វៀតណាមរួមវិភាគទានយ៉ាងសកម្ម ដោយមានការទទួលខុសត្រូវទៅក្នុងកិច្ចសហប្រតិបត្តិការអន្តរសភាពហុភាគី

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៣ ខែសីហា ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាប្រទេសសមាជិកអាស៊ានលើកទី៤២ (AIPA ៤២) តាមប្រព័ន្ធវីដេអូ។ ចូលរួម AIPA ៤២ រដ្ឋសភាវៀតណាមបន្តបង្ហាញនូវទស្សនៈអំពីការជំរុញកិច្ចសហប្រតិបត្តិការរវាងសភាសមាជិក AIPA ជាមួយប្រទេសអាស៊ាននានាលើគ្រប់វិស័យ ជាពិសេសក្នុងការងារបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩ និងកិច្ចសហប្រតិបត្តិការ ចែករំលែកវ៉ាក់សាំងផងដែរ។
វៀតណាមរួមវិភាគទានយ៉ាងសកម្ម ដោយមានការទទួលខុសត្រូវទៅក្នុងកិច្ចសហប្រតិបត្តិការអន្តរសភាពហុភាគី - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue (នៅកណ្ដាល) និងបណ្ដាតំណាងអញ្ជើញចូលរួម AIPA ៤២។ (រូបថត៖ VNA)

AIPA ៤២ ជាព្រឹត្តិការណ៍ដោយមានអត្ថន័យសំខាន់ពិសេស ជាសកម្មភាពកិច្ចការបរទេសពហុភាគីជាផ្លូវការដំបូងបង្អស់របស់លោកប្រធានរដ្ឋសភា Vuong Dinh Hue ក្នុងអាណត្តិថ្មី។ សកម្មភាពនេះក៏ជាការស្នងបន្តរាល់សមិទ្ធិផលដ៏សែនសំខាន់នៃផ្នែកការទូតសភារបស់វៀតណាមតាមរយៈពីអាណត្តិមួយទៅអាណត្តិមួយទៀត។

AIPA ៤២ ពង្រឹងស្មារតីសាមគ្គីភាពអាស៊ានដើម្បីជំនះលើបញ្ហាប្រឈម

មហាសន្និបាត AIPA ៤២ មានប្រធានបទ “ជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ាន ២០២៥”។ ប្រធានបទនេះឆ្លុះបញ្ចាំងការប្ដេជ្ញាចិត្តនិងការមូលមតិជាឯកច្ឆន្ទរបស់ AIPA ដោយរួមដំណើរជាមួយអាស៊ានក្នុងការខិតខំប្រឹងប្រែងគ្រប់គ្រងជម្ងឺកូវីដ ១៩ ជំនះពុះពារលើការលំបាកដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ព្រមទាំងពង្រឹងសាមគ្គីភាពក្នុងប្លុកអាស៊ាន អនុវត្តន៍យុទ្ធសាស្ត្រកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ តុល្យភាព រក្សាតួនាទីជាមជ្ឈភាពសំដៅឈានដល់គោលដៅនានាដែលបានដាក់ចេញក្នុងការកសាងសហគមន៍។ តាមនោះ បង្ហាញរូបភាពអាស៊ានមួយដោយមានការទទួលខុសត្រូវ ត្រៀមខ្លួនជាស្រេចសហការឆ្លើយតបនឹងបញ្ហាដែលកើតមានឡើង ពង្រឹងសាមគ្គីភាព ជំរុញកិច្ចសហប្រតិបត្តិការ។ ក្នុងកាលៈទេសៈកាន់តែលំបាក អត្តសញ្ញាណរបស់សហគមន៍អាស៊ាន ស្មារតីសាមគ្គីភាព ការទំនុកបម្រុងគ្នាទៅវិញទៅមករវាងប្រទេសសមាជិកទាំងអស់កាន់តែបានពង្រឹងនិងពូនជ្រុំថែមទៀត។ អនុប្រធានប្រចាំការរដ្ឋសភាវៀតណាមលោក Tran Thanh Man ឲ្យដឹងថា៖ “ជាងពេលណាៗទាំងអស់ AIPA ត្រូវការរួមដំណើរ ប្រកៀកស្មាជាមួយអាស៊ាន ជំរុញការអនុវត្តគំនិតផ្ដួចផ្ដើមអំពីមូលនិធិឆ្លើយតបកូវីដ ១៩ ឃ្លាំងបម្រុងទុក្ខសម្ភារៈបរិក្ខារពេទ្យជាបន្ទាន់ បង្កើតនីតិវិធីឆ្លើយតបនឹងជម្ងឺរាតត្បាត ជាពិសេសគឺការអនុវត្តផែនការរួមអាស៊ានអំពីការទិញវ៉ាក់សាំងសម្រាប់ ជួយប្រជាជននិងជំរុញសមត្ថភាពដើម្បីមានភាពម្ចាស់ការក្នុងបញ្ហាវ៉ាក់សាំងនៅតំបន់ផងដែរ។ ដោយមានរបៀបអភិក្រមគ្រប់ជ្រុងជ្រោយ ទន្ទឹមនឹងការគ្រប់គ្រងជម្ងឺរាតត្បាត អាស៊ានកំពុងជំរុញខ្លាំងវិធានការនានាតាមក្របខ័ណ្ឌស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ក្នុងនោះនវានុវត្តភាព ការផ្លាស់ប្ដូរឌីជីថល ផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍត្រូវបានចាត់ទុកថា ជាដងថ្លឹងដើម្បីស្ដារសន្ទុះកំណើនប្រកបដោយចីរភាពរបស់អាស៊ាន”។

