វៀតណាមរួមវិភាគទានយ៉ាងសកម្មសម្រាប់ចលនាមិនចូលបក្សសម្ព័ន្ធ

Chia sẻ
(VOVWORLD) - កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីចលនាមិនចូលបក្សសម្ព័ន្ធ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ដល់ថ្ងៃទី២១ ខែកក្កដា នៅរដ្ឋធានី Caracas ប្រទេសវេណេហ្ស៊ុយអេឡា។ ជាមួយតួនាទីតភ្ជាប់ប្រទេសកំពុងអភិវឌ្ឍនានា ក្នុងរយៈពេល៥៨ឆ្នាំកន្លងទៅ ចលនាមិនចូលបក្សសម្ព័ន្ធបានក្លាយទៅជាវេទិកាពហុភាគីនិយមដែលដើរជួរមុខក្នុងការតស៊ូការពារនិងកសាងគោលការណ៍សហប្រតិបតិ្តការនិងសន្ទនាអន្តរជាតិ និងការពារ ផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍជាច្រើន។
វៀតណាមរួមវិភាគទានយ៉ាងសកម្មសម្រាប់ចលនាមិនចូលបក្សសម្ព័ន្ធ - ảnh 1 ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិថ្លែងនៅកិច្ចប្រជុំនៃចលនាមិនចូលបក្សសម្ព័ន្ធ (រូបថត៖ VBC)

នៅកិច្ចប្រជុំលើកនេះ វៀតណាមបន្តមានសកម្មភាពដ៏សកម្ម ដោយសហការយ៉ាងស្អិតរមួតសំដៅ បង្កើនចំណងសាមគ្គីភាព លើកត្រដែតតួនាទីនៃចលនា ខិតខំប្រឹងប្រែងដើម្បី គោលដៅសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។

        តួនាទីរបស់ចលនាមិនចូលបក្សសម្ព័ន្ធ

        ចលនាមិនចូលបក្សសម្ព័ន្ធត្រូវបានបង្កើតឡើងមុននេះ៥៨ឆ្នាំ ពោលគឺនាឆ្នាំ ១៩៦១ ក្នុងកាលៈទេសៈដែលចលនាតស៊ូរំដោះប្រទេសជាតិកំពុងរីករាលដាល យ៉ាងខ្លាំងក្លាលើពិភពលោក ខណៈពេលដែលសង្គ្រាមត្រជាក់មានគ្រោះអាសន្ន ឈានទៅដល់ការផ្ទុះឡើងសង្គ្រាមលោកថ្មីមួយផងដែរ។ បណ្ដាប្រទេសដែលទើបនឹង ដណ្ដើមបានឯករាជ្យនោះ បើទោះជាគេមានវប្បធម៌ ជំនឿសាសានា និងរបប នយោបាយសង្គមខុសពីគ្នាក៏ដោយ ប៉ុន្តែគេមានតម្រូវការរួមមួយដោយសាមគ្គីគ្នា ដើម្បី ជួយឧបត្ថម្ភគាំទ្រគ្នារក្សាឯករាជ្យនយោបាយ ដណ្ដើមយកឯករាជ្យសេដ្ឋកិច្ច ជាជំហានៗ ប្រឆាំងនឹងសង្គ្រាម ការពារសន្តិភាពដើម្បីអភិវឌ្ឍដោយចីរភាព។

        ក្នុងកាលៈទេសៈអន្តរជាតិនាបច្ចុប្បន្ន បណ្ដាប្រទេសក្នុងចលនាមិនចូលបក្ស សម្ព័ន្ធនិយាយដោយឡែកនិងប្រទេសកំពុងអភិវឌ្ឍនិយាយរួម កំពុងប្រឈមនឹង ការសាកល្បងដ៏ធំធេងខាងអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាផលប៉ះពាល់អវិជ្ជមានដោយ ដំណើរការសកលភាវូបនីយកម្មផងដែរ។ មិនត្រឹមតែត្រូវខិតខំប្រឹងប្រែងដោះ ស្រាយបញ្ហាលំបាកជាច្រើនដូចជា ភាពក្រីក្រ អស្ថិរភាពសង្គម ជម្លោះជាតិ សាសន៍ សាសនា និងបញ្ហាសកលជាបន្ទាន់ផ្សេងៗទៀតប៉ុណ្ណោះទេ ប្រទេស កំពុងអភិវឌ្ឍនានាថែមទាំងត្រូវទប់ទល់នឹងគោលនយោបាយបង្ខិតបង្ខំនិងការធ្វើអន្តរាគមន៍ពីខាងក្រៅទៀតផង។ អាស្រ័យដោយការលំបាកក្នុងស្រុកនិងការដាក់ សម្ពាធពីខាងក្រៅទៅលើសមាជិកមួយចំនួន អញ្ចឹងបានជាក្នុងចលនាមិនចូល បក្សសម្ព័ន្ធបានកើតមាននិន្នាការខុសពីគោលដៅនិងគោលការណ៍ជាសារវ័ន្តនៃ ចលនានេះ ដែលត្រូវបានបង្ហាញតាមរយៈទស្សនៈស្ដីពីការដោះស្រាយជម្លោះ មួយចំនួនក្នុងតំបន់ និងអាកប្បកិរិយាចំពោះបញ្ហារស៊ើបនានាផងដែរ ដែលក្នុងនោះ រាល់គោល ការណ៍ស្ដីពីឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី និងមិនធ្វើ អន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេស នឹងមិនត្រូវបានគោរពទៀតឡើយ។

        វៀតណាមរួមវិភាគទានយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍនៃចលនា

        ក្នុងកាលៈទេសៈនោះ នៅកិច្ចប្រជុំលើកនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានគណៈបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិ ប្រធានគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ បានមានការរួមវិភាគទានដ៏សកម្ម ជាច្រើន។ មិនត្រឹមតែសង្កត់ធ្ងន់លើសារសំខាន់នៃការបង្កើនឯកភាព សាមគ្គីភាព ក្នុងចលនាប៉ុណ្ណោះទេ លោក Dang Dinh Quy ថែមទាំងអំពាវនាវអោយប្រទេស សមាជិកទាំងអស់ពង្រីកគោលការណ៍ជាសារវ័ន្តនៃចលនា ជាពិសេសគឺឯករាជ្យ មិនព្រមទទួលការដាក់សម្ពាធ និងការធ្វើអន្តរាគមន៍ពីខាងក្រៅ ជា ពិសេសគឺប្រទេសមហាអំណាចក៏ដូចជា មិនទុកអោយប្រទេសមហាអំណាចទាំងនោះ ធ្វើអន្តរាគមន៍ទៅក្នុងកិច្ចការផ្ទៃក្នុងនៃចលនានោះទេ។ ចំពោះទិសដៅនាពេលអនាគត លោក Dang Dinh Quy បានស្នើអោយចលនាមិនចូលបក្សសម្ព័ន្ធត្រូវការបន្ត ពង្រីកតួនាទីដើរជួរមុខក្នុងការជំរុញការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ គោរពការសន្យា កិច្ចព្រមព្រៀងអន្តរជាតិ ជំរុញការកែទម្រង់រចនា សម្ព័ន្ធសេដ្ឋកិច្ច ជំរុញអោយប្រព័ន្ធពាណិជ្ជកម្មប្រកបដោយបើកចំហ តម្លាភាព សមភាព ហើយផ្អែកលើច្បាប់ សំដៅធានាផលប្រយោជន៍របស់ប្រទេសកំពុង អភិវឌ្ឍនានា។

        និយាយដល់តំបន់អាស៊ីអាគ្នេយ៍និងស្ថានភាពនៅសមុទ្រខាងកើត ឯកអគ្គ រដ្ឋទូតវៀតណាមលោក Dang Dinh Quy បានរំលេចតួនាទីនិងការរួមវិភាគទាន របស់អាស៊ាន ជាពិសេសគឺក្នុងការជំរុញកិច្ចសហប្រតិបតិ្តការនិងកិច្ចសន្ទនាការ រក្សាបរិយាកាសសុខសន្តិភាព ស្ថិរភាព ធានាសេរីភាពនាវាចរណ៍និងអាកាស ចរណ៍ក្នុងតំបន់ ដោះស្រាយជម្លោះប្រកបដោយសន្តិភាពដោយឈរលើមូល ដ្ឋាននៃ ច្បាប់អន្តរជាតិ ដែលក្នុងនោះមានធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ អនុវត្តយ៉ាងពេញលេញនូវសេចក្ដីថ្លែង ការណ៍រួមស្ដីពីការប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ជំរុញ ការចរចាដើម្បីសម្រេចបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយ ប្រសិទ្ធភាព ជាក់ស្ដែង និងសមស្របនឹងច្បាប់អន្តរជាតិផងដែរ។ លោកឯកអគ្គ រដ្ឋទូតបានអំពាវនាវអោយប្រទេសទាក់ទិនទាំងអស់ត្រូវតែអត់ធ្មត់ និងមិនមានសកម្ម ភាពដែលធ្វើអោយស្ថានភាពកាន់តែស្មុគស្មាញ រួមទាំងសកម្មភាពដោយឯកតោ ភាគីនិងធ្វើយោធូបនីយកម្មនៅសមុទ្រខាងកើត។ លោកក៏បានធ្វើបច្ចុប្បន្នកម្មនូវ ការវិវត្តន៍នាពេលថ្មីៗនេះ ហើយកំពុងប្រព្រឹត្តទៅនៅសមុទ្រខាងកើត ព្រមទាំង អំពាវនាវអោយប្រទេសសមាជិកនៃចលនាយោគយល់និងគាំទ្រចំពោះទស្សនៈ រួមរបស់អាស៊ាន ដោយចាត់ទុកនេះជាការបង្ហាញដ៏ជាក់លាក់នៃការគោរពច្បាប់ អន្តរជាតិនិងចំណងសាមគ្គីភាពជាមួយប្រទេសនានាក្នុងតំបន់។

        ចាប់ពីពេលចូលរួមចលនាមិនចូលបក្សសម្ព័ន្ធនាឆ្នាំ១៩៧៦មក វៀតណាម ជានិច្ចកាលរួមវិភាគទានយ៉ាងសកម្មទៅក្នុងការតស៊ូរួមនៃចលនាដើម្បីគោលដៅសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។ កិច្ចប្រជុំ ចលនា មិនចូលបក្សសម្ព័ន្ធនាពេលថ្មីៗនេះនៅប្រទេស វេណេហ្ស៊ុយអេឡា បានបន្តអះ អាងនូវការសន្យារួមវិភាគទានរបស់វៀតណាមចំពោះការរីកចម្រើននៃចលនា។ ប្រការនេះមានអត្ថន័យកាន់តែធំធេង នាពេលដែលវៀតណាមកំពុងត្រៀម រៀបចំទទួលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ ដែលទទួលរ៉ាប់រងកិច្ចការរួមរបស់ពិភព លោក៕

ប្រតិកម្មទៅវិញ