណាក់កាលដែលអាចបត់បែនបាន និងសមស្របតាមលក្ខខណ្ឌនិងគោលដៅរបស់ប្រទេសក្នុងសម័យកាលនីមួយៗ។ ក្នុងដំណើរការនីតិប្បញ្ញត្តិ រដ្ឋសភាបន្តបង្កើតដំណើរការនីតិប្បញ្ញត្តិ ពង្រីកប្រជាធិបតេយ្យក្នុងការបង្កើតច្បាប់ ដើម្បីឱ្យបទប្បញ្ញត្តិនៃច្បាប់មានលទ្ធភាព ស្របតាមលក្ខណៈជាក់ស្តែងនិងមានមូលដ្ឋានវិទ្យាសាស្ត្រ។ ធានាដល់តម្លាភាពនិងប្រជាធិបតេយ្យ ក្នុងការទទួលនិងឆ្លើយតបទៅនឹងមតិ អនុសាសន៍របស់បុគ្គល ទីភ្នាក់ងារ និងអង្គការនានា ក្នុងដំណើរការបង្កើតនិងការពិនិត្យច្បាប់។ ស្រាវជ្រាវនិងបង្កើតយន្តការច្បាប់ ដើម្បីគ្រប់គ្រងសកម្មភាពចលនាគោលនយោបាយក្នុងការអភិវឌ្ឍច្បាប់ ដើម្បីធានាបាននូវបរានុម័ត តម្លាភាព មានការគ្រប់គ្រងនិងការត្រួតពិនិត្យយ៉ាងជិតស្និទ្ធ។ នេះជាវិធានការចាំបាច់ និងមានប្រសិទ្ធភាព ដើម្បីពង្រីកប្រជាធិបតេយ្យក្នុងសកម្មភាពនីតិបញ្ញត្តិរបស់វៀតណាម។
ផ្លាស់ប្តូរជាងទៀតនូវសកម្មភាពរបស់រដ្ឋសភា លើកកំពស់តួនាទីរបស់រដ្ឋសភា ស្ថាប័នតំណាងដ៏ខ្ពង់ខ្ពស់របស់ប្រជាជន ស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតនៅវៀតណាម គឺជាមូលដ្ឋានគ្រឹះសម្រាប់សុក្រិដ្ឋប្រព័ន្ធច្បាប់ រួមចំណែកការកសាងនីតិរដ្ឋសង្គមនិយមនៅវៀតណាមប្រកបដោយជោគជ័យ៕