វៀតណាមរួមវិភាគទានយ៉ាងសកម្ម ដោយមានការទទួលខុសត្រូវទៅក្នុងកិច្ចសហប្រតិបត្តិការអន្តរសភាពហុភាគី - ảnh 2ពិធីបើក AIPA ៤២ តាមរយៈប្រព័ន្ធវីដេអូ។ (រូបថត៖ VNA)

សារស្ដីពីវៀតណាមមួយដោយមានការទទួលខុសត្រូវនិងម្ចាស់ការក្នុងកិច្ចសហប្រតិបត្តិការ AIPA

ក្រៅពីការចូលរួមក្នុងសកម្មភាពស្នូលដូចជាពិធីបើក ថ្លែងសុន្ទរកថានៅសម័យប្រជុំពេញអង្គលើកទី១ នោះ គណៈប្រតិភូសមាជិករដ្ឋសភាវៀតណាមថែមទាំងចូលរួមកិច្ចប្រជុំសមាជិការដ្ឋសភា AIPA ក៏ដូចជាកិច្ចប្រជុំរបស់គណៈកម្មាធិការនានារបស់ AIPA ទៀតផង។ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ក៏បានថ្លែងសារអបអរសាទរទៅកាន់មហាសន្និបាត AIPA ៤២ ផងដែរ។ សុន្ទរកថារបស់លោកប្រធានរដ្ឋសភា Vuong Dinh Hue នៅសម័យប្រជុំពេញអង្គលើកទី១ បានផ្ដោតសំខាន់ទៅលើការវាយតម្លៃពីស្ថានភាពពិភពលោកនិងតំបន់ តាមនោះរំលេចតួនាទីនៃកិច្ចសហប្រតិបត្តិការពហុភាគីនិងចំណងសាមគ្គីភាព ឯកភាពរបស់អាស៊ាន។ លើសពីនេះទៅទៀត កត់ សម្គាល់រាល់ការខិតខំប្រឹងប្រែងរបស់អាស៊ាននិងប្រទេសសមាជិកទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ព្រមទាំងបញ្ជាក់នូវការខិតខំប្រឹងប្រែងរបស់វៀត ណាមក្នុងការងារបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត និងទស្សនៈរបស់វៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំងផងដែរ។ អគ្គលេខាធិការ ប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាមលោក Bui Van Cuong បានអះអាងថា៖ “នៅមហាសន្និបាត AIPA ៤២ លើកនេះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានផ្ញើរទៅកាន់មិត្តភក្តិក្នុងតំបន់និងសហគមន៍អាស៊ាននូវសារស្ដីពីប្រទេសវៀតណាមដោយមានការផ្លាស់ប្ដូរថ្មីដោយឥតឈប់ឈរ រដ្ឋសភាវៀតណាមដោយមានការទទួលខុសត្រូវ សកម្ម និងម្ចាស់ការក្នុងកិច្ចសហប្រតិបត្តិការអន្តរសភាពហុភាគីក្នុងតំបន់ ក៏ដូចជាម្ចាស់ការ សកម្មរួមដំណើរជាមួយរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងការប្រយុទ្ធប្រឆាំងកូវីដ ១៩ ផងដែរ”។

ដោយមានស្មារតីជាឯកច្ឆន្ទនិងកិច្ចខិតខំប្រឹងប្រែងរួម AIPA ៤២ បន្តបញ្ជាក់និងពង្រីកស្មារតីសាមគ្គីភាព ឯកភាព ការធ្វើសកម្មភាពដោយទាន់ពេលវេលា បត់បែន រួមដៃគ្នាឆ្លើយតបប្រកប ដោយប្រសិទ្ធភាពនឹងជម្ងឺកូវីដ ១៩ ហើយបោះជំហានឈានទៅមុខដោយឥតឈប់ឈរ ដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសនានាក្នុងតំបន់។ ក្នុងកិច្ចខិតខំប្រឹងប្រែងនោះ រដ្ឋសភាវៀត ណាមបន្តពង្រីកស្មារតីជាសមាជិកមួយដ៏សកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវក្នុងអំឡុងពេល២៦ឆ្នាំកន្លងមក ចាប់តាំងពីការចូលជាសមាជិក AIPA មក ក្នុងគោលបំណងចង់រួមវិភាគទានយ៉ាងជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពនៅ AIPA ៤២៕

ប្រតិកម្មទៅវិញ